ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅពេលជនរងគ្រោះថ្នាក់ការងារដែលកើតឡើងនៅពេលដែលកំពុងធ្វើការ ការធ្វើដំណើរពីលំនៅស្ថានទៅកន្លែងធ្វើការ និងត្រលប់មកវិញ ឬជំងឺវិជ្ជាជីវៈ កម្មករនិយោជិក ឬសិទ្ធិវន្តត្រូវរាយការណ៍ទៅនិយោជន អំពីគ្រោះថ្នាក់ការងារដែលធ្លាក់មកលើខ្លួន ហើយនឹងត្រៀមឯកសារមួយចំនួនតាមរយៈនិយោជកដើម្បីដាក់ជូនបេឡាជាតិរបបសន្តិសុខសង្គមពិនិត្យ និងសម្រេច ។ ឯកសារនោះមានជាអាទិ៍ វិក័យបត្រដែលចំណាយលើការព្យាបាលផ្ទាល់ខ្លួននៅពេលដែលប្រើប្រាស់សេវាជាមួយមូលដ្ឋានសុខាភិបាល ដែលមិនបានចុះកិច្ចព្រមព្រៀង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើតប្តីឬប្រពន្ធនិងកូន និងសំបុត្រមរណៈភាពក្នុងករណីជនរងគ្រោះបាត់បង់ជីវីត ។