ផ្តើមចេញពីការប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា ពុទ្ធសាសនិកអាចទទួលបាន ៖
- ការដោះស្រាយបញ្ហាជាច្រើនក្នុងងជីវិតដោយសន្តិវិធី ឬដោយអហិង្សាមានការតស៊ូ និងព្យាយាមធ្វើអំពើល្អ
- មានសតិសម្បជញ្ញៈប្រកាន់ខ្ជាប់នូវសច្ចធម៌ សុចរិតធម៌ យុត្តិធម៌
- ចេះជួយសង្គ្រោះគ្នាទៅវិញទៅមក
- ជឿលើសសមត្ថភាពរបស់ខ្លួន ប្រកាន់ខ្ជាប់គោលការណ៍ខ្លួនទីពឹងខ្លួនសុខ ឬទុក្ខ មានឬក្រ ល្អឬអាក្រក់ កើតមកតែពីខ្លួនឯង
- មិនឱ្យប្រកាន់វណ្ណៈពណ៌សម្បុរ(ត្រង់ការបែងចែកសង្គមជាវណ្ណៈផ្សេងៗព្រះពុទ្ធទ្រង់ពិចារណាឃើញថា“ការប្រកាន់បែបនេះជាការមិនយុត្តិធម៌ទើបទ្រង់សម្តែងទ្រឹស្តីសមភាពតាមរយៈគោលការណ៍បីយ៉ាងគឺ សេចក្តីមិនទៀងនៃសង្ខារ ទាំងឡាយ (អនិច្ចតា) សភាពនៃទុក្ខសភាពមិនមែនខ្លួនប្រាណ (អនត្តា) ។
- ការអប់រំចរិយាធម៌ឱ្យមានមារយាទល្អជាចរិយាធម៌ដែលបុគ្គលគ្រប់រូបត្រូវតែបដិបត្តិជានិច្ច ។ (តាមគោលការណ៍ចរិយាធម៌ព្រះពុទ្ធបានប្រដៅមនុស្សឱ្យលះបង់ការបៀតបៀនគ្នាមិនថាដោយផ្ទាល់ឬដោយមិនផ្ទាល់ ឱ្យមនុស្សចិញ្ចឹមជីវិតតែក្នុងផ្លូវប្រពៃ (សម្មាអាជីវៈ) និងចេះជួយគ្នាទៅវិញទៅមកតាមកម្លាំងដែលអាចធ្វើបាន ។
- ប្រដៅមនុស្សឱ្យនិយាយតែពាក្យពិត មានសារប្រយោជន៍ សមតាមបុគ្គលទីស្ថាន និងកាលសម័យ ។
- ប្រដៅមនុស្សឱ្យមានចិត្តសុចរិតទៀងត្រង់ចំពោះខ្លួនឯងនិងអ្នកដទៃហើយនឹងទៀងត្រង់ចំពោះមុខគ្នា ខ្មាសអៀន និងចេះខ្លាចអំពើបាប
- បញ្ញត្តិព្រះវិន័យដើម្បីសេចក្តីសាមគ្គីព្រមព្រៀងរស់នៅជាមួយគ្នាដោយមេត្តាធម៌ និងចេះយោគយល់គ្នាទៅវិញទៅមក ។