2019-02-22 17:34
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កើតពីការកូសមុទ្រទឹកដោះរវាងពួកទេវតានិងពួកយក្ខដោយមាននាគវាសុកិធ្វើជាខ្សែព្រ័ទគឺនៅលើកទី៥ពេលដែលពួកយក្ខទាញបានទឹកអំរិតនោះបានមកចំពួក យក្ខវិញពួកយក្ខបានក្បង់ទឹកនោះបំរុងនឹងផឹកស្រាតែផុសចេញអប្សរារាប់ម៉ឺនអង្គពេញលំហអាកាសពួកយក្ខក្លឹករហូតភ្លេចទឹកអំរិត ហើយក៏បានពួកទេវតាទាញយកមកផឹកវិញក្លាយជាជីវតអមតៈ ។ តាំងពីពេលនោះមកពួកអប្សរាទាំងនោះត្រូវប្រគល់អោយព្រះឥន្ធធ្វើជាស្រីរបាំសួរ ។ របាំអប្សរាមានជាលើកទី១នៅលើសមុទ្រកូរទឹកដោះ (មានឈ្មោះថារបាំទឹកអំរិត) ដែលអ្នករាំតែងតែកាន់ផ្កាបាណង្គជាតិដែលតំនាងឱ្យសុភមង្គលនឹងភាពរុងរឿងរបស់សត្តនិកគ្រប់ឋានទាំងអស់ ។ រាល់ការរបាំអប្សរាសុទ្ធតែដកស្រង់ក្បាច់បាទជាមូលដ្ឋានតាមចំលាក់នៅប្រាសាទខ្មែរដែលឆ្លាក់នៅជាប់ជញ្ជាំង ។ ម៉្យាងទៀតកាយវិការនៃរបាំនេះមានមា្រមដៃដងខ្លួននិងក្បាលសុទ្ធតែជានិមិត្តរូបនៃសត្វ នាគដែលជាបុព្វការីជនរបស់ខ្មែរគឺព្រះនាងនាគ ។ របាំនេះជារបាំដំណើរពស់មានសភាពទន់ភ្លន់ដូចជាពួនលូន តែមានភាពរឹងមាំរហូតមកដល់សព្វថ្ងៃ ។ របាំនេះជាព្រលឹងជាតិរបស់ខ្មែរតំនាងអោយស្រ្តីនិងអាណាចក្ររបស់ខ្មែរដែលធ្លាប់រុងរឿងពីបុរាណ ។