ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការអភិវឌ្ឍន៍មុខរបរ និងការងារសមរម្យ ដែលស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការខិតខំទាក់ទាញទុនវិនិយោគពីវិស័យឯកជនក្នុងស្រុក និងក្រៅស្រុកដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានផ្ទេរកម្លាំងពលកម្មពីវិស័យកសិកម្មនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅវិស័យឧស្សាហកម្ម សេវាកម្ម និងសេដ្ឋកិច្ចរៀបរយបានរាប់លានការងារ ក្នុងរយៈពេលជាង២ ទសវត្សរ៍មកនេះ ។ តាមរយៈការធ្វើសមាហរណកម្មកម្ពុជាទៅកាន់តំបន់ និងសកលលោកដើម្បីពង្រីកទីផ្សារផលិតផលនិងទីផ្សារការងារនោះ ប្រជាពលរដ្ឋកម្ពុជាក៏មានជម្រើសបន្ថែមក្នុងការជ្រើសរើសការងារនៅឯបរទេសឬការងារនៅក្នុងប្រទេសដែលមានស្រាប់ផងដែរ ។ ក្នុងរយៈពេលដូចគ្នានេះ រាជរដ្ឋាភិបាលក៏បានរៀបចំក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងស្ថាប័នទទួលខុសត្រូវវិស័យមុខរបរនិងការងារជាបន្តបន្ទាប់ស្របតាមបច្ចុប្បន្នភាពនៃសង្គមសេដ្ឋកិច្ច ។