ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទសពិធរាជធម៌គឺធម៌១០ប្រការសំរាប់ព្រះរាជាទ្រង់ប្រព្រឹត្តព្រមទាំងណែនាំពួកសេនាមន្រ្តី ធំតូច និងពួករាស្រ្តរាជា ឲ្យប្រព្រឹត្តផងនោះគឺ៖
១.ទានៈ ការធ្វើអំណោយ
២.សីលៈ ការរក្សាសីល៥ជានិច្ចឬរក្សាសីល១០មួយដងម្កាល
៣. បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យទំនុកបំរុងប្រទេសជាតិ
៤. មទ្ទវៈ មានសេចក្តីទន់ភ្លន់សុភាពរាបសា
៥. អាជ្ជវៈ មានសេចក្តីទៀងត្រង់
៦. តបៈ ការកាន់ឧបោសថសីលតាមកាលកំណត់ម្តងៗ
៧. អក្តោធនៈ មិនក្តៅក្រហាយអ្នកដទៃ
៨. អវិហឹសាៈ មិនបៀតបៀនអ្នកដទៃ
៩. ខន្តីៈ មានសេចក្តីអត់ធន់
១០. អវិរោធន មិនបំពានលើធម៌លើច្បាប់ ។