Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលការណ៍មុខងារសាធារណៈមាន៣ល យ៉ាងគឺ៖

១. បំរើផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សាធារណៈត្រូវផ្សារភ្ជាប់នឹងផលប្រយោជន៍របស់ក្រសួងនីមួយៗដែរពោលគឺមិនត្រូវប្រឆាំងនិងផលប្រយោជន៍របស់ក្រសួង​នីមួយៗឡើយ ។ មុខងារសាធារណៈមិនគ្រប់គ្រងមន្រ្តីរាជការតាមក្រសួងផ្ទាល់នោះទេគឺគ្រាន់តែធ្វើកា​រសម្របសម្រួលក្របខណ្ឌរចនាសម្ព័ន្ធនៅក្នុងក្រសួងនីមួយៗ ឲ្យមានដំណើរការល្អម ដើម្បីបំពេញការងារឲ្យបានរលូននិងបានជោគជ័យលតាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ ។

២. គោរពគោលការណ៍ ស្តីពីឋានុក្រមការងារ ការតែងតាំង ការឡើងថ្នាក់ ឬឋានន្តរស័ក្កិ និងការដាក់ទណ្ឌកម្មវិន័យ .... ត្រូវគោរពតាមនីតិវិធី និងមានគោលការណ៍ច្បាស់លាស់ ។ ឧទាហរណ៍៖ អនុមន្រ្តីឧបនិស្ស័យអាចកាន់មុខតំណែងអនុប្រធាននាយកដ្ឋាន ឬប្រធានមន្ទីរជាដើមចាំបាច់ត្រូវគោរពគោលការណ៍នេះ ។

៣. ការពារផលប្រយោជន៍របស់មន្រ្តីរាជការ គឺការពារផលប្រយោជន៍របស់មន្រ្តីរាជការ តាមច្បាប់សហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិល និងលិខិតបទដ្ឋានផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងមន្រ្តីរាជការរួមមាន៖ ការពារសិទ្ធិការឡើងថ្នាក់ ឬឋានន្តរស័ក្កិ ឬមុខតំណែង ការធានាអាជីពឬការពារអាជីព បៀវត្ស ប្រាក់សោធននិវត្តន៍ ។ល។ មុខងារសាធារណៈជាអ្នកសម្របសម្រួលគោលការណ៍ទាំងអស់នេះ ឲ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រកបដោយភាពរលូន ។

គោលការណ៍ទាំង៣នេះត្រូវតែឆ្លើយតបឲ្យបានត្រឹមត្រូវតាមសំណូមពរនិងបំណងប្រាថ្នារបស់រដ្ឋនិងមន្រ្តីរាជការ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login