Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះពុទ្ធប្រសូតនៅស្រុកកបិលពស្តុទ្រង់មានព្រះនាមថាព្រះសទ្ធាថ៍ ឬសិទ្ធតក្នុងរាជវង្សកោតម ។ ព្រះបិតាព្រះនាមសុទ្ធោទនៈ ព្រះមាតាព្រះនាមសិរីមហាមោយា បុត្រីមហាក្សត្រនៃបក្សសម្ព័ន្ធកោឌ្យៈនៅនគរទេវទហៈនៅជាប់ព្រំដែននគរកបិលពស្តុ ។ បានរៀបអភិសេក និងនាង ពិម្ពាយសោធរាបុត្រីពីស្តេចសុប្បពុទ្ធក្នុងជន្មាយុ ១៦វស្សា ។ បញ្ហាជីវិតបានធ្វើឱ្យទ្រង់យល់ពីការឈឺចាប់របស់សត្វលោក ។ ក្នុងព្រះជន្ម២៩វស្សា ក្រោយពេលមានព្រះរាជបុត្រ១អង្គព្រះនាមរាហុលកុមារ ។ ព្រះសុទ្ធត្ថកុមារបោះបង់ចោលរាជសម្បត្តិហើយយាងចេញទៅសាងព្រះផ្នួស ។ ទ្រង់បានទៅសិក្សា និងភិក្ខុជាច្រើនអង្គ ប៉ុន្តែមិនបានសំរេច ។ ក្នុងព្រះជន្មាយុ៣៩​ព្រះវស្សានាល្ងាចមួយទ្រង់បានសិក្សានៅក្រោយដើមពោធិ នៅក្រុងពិហារសព្វថ្ងៃ ទ្រង់បានសំរេចព្រះសម្ពោធិញ្ញាណ ឬត្រាស់ដឹងសព្វយ៉ាង ។ ព្រះអង្គបានយាងតទៅប្រាស់បញ្ចគ្គីយ ឬភិក្ខុ៥អង្គជាសហការីចាស់ ទៅឥសិតនមិគទាយពន ក្បែរក្រុងពារាណសី ។ ទ្រង់បានយាងចេញទៅប្រោសសត្វទូទៅដោយមិនប្រកាន់វណ្ណៈព្រមទាំងប្រកាសផ្សាយរំលាយវណ្ណៈទៀតផង ។ ទ្រង់ចូលបរិនិញ្វនក្នុងព្រះជន្មាយុ៨០វស្សា នៅក្រុងកុសីនារា ដែលសព្វថ្ងៃគេហៅឧត្តរប្រទេស ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login