Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងសតវត្សទី៦មុនគ.ស ប្រហែលគ្នានឹងកំណើតព្រាហ្មនិយម “សម័យទី២នៃលទ្ធិសាសនាព្រាហ្មណ៍” ដែរ ។ លុះក្រោយមកនៅសតវត្សទី១ នៃគ.ស ព្រះពុទ្ធសាសនាក៏បែងចែកជាពីរនិកាយគឺ ៖

  • និកាយហីនយាន ជាយានតូចចង្អៀតតាមន័យប្រៀបធៀប “ផ្ទុកសត្វលោកទៅកាន់និញ្វនបានចំនួនតិច ពោលក្របានសំរេចនិញ្វន ព្រោះវិន័យតឹងតែងហ្មត់ចត់ ។ ម៉្យាងទៀតនិកាយនេះនិយមធម៌ចាស់ គឺគោរពប្រតិបត្តិតាមពុទ្ធោវាទដែលព្រះពុទ្ធទ្រង់បានសំដែងរួចមកហើយ “ក្នុងគម្ពីរត្រៃបិដក” ។ និកាយនេះគោរពុទ្ធសមណគោតម ដែលត្រាស់ដឹងសម្មាសម្តោធិញ្ញាណ ហើយដែលចូលព្រះនិញ្វនទៅហើយ ។ ឧ.​ ប្រទេសដែលគោរពព្រះពុទ្ធសាសនានិកាយហីនយានមានខ្មែរ ឡាវ មីយ៉ាន់ម៉ា នេប៉ាល់ ស្រីលង្កា ។
  • និកាយមហាយានជាយានធំអាចផ្ទុកសត្វលោកបានច្រើនទៅកាន់គោលដៅត្រឹមពោធិសត្វដែលអាចជួយណែនាំប្រោសសត្វលោកបាន ។ និកាយមហាយាននិយមធម៌ថ្មី គឺធម៌មានវិន័យធូរស្រាលហើយគោរពប្រតិបត្តិតាមលទ្ធិអាចរិយវាទ “តាមគ្រូអាចារ្យ របស់ខ្លួនតៗគ្នា” ពុំមែនតាមពុទ្ធោវាទដូចនិកាយហីនយានឡើយ ។ ដូចនេះនិកាយមហាយានមិនគោរពព្រះពុទ្ធជាធំទេតែគោរពពោធិសត្វដូចជា ពោធិសត្វអវលោកិតេស្វៈឬលោកស្វរៈ​ ពោធិ់សត្វបញ្ញាស្រីជាដើម ។ ឧ. ប្រទេសគោរពុទ្ធសាសនានិកាយមហាយានមានប្រទេស យួន ចិន ជប៉ុន ទីបេ ឥណ្ឌូនេស៊ី ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login