ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អក្សរសិល្ប៍នាសម័យអង្គរ មានការរីកចំរើនជាងសម័យមុនអង្គរ ។ ក្រៅពីការសរសេរឆ្លាក់នៅលើ ផ្ទាំងថ្ម ដែលគេនិយាយពីមុនមក គេបានចាប់ផ្តើមសរសេរដោយដៃនៅលើស្បែកសត្វដោយដីសបំពង ។ តែអត្តបទអក្សរសិល្ប៍ដែលសរសេរនៅលើស្បែកសត្វនោះ ពុំអាចស្ថិតស្ថេរ រហូតមកដល់សព្វថ្ងៃនេះទេ ព្រោះពុំអាចធន់នឹងធម្មជាតិ ដូចជាទឹកភ្លៀង ខ្យល់ កំដៅ.... និងបំផ្លាញរបស់សត្វល្អិតបាន ។ ក្នុងការសរសេរអត្តបទសិលាចារឹក អ្នកនិពន្ធច្រើនប្រើភាសាពីរយ៉ាង គឺភាសាសំស្រឹត ដែលជាភាសាអ្នកប្រាជ្ញ និងគេនិយមពីមុនមកតាមអរិយធម៌ឥណ្ឌា និងភាសាខ្មែរបុរាណ ។ អត្តន័យនៃអត្តបទទាំងអស់ មានទំនាក់ទំនងទៅនិងសាសនា ប្រវត្តិសាស្ត្រ និង វីរកថា...។ ស្នាដៃដែលមានឈ្មោះល្បី គឺរឿង រាមកេរិ៍ ដែលយកលំនាំតាមរឿងរាមាយាណៈឥណ្ឌា ។
នៅសម័យអង្គរ មានការរីកចំរើនលើការរក្សាទុកដាក់ឯកសារនានា ដោយមាបណ្ណល័យច្បាស់លាស់ យោងតាមកំណត់ហេតុរបស់ជីវតាក្វាន់ ដែលមកទស្សនានៅសម័យអង្គរនា គ.ស សតវត្សទី១៣ ។
នៅក្នុងសម័យអង្គរនេះ ទន្ទឹមគ្នានិងការរីកចំរើននៃគ្រប់វិស័យសាកលវិទ្យាល័យ ដែលជាមូលដ្ឋាននៃការពង្រីកវប្បធម៌ អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ និងបច្ចេកទេស ក៏ត្រូវបានបង្កើតឡើងដែរ ដែលក្នុងនោះមានព្រះនាងឲឥ្ទ្រទេវី ជាមហេសីដរបស់ព្រះបាទជ័យវរ្ម័ន ទី៧ ជាសាកលវិទ្យាធិការផង ។ ចំណែកអ្នកនិពន្ធសំខាន់ៗនៅសម័យអង្គរ ក៏មានច្រើនដែរ ដូចជា៖ បណ្ឌិត សីវ សោម. បណ្ឌិត យតិអមរ ភាវៈ. បណ្ឌិត ទិវាករ. បណ្ឌិត ករិន្រ្ទៈ. បណ្ឌិត ភូបន្រ្ទៈ. ព្រះនាងឥន្រ្ទទេវី.... ។