Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការឱ្យកូនទៅបួសរៀននៅក្នុងព្រះពុទ្ធសាសនា ខ្មែរយើងមានទម្លាប់តាំងពីបុរាណកាលមក នៅក្នុងពិធីបួសជាសង្ឃនេះគេហៅថា”នាគ ឬបំបួសនាគ” តើពាក្យនេះមានប្រវត្តិដូចម្តេច ?

តាមទំនៀមការបំបួសនាគនេះមានទាក់ទងនឹងរឿង បុរាណមួយដំណាលថា ៖ កាលដែលព្រះសម្មាសម្ពុទ្ធគង់នៅវត្តជេតពន់ មាននាគរាជ ១មានមហិទ្ធិឬទ្ធិ មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាចង់បួសជាភិក្ខុក៏កាឡាខ្លួនជាមាណពចូលថ្វាយបង្ខំព្រះមហាថេរ ហើយទូលថា “ខ្ញុំព្រះករុណាសូមបួសក្នុងសម្នាក់ព្រះមហាថេរផង” ។ ព្រះមហាតិស្សស្លេរក៏បំបួសស្តេចនាគជាភិក្ខុទៅ ។ នៅពេលមួយសាមណេរមួយអង្គផ្លង់ចង្ហាន់រួចចូលទៅនិមន្តឆាន់លុះបើកទ្វារទៅស្រាប់តែឃើញពស់ពេនពេញបន្ទប់សាមណេរនោះភ័យរន្ធត់ ស្ទុះចេញមកស្រែកឆោឡោផ្អើលពេញទាំងវត្ត ។ លុះជ្រាបទៅដល់ព្រះដ៏មានបុណ្យទើបព្រះអង្គទ្រង់ប្រញប្ត(បញ្ញត្តិ) ថា “ចាប់តាំងពីថ្ងៃនេះទៅភិក្ខុឯក្រោយ កុំបីបំបួសសត្វ តិរច្ឆាន ខ្មោច បិសាច រាជភូតយក្សាឡើយ” ។ ដោយព្រះបញ្ញត្តិដូច្នេះទើបភិក្ខុនាគទូលថា”ខ្ញុំព្រះអង្គនេះមានចិត្តស្មោះចំពោះសាសនាព្រះអង្គណាស់ឥតក្លែងបន្លំទេ បើខ្ញុំព្រះអង្គមានភេទជាសត្វមិនអាចបួសក្នុងសម្នាក់ព្រះអង្គ ដូច្នេះខ្ញុំព្រះអង្គសូមពរឱ្យមានព្រះបញត្តិថាបើភិក្ខុនឹងបំបួសកុលបុត្រសូមឱ្យហៅអ្នកសុំបួសនោះថា “នាគ” ដូចនេះតទៅដើម្បីឱ្យគេនឹកឃើញខ្ញុំព្រះអង្គដែលជាអ្នកស្មោះចំពោះសាសនាព្រះអង្គផង” ។ ព្រះពុទ្ធអង្គយល់ព្រមទើបបញ្ញត្តឱ្យហៅបព្វជ្ជាបេក្ខៈ និងឧបសម្បទាបេក្ខៈហៅថា “នាគ នាគ” រហូតមក ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login