ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
របាំក្រដិជារបាំប្រជាប្រិយមួយបែបដែលគេនិយមលេងតែរោលចូលឆ្នាំខ្មែរ ដើម្បីផ្តាច់ឆ្នាំចាស់ចូលទៅឆ្នាំថ្មីនិងដើម្បីប្រសិទ្ធិពរសព្ទសាធុការពរជូនដល់អ្នកស្រុក ក្នុងឳកាសចូលឆ្នាំថ្មីនោះផង ប៉ុន្តែតាមទំលាប់អ្នកស្រុក ជួរកាលគេលេងរបាំនេះម្តងៗ ដែរនៅពេលបន់ស្រន់សុំទឹកភ្លៀងដោយអាកាសធាតុពេលនោះមានការរាំងស្ងួតជាយូរមកហើយ ។ សព្វថ្ងែនេះគេប្រទះឃើញរបាំក្រុដិមានសំដែងតែក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបងប៉ុណ្ណោះ ។ តាមការស្រាវជ្រាវរបាំនេះប្រវត្តិនិងដំណើររឿងប្លែកៗគ្នា ។ ប៉ុន្តែបើតាមឯកសាររបស់លោកសុកមេភូមិគោកក្រសាំង “សៀមរាប” ថារបាំក្រដិនេះមានទាក់ទងនឹងរឿងបុរាណមួយដែលបានតំណាលថា ៖ កាលព្រះពុទ្ធនៅពោធិសត្វមុនបានត្រាសដឹងបានយាងទៅសាងព្រះផ្នួសស្រាប់តែមានតំណែងខ្លួនជាសត្វប្រើសមករារាំងស្ទាក់ផ្លូវព្រះអង្គមិនអោយយាងទៅមុខបាន ។ នៅក្នុងពេលនោះព្រះពោធិសត្វក៏តាំងអធិដ្ឋានឡើងបានក្តៅដល់ឋានទេវលោកទេវតាទាំងឡាយក៏បានចុះមកតំណែងភេទជាងោះ (ព្រាន ឬមនុស្សព្រៃ) លមបាញ់ប្រើសនោះស្លាប់ទៅហើយក៏ដង្ហែព្រះពោធិសត្វទៅសាងផ្នួសបានសំរេចដូចបំណង ។ ដោយមានដំណើររឿងបែបនេះហើយ បានជាគេសាងរបាំក្រុដិនេះឡើងមាន ៖