Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារត្រូវបានចូលជាធរមាននៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០០២ ។ ហើយអនុក្រឹត្យស្តីពីការបង្កើតបេឡាកជាតិរបបសន្តិសុខសង្គមចូលជាកធរមាននៅថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០០៧ ។ បេឡាជាតិរបបសន្តិសុខសង្គម គឺជានីតិបុគ្គលសាធារណៈដែលមានស្វ័យភាពផ្នែកហិរញ្ញវត្ថុ ហើយត្រូវស្ថិតនៅក្រោមអនុភាព នៃអនុក្រឹត្យលេខ ១៦ អនក្រ.បកចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០០៧ និងត្រូវគោរពតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ។

          ក្រុមប្រឹក្សាភិបាលមានតួនាទីចេញសេចក្តីសម្រេចនានាតាមគោលការណ៍ ដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តនានា និងជាអ្នករៀបចំគៅលនយោបាយ លិខិតបទដ្ឋានគតិយុត្តតាមឋានានុក្រមស្របតាមច្បាប់ ដើម្បីស្នើរសុំសេចក្តីសម្រេចពីរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអាណាព្យាបាលបច្ចេកទេសមឬនិងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអាណាព្យាបាលហិរញ្ញវត្ថុ ឬអន្តរក្រសួងឬនាយករដ្ឋមន្រ្តីដើម្បីដាក់ជូននាយកបេឡាជាតិរបបសន្តិសុខសង្គមជាអ្នកអនុវត្ត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login