ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ឧបស័ម្ពន្ធទី ៥ នៃធម្មនុញ្ញមានសេចក្កីថា ៖
សច្ចាប្រណិធាន
ទូលព្រះបង្គំយើងខ្ញុំ
ប្រធាន អនុប្រធាន
និងសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
សូមធ្វើការសច្ចាប្រណិធាន
នៅចំពោះព្រះភ័ក្រព្រះមហាក្សត្រ ព្រះភ័ក្រនៃសម្តេចព្រះសង្ឃរាជនិងទេវតារក្សាស្វេតច្ឆ័ត្រដូចតទៅ ៖
ក្នុងពេលប្រតិបត្តិការតាមមុខដំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារាស្រ្តកម្ពុជាបានប្រគល់ជួនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូប ទួលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៏របស់ប្រជារាស្ត្រ ប្រជាជាតិ និង មាតុភូមិកម្ពុជា ។ ទូលព្រះបង្គំយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ញនូវផលប្រយោជន៏ជាតិសម្រាប់ផ្ទាល់ខ្លួន ឬ សម្រាប់គ្រយសារ ឬ សម្រាប់បក្សពួក ឬ សម្រាប់ភាគីរៀងខ្លួនឡើយ ។ ទួលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្តូរផ្តាច់ហ៊ានបូរជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ
ទួលព្រះបង្គំយើងខ្ញុំ សូមប្តេជា្ញរក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្នទាំងអនាគត នូវអព្យាក្រឹត្យភាព និង ភាពមិនចូលបក្សសម័្ពន្ធសម្រាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតអោយជនណាក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និង អន្តរជាតិរបស់កម្ពុជាបានឡើយ ។ ទួលព្រះបង្គំយើងខ្ញុំ មិនបម្រើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើអោយខូចខាតដល់ប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ ។ ក្នុងការដោះស្រាយបញ្ហាទាំងឡាយ លើផ្ទៃរាបជាតិ និង អន្តរជាតិ ទួលព្រះបង្គំយើងខ្ញុំ និងបំបាត់ចោលទាំងស្រុង នូវអំពើហិង្សាគ្រប់បែបយ៉ាង ។
ប៉ុន្តែ ព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនិងការរំលោភ ឈ្លានពានមកក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន ។
ទួលព្រះបង្គំយើងខ្ញុំ សូមប្តេជា្ញគោរព ជានិច្ច ទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យសេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្កីប្រកាសជាសាកលស្តីអំពីសិទ្ធិមនុស្ស ។
ទួលបង្គំយើងខ្ញុំ សូមប្តេជា្ញតស៊ូប្រឆាំង អំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គម និង សន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្ត្រកម្ពុជា និង ដើម្បីភាពរុងរឿង ថ្កើនថ្កាន នៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈ និង ជាទីស្នេហានៃទួលព្រះបង្គំយើងខ្ញុំគ្រប់រូប ។