វប្បធម៌សេវាសាធារណៈគឺសំដៅដល់ការផ្តល់សេវាកម្មសាធារណៈរបស់បុគ្គលិកមន្រ្តីរាជការដែលត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ចំបងៗដូចជា៖
- ការផ្លាស់ប្តូរឥរិយាបថរបស់មន្រ្តីរាជការពី «អ្នកត្រួតត្រាទៅជាអ្នកផ្តល់សេវា»
- ជាអ្នកផ្តល់សេវាដែលផ្តោតទោលើសេចក្តីត្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់សេវា និងត្រូវឆ្លើយតបប្រកបដោយមនសិការវិជ្ជាជីវៈនិងសេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការ
- ជាអ្នកប្រឹក្សាយោបល់ ដែលត្រូវយកចិត្តទុកដាក់ផ្តល់ព័ត៌មាន និងពន្យល់ឲ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋអំពីនីតិវិធីរបៀបរបប និងបែបបទផ្សេងៗនៃការផ្តល់សេវា
- ជាអ្នកសម្របសម្រួលទៅលើដំណើរការ នៃការលផ្តល់សេវានិងការមកទទួលសេវាទៅប្រើប្រាស់ដោយការកាត់បន្ថយនីតិវិធីស្មុគស្មាញ ការផ្តល់សេវាមានភាពសាមញ្ញខ្លីទាន់ពេលវេលា និងមានភាពរលូននៅលក្នុងទម្រង់ការងារទាំងអស់ ។