Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រជាពលរដ្ឋខ្មែរជួប “កង្វះការអប់រំកង្វះការអភិវឌ្ឍន៍” ការអប់រំគឺជាការធ្វើសកម្មភាពទៅលើបុគ្គលដែលមានគោលបំណងច្បាស់លាស់ ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស (បំរែបំរួលបុគ្គលិកលក្ខណៈរបស់មនុស្ស) ។ ការអប់រំគឺជាលំនាំនៃការប្រព្រឹត្តទៅពេញមួយជីវិតរបស់មនុស្សក្នុងស្ថានភាពផ្សេងៗគ្នា ។ ឧទាហរណ៍ ការអប់រំខាងផ្នែក វិជ្ជាពេទ្យ ខាងគ្រូបង្រៀន ខាងសំណង់ ខាងបច្ចេកទេសទំនើប ។ ការអភិវឌ្ឍន៍គឺជាការធ្វើអោយប្រែប្រួលឆ្ពោះទៅរកការរីកចម្រើន ៖

ក. ប្រជាពលរដ្ឋជួបប្រទះកង្វះខាតការអប់រំ ខ្វះការអភិវឌ្ឍន៍

  • ខ្វះធនធានមនុស្ស សំរាប់ការពារ និងការកសាង (មិនបានដាំក្នុងសាលា គ្មានផ្លែផ្កាក្នុងសង្គម)
  • ជួនប្រទះនូវអនក្ខរជន ទុរគត៌ជន និងភាពក្រីក្រតោកយ៉ាកក្នុងសង្គម
  • កើតមានអំពើអសីលធម៌ផ្សេងៗដូចជា អំពើហឹង្សាចោរកម្មឃាតកម្មជាដើម
  • ខ្វះនូវបញ្ញាស្មារតី ដោយឆ្លងកាត់ការត្រិះរិះពិចារណាបណ្តាចំណេះដឹងនានា ប្រកបដោយអសីលធម៌ អគតិ ព្រោះតែគ្មានទំនាក់ទំនងយ៉ាងជិតស្និតទៅនិងប្រព័ន្ធ ខួរក្បាល
  • ខ្វះភាពឈ្លាសវៃ គ្មានចិត្តគំនិត ឆន្ទៈមោះមុត អង់អាចក្លាហានក្នុងកិច្ចការ អភិវឌ្ឍប្រទេសជាតិ មិនអាចទប់ទល់រាល់សកម្មភាពអសកម្មក្នុងសង្គមបាន
  • មិនអាចកើនស្មារតីសាមគ្គីភាព ភាតរភាព មនុស្សធម៌ហឹង្សាសិទ្ធិ ប្រជាធិបតេយ្យ និងមិនអាចបង្កើតឡើងនូវការស្រលាញ់ថែរក្សា ការពារនូវ អត្តសញ្ញាណជាតិដែលដួងព្រលឹងរបស់ជាតិខ្លួន
  • គ្មានគំនិត បង្កើតស្នាដៃជាទេពកោសល្យរបស់មនុស្សក្លាយទៅជាកោសិកា របស់សង្គមបាន
  • មិនអាចធ្វើអោយខ្លួនឱ្យទៅជាមនុស្សមានគុណប្រយោជន៍ដល់សង្គមជាតិ មានន័យថារស់ទំនងផែនដី
  • ការរស់នៅបែបបទជាសត្វ គ្មានសេចក្តីថ្លៃថ្នូរមិនអាចក្លាយទៅជាស្ថាបនិកដ៏ សកម្មក្នុងកសាងប្រវត្តិសាស្ត្ររបស់សង្គមជាតិ
  • មិនអាចអប់រំផែ្នកសុខភាព អនាម័យ បរិស្ថានសិទ្ធិប្រជាធិបតេយ្យ ដើម្បីឈានទៅស្គាល់អំពីសារសំខាន់និងផលប្រយោជន៍រឺផលវិបាកដែលកើតមានជាយថាហេតុ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login