ចរន្តនៃការធ្វើចំណាក់ស្រុក ( ពីជនបទមកទីប្រជុំជនឬទីក្រុង ឬក៏ចំណាក់ស្រុកទៅបរទេស ) ដើម្បីគោលដៅការងារនិងគោលដៅផ្សេងៗទៀត គឺជានិន្នាការទូទៅនិងពិបាកចៀសវាងទាំងក្នុងបរិបទប្រទេសជឿនលឿន ឬប្រទេសកំពុងអភិវឌ្ឍន៍នៅជុំវិញពិភពលោក ។ ជាក់ស្តែងកម្លាំងពលកម្មរបស់កម្ពុជានៅតាមទីជនបទទូទាំងប្រទេស បានបង្កើតនូវទម្លាប់ នៃការធ្វើចំណាក់ស្រកទៅធ្វើការនៅប្រទេសជិតខាងទាំងក្នុងរយៈពេលខ្លី វែងនិងតាមរដូវកាល ដើម្បីស្វែងរកចំណូលសម្រាប់ជីវភាពគ្រួសារ ។ ចំណុចគួរកត់សម្គាល់ពាក់ព័ន្ធនឹងលំហូរ នៃចំណាកស្រុកនេះគឺ៖
- ភាពមិនស្របច្បាប់ នៃចំណាក់ស្រុកដែលមានលក្ខណៈប្រថុយប្រថាន និងប្រកបដោយគ្រោះថ្នាក់គ្រប់បែបយ៉ាង
- ការបាត់បង់ឱកាសប្រកួតប្រជែងសម្រាប់ទីផ្សារការងារក្នុងស្រុកអាស្រ័យដោយលំហូរកម្លាំងពលកម្មទៅក្រៅច្រើនហួសហេតុ និងអាចប្រឈមនូវកង្វះកម្លាំងពលកម្មសម្រាប់ឱកាសការងារជាច្រើនដែលបង្កើតឡើងតាមរយៈវិនិយោគទុនផ្ទាល់ពីបរទេស ។
- ការផ្តល់ព័ត៌មាន ទីផ្សារការងារមិនបានគ្រប់ជ្រុងជ្រោយដែលជាជាហេតុបណ្តាលឲ្យកម្លាំងពលកម្មភាគច្រើនលំបាកក្នុងការធ្វើសេចក្តីសម្រេចចិត្តចំពោះជម្រើសការងារ ។
- កត្តាគម្លាតប្រាក់ឈ្នួលរវាងការងារក្នុងស្រុកនិងការងារនៅបរទេស
ក្នុងន័យនេះភ្នាក់ងារសេវាការងារសាធារណៈគួរអនុវត្តចំណុចសំខាន់ៗដូចខាងក្រោម ៖
- បង្កើតការពង្រីកមជ្ឍមណ្ឌលការងារនៅតាមបណ្តាលខេត្តគោលដៅសំខាន់ៗទូទាំងប្រទេស
- ជំរុញការរៀបចំកម្មវិធី ឬវេទិកាការងារនៅតាមជនបទឲ្យបានច្រើនិងញឹកញាប់ ដើម្បីផ្សព្វផ្សាយអំពីឱកាសការងារគ្រប់ប្រភេទនៅក្នុងប្រទេស ។
- ប្រមូលចងក្រងប្រកាសដំណឹងជ្រើសបុគ្គលិកគ្រប់ប្រភេទ និងគ្រប់វិស័យដើម្បីផ្តល់ជម្រើសការងារកាន់តែទូលំទូលាយ
- ប្រមូលចុះឈ្មោះកម្លាំងពលកម្មឬអ្នកស្វែងរកការងារគ្រប់ប្រភេទ ដើម្បីផ្គូរផ្គងទៅកាន់កឱកាសការងារដែលទំនេរោឬស្របតាមតម្រូវការរបស់និយោជក
- ពង្រឹងយន្តការផ្សព្វផ្សាយតាមមធ្យោបាយ ឬបណ្តាលគ្រប់ប្រភេទអំពីព័ត៌មានទីផ្សារការងារនិងឱកាសការងារជូនដល់កម្លំាងពលកម្មសិស្សនិស្សិតនិងសាធារណៈជនទូទៅ
- រៀបចំសិក្ខាសាលា និងវេទិកាផ្សព្វផ្សាយអំពីការធ្វើចំណាក់ស្រុកដោយសុវត្ថិភាព ទៅដល់ប្រជាពលរដ្ឋនៅគ្រប់ទីជនបទក្នុងប្រទេសកម្ពុជា
- រឹតបន្តឹងកិច្ចសហការជាមួយនិយោជក ដៃគូរអភិវឌ្ឍន៍អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធដើម្បីជំរុញដំណើរការទីផ្សារការងារដែលមានលក្ខណៈឆ្លើយតបរវាងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់កម្លាំងពលកម្ម ។