ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពិសាខបូជាជាវិធីបូជាយ៉ាងធំ ដែលពុទ្ធបរិស័ទ្ធប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ព្រះពុទ្ធគោតម ។ ចំពោះការកំណត់យកថ្ងៃ១៥កើតពេញបូរណ៌មីខែពិសាខគឺត្រូវនិងថ្ងៃដែលព្រះអង្គទ្រង់ប្រសូតត្រាស់ដឹងនូវសម្មាសម្តោធិញ្ញាណនិងទ្រង់រលត់ខន្ធចូលបរិនិញ្វនសុទ្ធតែក្នុងថ្ងៃពេញបូរណ៌មី១៥កើតខែពិសាខខុសគ្នាតែឆ្នាំប៉ុណ្ណោះ តាមទំនៀមពិធីបុណ្យពិសាខបូជានេះប្រព្រឹត្តទៅវេលាយប់ក្នុងវត្ត ។ នៅគ្រប់វត្តអារាមគេឃើញមានអជុគ្រឿងប្រទីបជ្វាលាបូជាភ្លឺព្រោងព្រាត ហើយមានមហាជនប្រុសស្រី ក្មេងចាស់ប្រកបដោយគ្រឿងសក្តារៈបូជា មានផ្កាភ្ញឺ ទៀន ធូបជាដើមនិងធ្វើដំណើរទៅប្រជុំគ្នា ស្តាប់ការសំដែងទេសនាអំពីពុទ្ធប្រវត្តិតាំងពីដើមរហូតដល់ចប់ ដើម្បីអោយមានបសាទ (ជ្រះថ្លា) សទ្ធាចំពោះព្រះរតនត្រៃយ៍កាន់តែខ្លាំងក្លាឡើង ។