បុណ្យអុំទូកនិងអកអំបុកជាបុណ្យជាតិមួយដែលប្រជាជនខ្មែរយើងតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ។ អត្ថន័យសំខាន់ៗមាន ៖
- នឹកគុណព្រះគង្គាដែលបានឡើងមកស្រោចស្រពដំណាំ និងនាំដីល្បាប់ដ៏មានជីវជាតិដែលធ្វើឱ្យដំណាំលូតលាស់បានល្អ
- នឹកគុណពលយោធោជើងទឹក នៅពេលដែលព្រះបាទជ័យវរ្ម័នទី៧ ដឹកនាំទ័ពតាមទន្លេដើម្បីប្រយុទ្ធជាមួយចាម
- នឹកគុណនិងសុំទោស ចំពោះព្រះធរណី និងព្រគង្គាដែលយើងបានធ្វើឱ្យកង្វក់
- ឧទ្ទិសដល់ចង្កូមកែវ របស់ព្រះសម្មាសម្ពុទ្ធ ដែលនៅស្ថានទាំង៤ (ត្រៃត្រឹង្សពិភពនាគ ស្រុកគន្ធារ និងទន្តបុរល្លឹងរដ្ឋ ។
- និមិត្តរូបនៃអំណរសាទរលើភោគផលដំណាំ ដូចជា ស្រូវ ដែលគេយកមកធ្វើក្នុងពិធីអកអំបុក ។