លក្ខណៈពិសេសនៃមុខងារសាធារណៈមាន៣យ៉ាង ៖
- . បេសកកម្មរបស់មុខងារសាធារណៈ ជាបេសកកម្មសេវាសាធារណៈហើយមន្រ្តីរាជការត្រូវគោរពគោលការណ៍ទាំងឡាយក្នុងការបំរើសេវាសាធារណៈ ព្រុមទាំងចេះសម្របសម្រួលក្នុងក្របខណ្ឌច្បាប់ មានភាពទន់ភ្លន់និងប្រកបដោយសីលធម៌វិជ្ជាជីវៈ៩ចំពោះប្រជាពលរដ្ឋ ។ បេសកម្មម៉្យាងទៀតគឺជាការធ្វើឲ្យសម្រេចជោគជ័យនូវនយោបាយដែលអ្នកបញ្ជាដឹកនាំ ។
- មធ្យោបាយរបស់មុខងារសាធារណៈ គឺអំណាចសាធារណៈ និងឥណទានសាធារណៈ ។ អ្នករាជការជាអ្នកអនុវត្តបទបញ្ជាដែលរាជរដ្ឋាភិបាលដាក់ឲ្យ ព្រមទាំងមានបុព្ធសិទ្ធិនៃអំណាចសាធារណៈសម្រាប់ប្រើក្នុងការងាររបស់ខ្លួន ។ អ្នករាជការជាអ្នកទទួល និងចាយឥណទានសាធារណៈដែលបានមកពីការយកពន្ធសារសព្វសាពើ និងប្រភពចំណូលផ្សេងៗទៀតក្នុងក្របខណ្ឌហិរញ្ញវត្ថុនិងថវិកា ។
- ប្រសិទ្ធិភាពនៃសកម្មភាពរបស់មុខងារសាធារណៈ ដើម្បីឲ្យមានប្រសិទ្ធិភាពការងារ របស់មុខងារសាធារណៈត្រូវមានការត្រួតពិនិត្យពីខាងក្នុង និងខាងក្រៅទៅលើសកម្មភាពរបស់មន្រ្តីរាជការនៅក្នុងក្រសួងស្ថាប័ន ៖
- ការត្រួតពិនិត្យខាងក្នុងៈ ការត្រួតពិនិត្យពីភាពត្រឹមត្រូវតាមច្បាប់ ពោលគឺមើលពីភាពគោរពច្បាប់បទបញ្ជា ធ្វើតាមនីតិវិធី មានភាពទៀតទាត់ មិចខ្ចះខ្ជាយ និងអាចដាក់ទណ្ឌកម្មចំពោះអ្នកនៅក្រោមបង្គាប់ពោលគឺ ជាការត្រួតពិនិត្យរបស់ថ្នាក់ដឹកនាំលើទង្វើរបស់អ្នកក្រោមបង្គាប់បន្តបន្ទាប់ ។
- ការត្រួតលពីនិត្យខាងក្រៅៈ ការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុពោលគឺ ការត្រួតពិនិត្យពីចំណូលចំណាយរបស់ស្ថាប័ន ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអគ្គសវនកម្មជាតិ ។ល។
គោលដៅរបស់ពួកឯកជន គឺទទួលបានប្រាក់ចំណេញ រីឯគោលដៅរាជការគឺទំនាក់ទំនងល្អរវាងអ្នករាជការនិងប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាសាធារណៈ គឺថាក្នុងផលប្រយោជន៍ទូទៅ ។ ការធ្វើឲ្យការផ្តល់សេវាសាធារណៈមានភាពរហ័ស ងាយស្រួល និងមានភាពរលូន ចំណាយតិចក្នុងការបំពេញបែបបទរដ្ឋបាល នាំឲ្យប្រជាពលរដ្ឋសប្បាយចិត្តនិងរាជការ លដោយប្រែក្លាយសេវាសាធារណៈឲ្យមានគុណភាពល្អតម្លៃថោក ខ្លី សាមញ្ញ អាចជឿទុកចិត្តបានឆ្លើយតបទាន់ពេលវេលាទៅនិងតម្រូវការ និងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់សេវា ។