Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បទពាក្យ ៧ ចាប់កំនើតឡើងក្នុងរជ្ជកាលព្រះបាទនរោត្តមនាចុងសតវត្សទី១៩ ។ បទពាក្យ ៧គេអាចសូត្របាន ៧បែប ៖

  • បែបរាប់
  • បែបទំនួញ
  • បែបមេទ្រីបា
  • បែបស្មូតចូលបរិនិព្វាន
  • បែបកុមារបា
  • បែបសាងផ្នួស
  • បែបជូជ ។

សិក្សាធាតុសំខាន់ៗនៃបទនេះ ៖

  • រង្វាស់កាព្យ រឺកាព្យមាត្រ ៖ ក្នុង១វគ្គមាន៤ឃ្លា ឃ្លានីមួយៗ មាន៧ ព្យាង្គ ។
  • ចង្វាក់ ៖ ទំលាក់សំលេងលើព្យាង្គទី២ និងទី៤គ្រប់ៗឃ្លា ។
  • បរិយាកាស ៖ បទនេះគេអាចប្រើបានគ្រប់បរិយាកាសទាំងអស់ ដូចជា រៀបរាប់ពីកំហឹងក្រេវក្រោធ ការតស៊ូ ភាពអន្លង់អន្លោចសេចក្តីទុក្ខសោក ការព្រាត់ប្រាស ភាពសប្បាយរីករាយ ការសន្ទនាឆ្លើយឆ្លងគ្នា ផ្តោះផ្តងគ្នា ការពណ៌នាអំពីសំរស់ធម្មជាតិ រឺការបង្ហាញអង្គការដើម ។ អាស្រ័យហេតុនេះហើយ បានជារឿងខ្មែរខ្លះប្រើតែបទពាក្យ៧នេះតាំងពីដើមរហូតដល់ចប់ ដូចជារឿងទុំទា....។
  • បំនកស្រាយ ៖
  • ជួនក្នុងវគ្គ ៖ ព្យាង្គទី៧នៃឃ្លាទី១ ចួន ព្យាង្គទី៤នៃឃ្លាទី២ ។ ព្យាង្គទី៧នៃឃ្លាទី២ ចួន ព្យាង្គទី៧នៃឃ្លាទី៣ ចួន ព្យាង្គទី៤នៃឃ្លាទី៤ ។
  • ជួនឆ្លងវគ្គ ៖ ព្យាង្គទី៧នៃឃ្លាទី៤ ក្នុងវគ្គទី១ ចួន ព្យាង្គទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ និងជួនបន្តបន្ទាប់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login