រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥.២០២៥ ដែលត្រូវអនុវត្តដោយគ្រប់ដណ្តប់លើវិសាលភាពសំខាន់ៗដូចជា៖
- ជំរុញការអភិវឌ្ឍន៍វិស័យកម្មន្តសាល និងឧស្សាហកម្មកែច្នៃកសិផល តាមរយៈការលើកទឹកចិត្ត ការវិនិយោគផ្ទាល់ពីបរទេសនិងក្នុងស្រុកព្រមទាំងកលើកកម្ពស់សហគ្រាសធុនតូចមិនមធ្យមទាំងក្នុងស្រុកនិងបរទេស ។
- សមាហរណកម្មទៅនឹងបណ្តាញផលិតកម្មតំបន់ និងពិភពលោក តាមរយៈការទាក់ទាញវិនិយោគទុនិបរទេសធំៗនិងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេស
- ការតម្រង់ទិសការោអភិវឌ្ឍន៍កោតំបន់ឧស្សាហកម្ម ដើម្បីធានាបាននូវភាពប្រមូលផ្តុំកាតតភ្ជាប់សេដ្ឋកិច្ច និងប្រសិទ្ធិភាពសេវាដឹកជញ្ជូនការផ្គត់ផ្គង់អគ្គិសនីនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត
- លើកទឹកចិត្តដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក៏ដូចជាការអភិវឌ្ឍន៍របៀបសេដ្ឋកិច្ចនិងសួនឧស្សាហកម្ម
- ការយកកចិត្តទុកដាក់ និងជ្រោមជ្រែងចំពោះឧស្សាហកម្មកជួយដោះស្រាយបញ្ហាសង្គមដូចជា ការលើកកម្ពស់អាហាររូបត្ថម្ភកុមារ ការអភិវឌ្ឍន៍ចំណេះដឹង ការលើកកម្ពស់អត្តសញ្ញាណជាតិ ការជួយដល់ក្មេងកំព្រានិងជនពិការ... ។
- ការលយកចិត្តទុកដាក់ និងជ្រោមជ្រែងចំពោះឧស្សាហកម្ម ដែលប្រើប្រាស់ចំនេះដឹង និងបច្ចេកទេសទំនើប និងមានប្រភពក្នុងប្រទេស ដែលជាមូលដ្ឋានសម្រាប់ពង្រឹងកម្មសិទ្ធិជាតិ និងបង្កើតជាថ្នាលសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងស្រុក ។