ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សម័យក្រោយអង្គរ អក្សរសិល្ប៍ខ្មែរ ត្រូវបានចែកចេញជាពីរដំណាក់កាល៖
ក្នុងដំណាក់កាលសម័យលង្វែក អក្សរសិល្ប៍ ពុំសូវមានការរីកចំររើនទេ ។ គេសង្កេតឃើញស្នាដៃអក្សរសិល្ប៍តិចណាស់ស្ទើរតែគ្មាន ។ ការមិនរីកចំរើន អាស្រ័យដោយស្ថានភាពចុះដុនដាបទាំងផ្នែកសេច្ចកិច្ចដច សង្គមកិច្ច នយោបាយ និង វប្បធម៌ដែលបណ្តាលមកពីសង្គ្រាមផ្ទៃក្នុងរវាងគ្នាឯង និង វប្បធម៌ការត្បាតរបស់ជនជាតិបរទេស(ថៃ) ។ មិនតែប៉ុណ្ណោះក្រោយឈ្នះសង្គ្រាម គេបានយកក្បួន គម្ពីសំខាន់ៗរបស់ជាតិយកទៅប្រទេសរបស់គេថែមទៀត ដែលធ្វើអោយខ្មែរយើងអស់មូលដ្ឋានរបស់ខ្លួន ក្នុងការកសាងវិស័យអក្សរសាស្រ្ត-អក្សរសិល្ប៍នេះ ។
ក្នុងដំណាក់កាលសម័យឧត្តុង្គ ចាប់ពីសតវត្សទី ១៧មកអក្សរសិល្ប៍បានចាប់កសាង និងរីកចំរើនឡើងវិញ។ នាពេលនោះ គេឈប់ចារឹកលើថ្មទៀតហើយ គេចាប់ផ្តើមសរសេរលើសាស្ត្រស្លឹករឹកនិង នៅលើក្រាំង ។ អត្តន័យនៃអក្សរសិល្ប៍នៅក្នុងសម័យនេះ ច្រើនមានទំនោរទៅរកព្រះពុទ្ធសាសនាបែបហីនយាន ។ ព្រហ្មញ្ញសាសនា និង ពុទ្ធសាសនាមហាយានបានរីកដុះដាលនៅក្នុងសម័យអង្គរ បានចុះអានុភាពបន្តិចម្តងៗ តាំងពីចុងសម័យអង្គរ ហើយបានរលាយខ្លួនបន្តិចម្តងៗ នៅក្នុងសម័យឧត្តុង្គនេះ ។ តែទោះបីយ៉ាងដូចនេះក៏ដោយ ក៏ឥទ្ធិពលខ្លះនៃព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមហាយាន នៅតែមាន ទោះបីតិច រឺ ច្រើន ។ អាស្រ័យហេតុនេះ ទើបស្នាដៃអក្សរសិល្ប៍នៃសម័យនេះ មានទំនាក់ទំនងទៅរកពុទ្ធសាសនា តែក៏នៅមានលាយឡំបែនព្រហ្មនិយមខ្លះនិង មានលក្ខណៈអច្ចរិយៈលាយឡំផងដែរ ។
Answer 2