ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ព្រះពុទ្ធសាសនា ត្រូវបានចែងចេញជាពីរនិកាយ គឺកាយមហាយាន និងនិកាយហីនយាន ។ មូលហេតុនៃការបែងចែកនិកាយទាំងពីរនេះ មានដូចតទៅ ៖
ក. ក្រោយព្រះពុទ្ធបរិនិញ្វនបានពីររយឆ្នាំ មានការប៉ះទង្គិចគ្នារវាងព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា ។ ព្រះពុទ្ធសាសនាមានវិន័យតឹងតែង ដែលអ្នកសិក្សាបួសរៀន បានសំរេចបំណងដោយកំរ ។ ឯព្រហ្មញ្ញសាសនាវីញ ឃើញថាឆាប់បានដល់គោលដៅជាង ។ ដោយមូលហេតុនេះ គណៈសង្ឃខាងពុទ្ធសាសនាខ្លះ បានបែកចេញពីព្រះសាសនា ហើយបានកែប្រែលិទ្ធខ្លះអោយឆាប់រហ័យបានសំរេចដល់ត្រើយ កុំអោយចាញ់លទ្ធិសាសនាព្រហ្មណ៍ ។ លទ្ធិថ្មីនេះគឺ មហាយានមានន័យថារទេះធំដែលអាចផ្ទុកមនុស្សបានច្រើន ធ្វើអោយមនុស្សឆាប់បានសម្រេចច្រើនគ្នា ។ មូលហេតុមួយទៀតអ្នកកាន់ពុទ្ធសាសនាខ្លះ ចង់អោយមានអាទិទេពអង្គណាមួយនូគ្រប់គ្រងជានិច្ចដូចជា បវណកិតេស្វរៈ រឺ លោកកេស្វរៈ ពោធិសសត្វមញ្ជុស្រីជាដើម ។
ខ. ព្រះពុទ្ធសាសនាមហាយាន និងហីនយាន មានលក្ខណៈ ខុសគ្នាដូចតទៅ ៖
ពុទ្ធសាសនាហីនយាន បានអប់រំទូន្មានកាយ វាចា ចិត្ត អោយបានល្អត្រឹមត្រូវស្រគត់ស្រគំ ។ បព្វជិតពុំមានសិទ្ធិស្លៀកពាក់ខោអាវ គឺ គ្រងឃ្មុំជីពពណ៌លឿង ។ ព្រះពុទ្ធសាសនាហីនយានបានសំដែងថា “ខ្លួនទីពឹងខ្លួន” គឺកុសលដែលអ្នកបាធ្វើនិងនាំអ្នកនោះអោយរួចចាក់ទុក្ខ ។ ឯមហាយានវិញបានសំដែងថា “ កុសលរបស់ខ្លួន អាចនឹងផ្សាយដល់អ្នកដទៃទៀតបានដែរ “ ។