ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
របាំស្នែងទន្សោងពេលគេសំដែងតម្រូវពាក់ស្នែងនៅលើក្បាលហើយគេធ្វើកាយវិការគ្រាប់តាមសត្វទន្សោង ។ តាមប្រវត្តិរឿងមានសេចក្តីជាអាទិ៍ថា ៖ កាលនោះមានព្រានព្រៃម្នាក់ឈ្មោះព័របានទទួលរាជបញ្ជាពីព្រះរាជាឱ្យបាញ់ទន្សោង ។ ទីបំផុតព្រាននោះត្រឡប់មកគាប់ស្តេចវិញដោយដៃទទេ ហើយរៀបរាប់ប្រាប់ព្រះរាជាថាខ្លួនបានជួយទន្សោយញី ឈ្មោលមួយគូចេះរាំយ៉ាងល្អប្លែកនាំឱ្យខ្លួនជក់មើលពុំអាចបាញញ់វាកើតឡើយ ។ ម៉្យាងទៀតមានខ្លាធំមួយលបបកប្រុងនឹងចាប់ទន្សោងដែរក៏ចាប់មិនកើតបែរជាជួយគោះជើងឱ្យសត្វនោះទៅវិញហើយនៅជុំវិញទន្សោងទាំងពីរមានកន្លង់មួយហ្វូងហើរប្រទក្សិណដោយបញ្ចេញសូរសៀងជួយធ្វើជាភ្លេងកំដរយ៉ាងើពិរោះថែមទៀតផង ។ ព្រះរាជាទ្រង់ព្រះលណ្តាប់សព្វគ្រប់ ហើយក៏ត្រាស់ឱ្យព្រានព័រធ្វើត្រាប់តាមទស្សនីយភាពនោះថ្វាយព្រះអង្គទតការសំដែងកាយវិការរបស់ព្រានព័រនេះហើយដែលកើតតជារបាំស្នែងទន្សោយនេះឡើងដែលតួសំដែងមាន ៖