2019-02-14 15:58
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បានជាគេទៅរៀបមង្គលការនៅផ្ទះខាងកូនក្រមុំ ដោយយោលទៅតាមទស្សនៈខ្មែរយើងដែលអោយតម្លៃទៅលើស្រ្តី ដោយចាត់ទុកស្រ្តីជាធំក្នុងគ្រួសារ នៅក្នុងសង្គមជាតិ ខុសប្លែកពីការរៀបអាពាហ៍ពិពាហ៍របស់ប្រពៃណីចិន ដែលគេរៀបមង្គលការនៅផ្ទះខាងស្រីផងខាងប្រុសផង តែទីបំផុតត្រូវនាំស្រី ទៅនៅខាងប្រុស ទៅតាមទស្សនះរបស់គេ ដែលអោយតម្លៃទៅលើកូនប្រុស ។ ហើយបើការរៀបមង្គលការរបស់ខ្មែរ ក៏ខុសប្លែកពីទំនៀមទំលាប់នៃជនជាតិឥណ្ឌាដែរ ដែលគេមានប្រពៃណី ២បែប គឺ គេអាចអោយកូនស្រីទៅរៀបមង្គលការនៅផ្ទះខាងប្រុសបាន ដែលគេហៅថាអាវាហមង្គល និង ទៅនាំកូនប្រុសទៅរៀបមង្គលការនៅផ្ទះខាងស្រី ដែលគេហៅថាវិវាហមង្គល ។