Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


លក្ខណៈពិសេសសម្គាល់ព្រះសិវៈមាន ៖

  • រូបដូចឥសី មានផ្នួងសក់ធំ មានខ្សែផ្គាំនៅក ឬដៃ
  • រូបដូចមហាក្សត្រគង់លើបល្ល័ង្កមានគ្រឿងអលង្ការគ្រប់មុខ
  • រូបដូចគ្រូរបាំ
  • រូបមនុស្សមានផ្នួងសក់ មានចំណិតព្រះចន្ទរាងដូចកណ្តៀវនៅខាងមុខ
  • រូបមនុស្សមានភ្នែក ៣ ភ្នែកទី៣ នៅចំកណ្តាលថ្ងាស
  • មនុស្សមានមុខ១ ដៃ២ជួនកាលបែងភាគមុខ៥ ដៃ១០
  • សំលៀកបំពាក់ស្បែកខ្លា ឬស្បែកដំរី
  • កខៀវ (ក្នុងព្រះកុរមៈ)
  • ពាក់នាគជាសង្វារ
  • មានគោឡើងក ឈ្មោះគេនិន្ទជាជំនិះ
  • កេតនភ័ណ្ឌត្រីសូល៍ (ច្បូកមុខ៣) ខ្សែផ្គាំ ស្គរ ដប លលាដ៍ក្បាល មានខ្សែមួយចង្វាយជាដើម

មានមហេសី ឬសក្តិ៩ គឺ ៖

  • នាងឧមា
  • នាងទុរគា
  • នាងកាលី
  • នាងកុមារី
  • នាងចន្ទី
  • នាងបវិតី
  • នាងមហាទេវី
  • នាងទេវី
  • នាងគៅរី ។

សង្រ្គាម មានយានជំនិះជាសត្វក្ងោក ។ គណេសជាទេវៈខាងបញ្ញាមានដៃ៤ពោះកំប៉ោងក្បាលជាដំរី ភ្លុកតែមួយខាងស្តាំ ភ្លុកខាងឆ្វេងបាក់នៅពេលប្រយុទ្ធជាមួយបរសូរមៈដែលជាអវតាព្រះវិស្ណុមានយានជំនិះជាសត្វកណ្តុរ ។ តាមការសង្កេតជាទូទៅ លិង្គព្រះឥសូរដែលគេបានតាំងនៅក្នុងប្រាសាទបុរាណ ពុំមែនសុទ្ធតែតំណាងព្រះឥសូរទាំងអស់នោះទេ ។ យ៉ាងណាមិញលិង្គដែលតម្កល់ក្នុងប្រាសាទភ្នំដូចជាប្រាសាទបាគង បាខែងជាដើមជារូបតំណាងទេវរាជ ឬលទ្ធិះទេវរាជ ។ នៅក្នុងស្នាដៃសិល្បៈស្ថាបត្យកម្មខ្មែរ គេបានឆ្លាក់លិង្គព្រះឥសូរពីថ្មពណ៌ប្រផេះមានរាង ៤ជ្រុងក៏មាន ៦ជ្រុងក៏មាន ៨ ជ្រុងក៏មាន ហើយតម្កល់ជានិច្ចចកាលលើយោនីនាងឧមា ដែលជាប្រយោជន៍ទុកជាជើងទម្រ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login