ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ព្រះព្រហ្ម ជាអាទិទេពតុបតែងបង្កើតលោក ប្រៀបបានទៅនឹងវិស្វករ ឬស្លាបត្យករ ។ កាលដើម្បីឡើយព្រះព្រហ្មជាសភាវធម៌គ្មានរូបគ្មានប្រព័ន្ធកូន តំណាងអោយភាពស្អាតស្អំបរិសុទ្ធ គ្មានជំពាក់ និងគ្រឿងសៅហ្មងផ្សេងៗឡើយ ។ ក្រោយមកដោយមានការនិយមចូលចិត្តរបស់ប្រជាជនគេបាសាងរូបឡើងមានព្រះភ័ក្រ្ត៤ អាចក្រលេកមើលទិសទាំង៤ក្នុងខណៈព្រមគ្នាបាន ។ ព្រះវិស្ណុ ជាអាទិទេពគ្រប់គ្រងថែរក្សាលោកឱ្យបានគង់វង់សុខសាន្ត និងមានរបៀបរៀបរយ ។ អាទិទេពអង្គនេះអាចបែងភាគជាអវតាច្រើនប្រភេទមានមុខងារច្រើនយ៉ាងចុះមកកើតក្នុងស្ថានមនុស្សលោកបង្គ្រាប សភាវៈ អាក្រក់ដែលតែងតែបៀតបៀនបំផ្លាញសេចក្តីសុខរបស់មនុស្សលោក ឬធ្វើអោយខូចសណ្តាប់ធ្នាប់ដែលព្រះព្រហ្មបានតាក់តែងមក ។ ព្រះសិវៈ ជាអាទិទេពបំផ្លាញលោកផងនិងបង្កើតលោកផងគឺជាតំណាងកំលាំងបំផ្លាញអោយអន្តរាយមរណភាព និងការផ្តាច់អាត្ម័នអោយចេញពីកាយដើម្បីបង្កើតឡើងជាថ្មីទៀត ។ ព្រះសិវៈមានឈ្មោះច្រើនយ៉ាងទៀតគឺឥសូរ និយមហៅនៅស្រុកខ្មែរក្រៅពីនេះមាន “ហរៈមហេស្វរៈ រុទ្រៈ ឧគ្រៈ អឃោរៈ ភៃរវ” ដោយអាទិទេពអង្គនេះតំណាងបំផ្លាញលោកផងនិង បង្កើតលោកផងនិងដោយផ្អែកទៅលើជំនឿថាអាទិទេពអង្គនេះជាសសរភ្លើងមានឬលទ្ធានុភាពអទិទេពណាប្រជែងបានហេតុនេះហើយបានគេសាងរូបសិវលិង្គតំកល់លើយោនីនាងឧមាជានិមិត្តរូបនៃគារបង្កើតលោកនៃព្រះសិវៈ ។