Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អវតារបស់ព្រះវិស្ណុ ឬព្រះនរាយណ៍រួមមាន ៖

  • កល្កិន ៖ គឺជាមនុស្សមានក្បាលជាសេះ ជាអវតា ទៅអនាគត និងចុះមកជួយកាត់ទោសមនុស្ស ដែលប្រព្រឹត្តអាក្រក់ហើយផ្តល់វង្វាន់មនុស្សណាដែលប្រព្រឹត្តអំពើល្អ ។
  • នរសិងហ ៖ គឺជាមនុស្សមានក្បាលជា សិង្ហបានសម្លាប់ យក្សដែលជាប្អូនរបស់ហិរណៈយក្សព្រោះយក្សនេះ បានដើររាតត្បាតពួកទេវៈនិងមនុស្សតាមចិត្ត ។
  • ក្រឹស្ណៈ ៖ គឺជាមនុស្សផឿកឬខ្មៅជួយ ស្រោចស្រង់ជីវិតពួកគង្វាលគោឱ្យរួចផុតពីគ្រោះថ្នាក់ដោយរន្ធបាញ់ដោយលើកភ្នំ គោវិធន ធ្វើជាឆ័ត្របាំងការពារ ។
  • មក្យ ៖ ជាអវតាត្រីជួយស្រោចស្រង់មនុស្ស លោករួចផុតពីទឹកជំនន់ ដែលបង្កើតឡើយដោយយក្សឈ្មោះហយគ្រីវ ។
  • គូម៌ ៖ គឺជាអណ្តើកជួយធ្វើជាកំណល់ទ្រភ្នំមន្ទរៈនៅពេលពពួកយក្ស និងពពួកទេវៈទាញនាគវាសូជីឬវាសុកៈ ដែលព័ទ្ធជុំវិញភ្នំដើម្បីបង្វិលភ្នំកូរសមុទ្ទទឹកឱ្យរីឯក្នុងគោលបំណងយកទឹកអម្រឹតនិងវត្ថុសក្តិសិទ្ធិផ្សេងៗទៀតសម្រាប់ការពារអាណាចក្ររបស់ខ្លួន ។
  • វាមនៈ ៖គឺជាមនុស្សតឿ បោកបញ្ឆោតយក្សពលីយកផែនដីបានមកវិញដោយឈានតែបីជំហានផុតផែនដី ។
  • បរសុរាម ៖ គឺជាមនុស្ស កាន់ពូចៅ ដែលអំណាយព្រះសិវៈជួយស្រោចស្រង់មនុស្សឱ្យរួចផុតពីស្តេចកំណាច ឈ្មោះកាតិវិត្យ ដែលសង្កត់ សង្កិនមនុស្សឯទៀតៗ ។
  • វរាហៈ ៖ គឺជាជ្រូកព្រៃជួយមនុស្សឱ្យរួចចាកផុត ពីការបៀតបៀនរបយក្សហិរណយក្ស ព្រោះយក្ស នេះដែលប្រាថ្នារំលាយលោកទាំងមូលឱ្យក្លាយទៅជាទឹកសមុទ្ទ ។
  • រាមា ៖ គឺជាព្រះរាមក្នុងរឿងរាមាយណៈ ឥណ្ឌាជួយបង្រ្កាបពួកយក្ស(សភាវអាក្រក់) ដែលបៀតបៀន មនុស្សស្លូតត្រង់ និងអ្នកកាន់សាសនាព្រាហ្មណ៍ ។
  • ព្រះពុទ្ធ ៖ គឺជាមនុស្សធម្មតា ដែលចុះចាកពីឋានតុសិតមកធ្វើការត្រាស់ដឹង ដើម្បីសម្រេ​ចមោគធម៌បានជាព្រះអរិយសម្មាសម្ពុទ្ធ ជួយមនុស្សលោកឱ្យចេះធ្វើបុណ្យ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login