Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ធ្វើការចំណាកស្រុកដោយស្របច្បាប់ សុវត្ថិភាពនិងតម្លា​​ភាពគឺជាចំណុចវិជ្ជមានមួយ ដែលសេដ្ឋកិច្ចវិទូជាច្រើនបានយល់ស្រប ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការរក្សាបាននៅកម្លាំងពលកម្មនៅក្នុងស្រុកសំដៅបង្កើនកភាពទាក់ទាញផ្តល់ទុនវិនិយោគថ្មី និងសុវត្ថិភាពខ្ពស់ចំពោះកម្លាំងពលកម្មដែលទទួលការបណ្តុះបណ្តាលទាបកក៏ជាចំណុចមួយដែលរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ ។

          ដើម្បីជាត្រីវិស័យសម្រាប់កា​រលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបង្កើនទីផ្សារការងារសម្រាប់យុវជនដើម្បីជៀសវាងលចំណាក់ស្រុក​ រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តលសំខាន់ៗដូចខាងក្រោម ៖

  • លើកទឹកចិត្តដល់ការវិនិយោគដើម្បីទាក់ទាញនិងស្រូបយកអ្នកវិនិយោគិនទាំងក្នុងស្រុកនិងក្រៅស្រុកដើម្បីបង្កើតការងារ និងផ្តល់ការងារជូនប្រជាពលរដ្ឋ ពិសេសយុវជន
  • ពង្រឹង និងពង្រីកការវិនិយោគមតាមបណ្តាខេត្ត និងទីជនបទដោយការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីឲ្យទីផ្សារការងារកាន់តែខិតជិតទៅដល់លំនៅដ្ឋានរបស់ពលរដ្ឋ
  • បន្តការយកចិត្តទុកដាក់ឲ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារអនាម័យនិងសុវត្ថិភាពុំ ការងារសុដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនិងបរិយាកាសការងារល្អ
  • ពង្រឹង និងពង្រីកសេវាបេឡាជាតិរបបសន្តិសុខសង្គម មានហានិភ័យការងាររបបថែទាំសុខភាព និងរបបសោធននិវត្តន៍
  • ពង្រឹកសេវារបស់ទីភ្នាក់ងារជាតិមុខរបរ និងការងា​រដូចជា​ការប្រមូលចងក្រង និងផ្សពុ្វផ្សាយព័ត៌មានទីផ្សារការងារដល់អ្នកស្វែងរកការងារធ្វើ នយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នករៀបចំគោលនយោបាយ និងសាធារណៈជនទូទៅ
  • បន្តជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច បង្កើតការងារមុខរបរ និងប្រាក់ចំណូលជូនប្រជាជន
  • បន្តការយកចិត្តទុកដាក់ និងសិក្សាអំពីការម្លើងប្រាក់ឈ្នួលសមរម្យជូនដល់កម្មករនិយោជិក
  • គោលនយោបាយជាតិ ស្តីពីមុខរបរស្របទៅនឹងសំណូមពរនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយជម្រុញ​ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ប្រកបដោយគុណភាពប្រសិទ្ធិភាព និងស្របតាមតម្រូវការទីផ្សារការងារ
  • ជម្រុញការកសាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឲ្យបានច្រើននៅគ្រប់រាជធានី ខេត្ត ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login