Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បុណ្យចូលឆ្នាំខ្មែរកាលពីព្រេងនាយគេប្រារព្ធធ្វើនៅខែមិគសិរ ខែទី ១ របស់ជនជាតិខ្មែរ ។ តែក្រោយមកដោយនៅខែមិគសិរនេះប្រជាពលរដ្ឋពុំទាន់ច្រួតកាត់ប្រមូលផលអស់ពីក្នុងស្រែគេក៏បានលើកពិធីបុណ្យចូលឆ្នាំថ្មីពីខែ មិគសិរ ធ្វើនៅខែចេត្រវិញ ដែលជាខែមួយគ្មានភ្លៀងហើយប្រជាពលរដ្ឋទំនេរពីការបោកបែនប្រមូលផលស្រូវដាក់ជង្រុក ។ ម្យាំងទៀតខែចេត្រនៅចន្លោះរដូវច្រូតកាត់ និងរដូវវស្សាសម្រាប់ការដាំដុះថ្មីទៀត ដែលអាចបង្កសប្បាយរីករាយប្រជាពលរដ្ឋខ្មែរ​ ។


Answer 2


ចម្លើយខាងលើនេះខុសទេ 

បានជាគេត្រូវទៅរៀបមង្គលការនៅផ្ទះកូនក្រមុំដោយយោលទៅតាមទស្សនៈខ្មែរយើង ដែលឪ្យតម្លៃទៅលើស្រ្ដីដោទុកស្រ្ដីជាធំក្នុងគ្រួសារ និងក្នុងសង្គមជាតិខុសប្លែកពីការរៀបអាពាហ៍ពិពាហ៍ របស់ប្រពៃណីចិនដែលរៀបមង្គលការរៀបនៅផ្ទះខាងស្រីផង និងខាងប្រុសផង តែទីបំផុតគេត្រូវតែនាំកូនស្រីទៅផ្ទះកូនប្រុសតាមទស្សនៈរបស់គេ ដែលគេឪ្យតម្លៃទៅលើកូនប្រុស ។ ហើយការរៀបមង្គលការបស់ខ្មែរក៏ខុសប្លែកពីទំនៀមទម្លាប់នៃជនជាតិឥណ្ឌាដែលគេមានប្រពៃណី ២ បែប គឺគេអាចនាំកូនស្រីទៅរៀបមង្គលការនៅផ្ទះខាងប្រុសដែលគេហៅថាអាវាហមង្គល និងទៅនាំកូនប្រុសទៅរៀបនៅផ្ទះខាងស្រីដែលគេហៅថាវិវាហមង្គល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login