បរិស្ថានមនុស្ស (មានជីវិត និងគ្មានជីវិត) គឺជាមនុស្សជាតិទូទៅរស់នៅលើភពផែនដី ។
- បរិស្ថានមនុស្សមានជីវិត មនុស្សដែលកំពុងតែមានជីវិតរស់នៅសព្វថ្ងៃ គឺស្ថិតនៅក្នុងចំណោមភាវៈមានជីវិត
- បរិស្ថានមនុស្សឥតមានជីវិត គឹមនុស្សដែលបានបាត់បង់ជីវិតទៅហើយ (បុព្វបុរសជំនាន់មុន) និងមនុស្សជំនាន់ក្រោយដែលពុំទាន់មានកំណើតគឹស្ថិតនៅក្នុងភាវៈឥតជីវិត ។ គ្រូបង្រៀនត្រូវរួមចំណែកដល់ការកសាងនិងការពារបរិស្ថានដើម្បីឱ្យមានការ អភិវឌ្ឍព្រោះបរិស្ថានជាភាវៈសំរាប់ទ្រទ្រង់ភាវៈគ្មានជីវិត និងមានជីវិតហើយជាប្រភពធនធានធម្មជាតិដែលជាប្រភពនៃជីវិតព្រមទាំងវត្ថុធាតុដើម សំរាប់ធ្វើការកៃច្នៃ បង្កើតភោគទ្រព្យនានាសំរាប់បំរើតំរូវការរបស់មនុស្ស ។ កន្លងមកបើមនុស្សគ្រាន់តែ ទាញផលពីធម្មជាតិដើម្បីបំរើសំណូមពរចាំបាច់នៃជីវភាពប្រចាំថ្ងៃ ធនធានធម្មជាតិក៏ដូចជាបរិស្ថានមិនទទួលនូវការវិនាស ខូតខាត បាតុល្យភាពជះឥទ្ធិពលអាក្រក់ដល់ ប្រព័ន្ធអេកូឡូស៊ីនៃភពផែនដីឡើយ ។ យើងដឹងហើយថាឆ រាល់អង្គធាតុសុទ្ធតែឡើងពី ធាតុផ្សំនៃរូបធាតុនិងកត្តាផ្សេងៗតែបើកត្តាណាមួយត្រូវវិនាសខូចខាត អង្គធាតុនោះមិនអាចមានលក្ខណៈរឹងមាំបានយូរអង្វែងឡើយ ។ ចំពោះមុខទោះបីបរិស្ថានធម្មជាតិឬភពផែនដីអាចបន្តពូជមនុស្សឱ្យរស់នៅបានតែបរិស្ថានសព្វថ្ងៃមានការប្រែប្រួលគួរឱ្យព្រួយបារម្ភដូចជាការកើនឡើង នៃកំដៅ គ្រោះទឹកជំនន់ គ្រោះទឹកជំនន់ គ្រោះរាំងស្ងូតរដូវមិនទៀង បណ្តាលឱ្យមានគ្រោះទុរភិក្សហើយបញ្ជាក់ថាបរិស្ថាននៃភពផែនដីទទួលរងការខូតខាតដ៊ោយសារសកម្មភាពមនុស្ស ។ ដូច្នេះយើងត្រូវតែអប់រំមនុស្សទាំងអស់ឱ្យពួកគេ យល់ថា កិច្ចកសាងការពារបរិស្ថានជាភារកិច្ចរបស់យើងទាំងអស់គ្នា និងមនុស្សជាតិសកលលោកទាំងមូល “ជួយការពារគុណភាពបរិស្ថាន” មានន័យថាស្រលាញ់ខ្លួនស្រលាញ់ជាតិហើយបានរៀបចំអនាគតល្អសំរាប់កូនចៅជំនាន់ក្រោយ ថែមទាំបានស្រលាញ់មនុស្សជាតិទាំងមូលលើភពផែនដី ។