2019-02-21 17:06
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការចាកចាញទីក្រុងអង្គរនៅឆ្នាំ១៤៣១ ដោយព្រះបាទចៅពញាយ៉ាត ។
មូលហេតុនៃការចាកក្រុងអង្គេរមានដូចតទៅ ៖
ការឆ្លាក់ចុះនៃសម័យអង្គរ ដែលពុំអាចទប់ទល់និងខ្មាំងសត្រូវបាន ប្រសិនបើខ្មាំងសត្រូវវាយចូលមកដល់ក្រុងអង្គរម្តងទៀត ។ ដើមឡើយក្រុងអង្គរជាទីក្រុងស្ថិតនៅចំកណ្តាលប្រទេស តែដោយរបុករបានរបស់ជនជាតិថៃនិងការណ្តើមយកទឹកដីជាបន្តបន្ទាប់ ដែលខ្មែរត្រូវបាត់បង់ទឹកដីយ៉ាងធំធេងនោះ ទីក្រុងអង្គរត្រឡប់ជាស្ថិតនៅជាយប្រទេសវិញ ។ ដូចនេះការការពារទីក្រុងដែលជាបេះដូងរបស់ប្រទេសពុំធានា ។
ដោយតំហយប្រជាជនយ៉ាងខ្លាំក្លានៅតំបន់អង្គរព្រោះប្រជាជននៅតំបន់នោះ ត្រូវសៀមកៀរយកជាឈ្លើយយកទៅប្រទេសសៀមអស់ ។ ដូចនេះតំបន់អង្គរក្លាយទៅជាតំបន់គ្មានមនុស្សនៅ ។
ដោយនៅតំបន់អង្គរ ការប្រកបរបរកសិកម្មពុំបានទិន្នផលខ្ពស់ ដែលបណ្តាលមកពីកំលាំងមនុស្សត្រូវធ្លាក់ចុះ ធម្មជាតិពុំអំណោយផល ។ បញ្ហានេះ តម្រូវអោយមានការផ្លាស់ប្តូរទីក្រុង ជាពិសេសការផ្លាស់ទីក្រុងនេះឯង ទៅរកកន្លែងផ្សេងៗទៀត ដែលនៅឆ្ងាយពីខ្មាំងសត្រូវ និងទីកន្លែងដែលអាចបង្កបង្កើនផលបានល្អ ។
កត្តាដូចបានរៀបរាប់ខាងលើ ជាកត្តាសមស្របតំរូវអោយព្រះបាទពញាយ៉ាត ត្រូវតែសម្រេចព្រះទ័យចាកចោលអង្គរនៅឆ្នាំ១៤៣១ មកនៅទួលបាសានវិញ គឺនៅស្រីសន្ធរសព្វថ្ងៃនេះ ។