ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សិល្បៈស្ថាបត្យកម្ម ផ្នែកសំណង់ប្រាសាទបុរាណមានប្រាសាទអង្គរវត្តជាភស្តុតាងបានបញ្ចាក់ថាបុព្វបុរសខ្មែរ មានទឹកដៃនិងទេពកោសល្យ និងចំណេះដឹងផ្នែកសំណង់ យ៉ាងខ្ពស់ព្រោះថាការលើកដុំថ្មបន្តបន្តុបពីលើគ្នាដោយមិនប្រើបាយអឬដែកសរសៃទាំងនេះជាតឹកតាងបង្ហាញពីភាពអស្ចារ្យរបស់សិល្បៈបុរាណខ្មែរដែលមានជំហររឹងមាំមានអាយុកាលរាប់ពាន់ឆ្នាំ ។
ស្ថាបត្យកម្មផ្នែកចម្លាក់បានបញ្ជាក់ពីសាក្ខីភាពជាតិខ្មែរដែលជាជាតិមួយមានចរិតឧស្សាព្យាយាម តស៊ូអំណោយផ្ចិតផ្ចង់ និងស្វិតស្វាញក្នុងការងារ ។ បើដូនតាដែលជាបុព្វបុរសខ្មែរគ្មានការ តស៊ូព្យាយាមបែបនេះទេម្លេះសមប្រទេសខ្មែរគ្មានប្រាសាទអង្គរជាច្រើនរាប់ពាន់បែបនេះឡើយក្បាច់រចនារំលេចដោយភាពល្វត់ល្វន់រស់រវើក ដែលបញ្ជាក់តាមស្នាញញឹមនៃចំលាក់រូបអប្សរា ក្បាច់លិបក្បាច់លៀនដែលមាននៅតាមជញ្ជាំង ឬថែវប្រាសាទទាំងនោះជាតឹកតាង ។