ការសិក្សាពីវប្បធម៌ អរិយធម៌ អរិយធម៌ខ្មែរអាចឲ្យអ្នកមានចំណេះដឹង ចំណេះធ្វើចំណេះអប់រំ និងចំណេះចេះរស់នៅនៅក្នុងសង្គមៈ
ក. ចំណេះដឹង
- អាចឲ្យយើងស្វែងយល់អំពីជំនឿ សាសនាទំនៀមទម្លាប់ការរីកចម្រើនក្នុ្ងសង្គម
- ប្រព័ន្ធផ្សព្វផ្សាយ៖ វិទ្យុ ទូរទស្សន៍ អ៊ីនធឺណិត ទូរស័ព្ទ
- អភិវឌ្ឍន៍ការអប់រំ៖ អាចឲ្យយើងយល់ដឹងពីសីលធម៌ គុណធម៌ កីឡា របាំប្រពៃណី ល្បែងប្រជាប្រិយកម្សាន្ត ... ។
ខ. ចំណេះធ្វើ
- មុខរបរវិជ្ជាជីវៈអាចឲ្យយើងស្វែងយល់ពីរបៀបធ្វើកសិកម្ម ឧស្សាហកម្ម
- អាចឲ្យដើរតួនាទីជាភ្នាក់ងារសង្គមលកិច្ច អាចធ្វើជាពាណិជ្ជករជាដើម
- អាចឲ្យយើងផលិតនូវអ្វីដែលជា តម្រូវការរបស់មនុស្ស
- អាចផលិតនូវអ្វីសម្រាប់ការពារការរស់នៅរបស់ពួកគេ
គ. អប់រំ
- អាចសម្របខ្លួនក្នុងការរស់នៅក្នុងបរិបទរបស់ពួកគេ
- ស្គាល់ពីតម្លៃនៃការរស់នៅក្នុងសង្គម
- អាចឲ្យគេរស់នៅតាមក្រឹតក្រមសង្គម ។