Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


របាំត្រុដិជារបាំប្រជាប្រិយមួយបែបដែលគេនិយមលេងតែ​ពេលចូលឆ្នាំខ្មែរ ដើម្បីផ្តាច់ឆ្នាំចាស់ហចូលទៅឆ្នាំថ្មីនិងដើម្បីប្រសិទ្ធពរសព្ទសាធុការពរជូនដល់អ្នកស្រុក ក្នុងឱកាសចូលឆ្នាំថ្មីនោះផង ប៉ុន្តែតាមទំលាប់អ្នកស្រុក ជួនកាលគេលេងរបាំនេះម្តងៗដែរនៅពេលបន់ស្រន់សុំទឹកភ្លៀងដោយអាកាស​កធាតុពេលនោះមានការរាំងស្ងួតជាយូរមកហើយ ។ សព្វថ្ងៃនេះគេប្រទះឃើញរបាំត្រុដិមានសំដែងតែក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបងប៉ុណ្ណោះ ។​

          តាមការស្រាវជ្រាវរបាំនេះមាន ប្រវត្តិនិងដំណើររឿងប្លែកៗគ្នា ។ ប៉ុន្តែបើតាមឯកសារេបស់លោកសុកអេភូមិគោកក្រសាំង«សៀមរាប » ​ថារបាំ​ក្រុដិផនេះមានទាក់ទងនិងរឿងបុរាណមួយដែលបានតំណាលថា៖ កាលព្រះពុទ្ធ​នៅពោធិសត្វមុនបានត្រាសដឹងបានយាងផទៅសាងផ្នួស ស្រាប់តែមានមារតំណែងខ្លួនជាសត្វ ប្រើសមករារាំងស្ទាក់ផ្លូវព្រះអង្គមិនអោយយាងទៅមុខបាន ។ នៅក្នុងពេលនោះព្រះពោធិសត្វក៏តាំងលអធិដ្ឋានឡើងបានក្តៅដល់ឥឋានទេវលោក ទេវតាទាំងឡាយក៏បានចុះមកតំណែងភេទជាងោះ (ព្រាន ឬមនុស្សព្រៃ ) លបបាញ់ប្រើសនោះស្លាប់ទៅហើយ ក៏ដង្ហែព្រះពោធិសត្វទៅសាងផ្នួសបានសំរេចដូចបំណង  ។

          ដោយមានដំណើររឿងបែបនេះហើយ បានជាគេសាងរបាំក្រុដិនេះឡើងមាន៖

  • ដងកញ្ជោតំណាងឆ័ត្រ ឬក្លស់ព្រះពោធិសត្វ
  • ពួកភ្លេងតំណាងទេវតា
  • នាងរាំតំណាងទេពអប្សរហែហម
  • ប្រើស ទន្សោង តំណាងមារ
  • ព្រាន មនុស្សព្រៃតំណាងងោះ«ទេវតាកាលាខ្លួន»

ដូចនេះហើយទើបគេឃើញតួរបាំមានតំណាងជាសត្វជាព្រាន សំដែងតរៀងរហូតមក ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login