Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នៅក្នុងពិធីរៀមង្គលការ គេរៀបមានផ្កាស្លា៣ចំណែកយកតាមរឿងមួយដែលបានដំណាលថា ៖ កាលពីព្រេងនាយមានកុមារកំព្រា៤នាក់រៀនវិជ្ជាសីល្ប៍៤យ៉ាង ។ ម្នាក់ចេះផ្នែកហោរា ម្នាក់ចេះបាញ់ត្រង់ម្នាក់ចេះមុជទឹក ម្នាក់ទៀតចេះប្រស់មនុស្ស សត្វស្លាប់ឱ្យរស់ឡើងវិញ ។ ក្រោយពីរៀនសិល្ប៍ចេះចប់អស់ ហើយក៏បានសុំលាលោកគ្រូត្រឡប់ទៅលំនៅរៀងៗខ្លួន ។ លុះដើរទៅដល់សមុទ្រមួយធំរកទូកសំពៅឆ្គងទៅត្រើយម្ខាងទៀតពុំបាននាំគ្នាដេកសំរាកនៅក្រោមដើមឈើក្បែរមាត់សមុទ្រ ។ កុមារទាំង៣និយាយនឹងកុមារហោរាឱ្យវាយលេខទាយល់មើលនៅថ្ងៃស្អែកព្រឹកពួកគេនឹងបានឆ្លងទៅត្រើយម្ខាងទៀតបានឬទេ ? កុមារហោរាបានឆ្លើយថា តាមជើងលេខស្អែកនេះត្រូវទទួលបានលាភធំ នឹងមានសត្វឥន្ទ្រីឆាប់នាំកូនក្រមុំស្តេចឆ្លងមកកាន់ទីនេះ ។ លុះព្រឹកឡើងសត្វឥន្ទ្រីពាំកូនក្រមុំស្តេចហើរឆ្គងសមុទ្រមកទីនេះមែន ។ ពេលនោះកុមារចេះបាញ់បានវាត់ធ្នូបាញ់ភ្លាមត្រូវសត្វនោះធ្លាក់ទាំងកូនស្តេចនៅកណ្តាលសមុទ្រ ។ បន្ទាប់មកកុមារជំនាញខាងមុជទឹក បានទៅនាំយកនាងដែលចេះប្រស់ក៏សូធ្យសេកសិល្ប៍វិជ្ជាប្រស់នាងនោះឱ្យរស់ឡើងវិញ ។ នាងនោះមានរូបឆោមលោមពណ៌ល្អណាស់ធ្វើឱ្យកុមារទាំង៤ដណ្តើមគ្នាយកនាងធ្វើជាប្រពន្ធតែរៀងៗខ្លួន ។ ដោយកុមារទាំង៤មិនសុខចិត្តក៏នាំគ្នាបណ្តើរនាងនោះទៅរកចៅក្រមកាត់ក្តីឱ្យ ។ វេលានោះមានចៅក្រមជាពោធិសត្វមកយកកំណើតម្នាក់មានឈ្មោះល្បីល្បាញណាស់លើការសំរេចក្តីក្នុងតុលាការ ។ កុមារទាំង៤នាក់ចូលប្តឹងមិនសុខចិត្តពីរឿងដណ្តើមប្រពន្ធគ្នានោះ ។ ក្រោយពីបានស្តាប់ចម្លើយគ្រប់គ្នាព្រះពោធិសត្វឈ្វេងយល់ដឹងសេចក្តីដោយប្រាជ្ញាមកក៏បង្គាប់កុមារហោរា និងកុមារចេះប្រស់ឱ្យអង្គុយលើអស្ននៈខ្ពស់ស្មើគ្នា កុមារចេះបាញ់ោឱ្យអង្គុយបន្ទាប់ និងកុមារមុជទឹកអង្គុយប្រារព្ធពីក្រោមបង្អល់ ។ ពេលនោះព្រះបរមពោធិសត្វសម្តែងធម្មត្រីចរិយា១ចប់ឱ្យស្តាប់ហើយបានកាត់់សេចក្តីថា “កុមារហោរាត្រូវលើកទុកជាឪពុកនាងកុមារចេះប្រស់ជីវិតត្រូវទុកជាម្តាយនាង កុមារចេះបាញ់ត្រូវទុកជាបង កុមារចេះមុជទឹកត្រូវទុកជាប្តីនាង ព្រោះគេបានទៅប៉ះពាល់រូបកាយនាងតាំងពីក្នុងទឹកមុនគេ” ។ កុមារទាំង៤ក៏ព្រមទទួលយកការកាត់សេចក្តីនេះ ហើយទូលព្រះពោធិសត្វថា “ការដែលទុកដាក់យើងខ្ញុំជាឪពុក ម្តាយបងយើងខ្ញុំសុខចិត្តហើយ តែសូមមេត្តាជ្រើសរើសរបស់់អ្វីដ៏ប្រសើរទុកតំណាងជាមង្គលតទៅមុខ នឹងបានឱ្យកូនប្រសារគំនាប់ឪពុកម្តាយ និងបង ក្នុងគ្រានេះផង “ ។ ព្រះពោធិសត្វទ្រង់ព្រះតម្រិះថា “ជាតិជាព្រះមហាក្សត្រត្រូវមានស្លាព្រះពរ៣ចំណែក” បើជាមហាជនឱ្យហៅថា”ផ្កាស្លា៣” រួចព្រះអង្គឱ្យគេកាត់ផ្កាស្លា១ស្ព យកមករៀបតុបតែងជា៣ចំណែកទុកជាធំត្រូវឪពុកម្តាយទទួលផ្ទាល់ពីនៃកូនប្រសារចំណែកផ្កាស្លាទី២ ត្រូវបងបង្កើតឪពុកធំ ឬមានមីងទទួល ចំណែកផ្កាស្លាពៅត្រូវញាតិសាលោហិត មិត្តសំឡាញ់ទទួល” ។ ស៊ុមផ្កាស្លាដែលធំជាងគេនេះត្រូវទុក៣ថ្លៃទើបយកទៅប្រគេនព្រះសមណៈជីព្រាហ្មណ៍ព្រឹទ្ធាចារ្យដើម្បីសុំពរទាំង៣ (អាយុ សុខៈ ពលៈ) ។ ឯស៊ុមផ្កាកណ្តាលនិងពៅត្រូវកាត់ស្រាយចែកញាតិសាលោហិត មិត្តសំឡាញ់បាចទៅលើគូស្វាមីភរិយាថ្មីឱ្យសព្ទសាធុកាពរតាមបែបនិយមទៅ ហើយទំនៀមនេះក៏តជាប់រៀងរហូតមក ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login