ការអភិវឌ្ឍន៍ជំនាញ និងការងារសមរម្យដែលស្របបានតាមលបទដ្ឋានស្តង់ដារអន្តរជាតិ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងតាមរយៈការអប់រំបណ្តុះបណ្តាលដោយចូលរួមផ្ទាល់ពីស្ថាប័នអប់រំវិស័យឯកជន និងអង្គការជាតិនិងអន្តរជាតិ ។ បច្ចុប្បន្ននេះបញ្ហាជំនាញគឺកំពុងកតែកើតមានឡើងសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដូចនេះហើយដើម្បីពង្រឹងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មថ្មី ពិសេសកយុវជនក្រសួងមានយន្តការបន្ថែមទៀតរួមមាន៖
- ជំរុញនិងពង្រឹក ការអប់រំបណ្តុះបណ្តាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលវែងសំដៅផលិតនូវធនធានមនុស្ស ដើម្បីបំពេញតាមតម្រូវការ នៃការអភិវឌ្ឍន៍សង្គមកិច្ច សង្គមកិច្ចជាពិសេសគោលនយោបាយធ្វើពាណិជ្ជកម្មសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលមានមហិច្ឆិតាប្រែក្លាយកម្ពុជាទៅជាមូលដ្ឋានឧស្សាហកម្មបង្គុំគ្រឿងបរិក្ខាអគ្គិសនីរថយន្ត និងបរិក្ខាបច្ចេកវិទ្យាផ្សេងៗទៀត ។
- បង្កើតឲ្យមានគោលនយោបាយជំរុញ និងលើកទឹកចិត្តវិស័យឯកជន ចូលរួមអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈការរួមចំណែកបង់ភាគទានវិនិយោគលើការអភិវឌ្ឍន៍ជំនាញការរួមចំណែកផ្តល់ធាតុចូលក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សានិងការបង្កើនឱកាសដល់បរិក្ខាកាមសិស្ស និស្សិតអាចធ្វើកម្មសិក្សានៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន ។
- បន្តអភិវឌ្ឍន៍ស្តង់ដារជាតិសមត្ថភាពកម្មវិធីសិក្សា ផ្អែកលើសមត្ថភាព ឯកសារធ្វើតេស្តបញ្ជាក់សមត្ថភាពនិងបញ្ចប់ឯកសាររៀននិងបង្រៀន ផ្អែកលើសមត្ថភាពសម្រាប់វិស័យសំណង់ មេកានិច អគ្គិសនីតាមគេហដ្ឋាន សេវាធុរកិច្ចនិងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ឧស្សាហកម្ម និងផលិតកម្មម្ហូបអាហារ ក៏ដូចជា វិស័យផ្សេងទៀតដែលជាអាទិភាពរបស់រាជលរដ្ឋាភិបាល ។
- អនុវត្តនូវកកម្មវិធីសិក្សាថ្មីវិស័យសំណង់ មេកានិចអគ្គសនីតាមគេហដ្ឋាន សេវាធុរកិច្ចនិងបច្ចេកវិទ្យា ទូរគមនាគមន៍ព័ត៌មានវិទ្យា ឧស្សាហកម្មផលិតកម្ម និងផលិតកម្មម្ហូបអាហារ ។
- រៀបចំក្របខណ្ឌ និងស្តង់ដារនៃការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដែលអាចទទួលស្គាល់ឆ្លងពីគ្រឹះស្ថាន បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទៅគ្រឹះស្ថានឧត្តមសិក្សា ។
- សិក្សាស្រាវជ្រាវ និងវិភាគទៅលើគម្លាតនៃជំនាញព្រមទាំងចងក្រងជាកញ្ចប់សមត្ថភាពជំនាញថ្មីតាមមុខរបរនីមួយៗ ដែលទីផ្សារការងារត្រូវការក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត់ដើម្បីធាតុចូលក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
- បង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍ជំនាញតាមវិស័យ ដើម្បីប្រឹក្សាផ្តល់យោបល់និងតម្រង់ទិស ក្នុងការអភិវឌ្ឍន៍ជំនាញសមត្ថភាព ឬការធ្វើឲ្យប្រសើរឡើងនូវគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។