សំនួរ
១. នៅពេលប្អូនៗក្លាយជាមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តើត្រូវធ្វើដូចម្តេចើដើម្បីបង្កើនការងារដល់យុវជនកុំឲ្យមានចំណាកស្រុកច្រើន ?
២. ដើម្បីកាត់បន្ថយការចំណាយច្រើនរបស់ពលករកម្ពុជា ក្នុងការស្វែងរកការងារធ្វើនៅក្រៅប្រទេសរាជរដ្ឋាភិបាលបានចេញពីកសេចក្តីសម្រេចយកតែតម្លៃសេវាថតរូបសម្រាប់ធ្វើលិខិតឆ្លងដែន ។ តើគោលការណ៍នយោបាយនៃការផ្តល់លិខិតឆ្លងដែនតម្លៃ៤ដុល្លារ ជះឥទ្ធិពលអ្វីខ្លះដល់ទីផ្សារការងាររបស់យុវជន ?
៣. តើរាជរដ្ឋាភិបាលមានវិធានការយ៉ាងណាខ្លះ លើវិស័យការងារសម្រាប់យុវជន ដែលបោះបង់ចោលការសិក្សា ?
៤. បច្ចុប្បន្ននេះ បញ្ហាជំនាញគឺកំពុងតែកើតឡើងសម្រាប់អភិវឌ្ឍវិស័យសេដ្ឋកិច្ច តើក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានយន្តការអ្វីបន្ថែមទៀត ដើម្បីពង្រីងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មថ្មីពិសេសយុវជន ?
៥. តើត្រូវរៀបចំផែនការដូចម្តេច និងចាប់ផ្តើមពីពេលណាដើម្បីឲ្យយុវជនកម្ពុជាដណ្តើមបានការងារធ្វើតាមកម្រិតកជំនាញប្រកួតប្រជែងក្នុងតំបន់អាស៊ាន ?
ចម្លើយ
១. ធ្វើការចំណាកស្រុកដោយស្របច្បាប់ សុវត្ថិភាពនិងតម្លាភាពគឺជាចំណុចវិជ្ជមានមួយ ដែលសេដ្ឋកិច្ចវិទូជាច្រើនបានយល់ស្រប ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការរក្សាបាននៅកម្លាំងពលកម្មនៅក្នុងស្រុកសំដៅបង្កើនកភាពទាក់ទាញផ្តល់ទុនវិនិយោគថ្មី និងសុវត្ថិភាពខ្ពស់ចំពោះកម្លាំងពលកម្មដែលទទួលការបណ្តុះបណ្តាលទាបកក៏ជាចំណុចមួយដែលរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ ។
ដើម្បីជាត្រីវិស័យសម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបង្កើនទីផ្សារការងារសម្រាប់យុវជនដើម្បីជៀសវាងលចំណាក់ស្រុក រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តលសំខាន់ៗដូចខាងក្រោម ៖
- លើកទឹកចិត្តដល់ការវិនិយោគដើម្បីទាក់ទាញនិងស្រូបយកអ្នកវិនិយោគិនទាំងក្នុងស្រុកនិងក្រៅស្រុកដើម្បីបង្កើតការងារ និងផ្តល់ការងារជូនប្រជាពលរដ្ឋ ពិសេសយុវជន
- ពង្រឹង និងពង្រីកការវិនិយោគមតាមបណ្តាខេត្ត និងទីជនបទដោយការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីឲ្យទីផ្សារការងារកាន់តែខិតជិតទៅដល់លំនៅដ្ឋានរបស់ពលរដ្ឋ
- បន្តការយកចិត្តទុកដាក់ឲ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារអនាម័យនិងសុវត្ថិភាពុំ ការងារសុដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនិងបរិយាកាសការងារល្អ
- ពង្រឹង និងពង្រីកសេវាបេឡាជាតិរបបសន្តិសុខសង្គម មានហានិភ័យការងាររបបថែទាំសុខភាព និងរបបសោធននិវត្តន៍
- ពង្រឹកសេវារបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារដូចជាការប្រមូលចងក្រង និងផ្សពុ្វផ្សាយព័ត៌មានទីផ្សារការងារដល់អ្នកស្វែងរកការងារធ្វើ នយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នករៀបចំគោលនយោបាយ និងសាធារណៈជនទូទៅ
- បន្តជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច បង្កើតការងារមុខរបរ និងប្រាក់ចំណូលជូនប្រជាជន
- បន្តការយកចិត្តទុកដាក់ និងសិក្សាអំពីការម្លើងប្រាក់ឈ្នួលសមរម្យជូនដល់កម្មករនិយោជិក
- គោលនយោបាយជាតិ ស្តីពីមុខរបរស្របទៅនឹងសំណូមពរនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយជម្រុញការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ប្រកបដោយគុណភាពប្រសិទ្ធិភាព និងស្របតាមតម្រូវការទីផ្សារការងារ
- ជម្រុញការកសាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឲ្យបានច្រើននៅគ្រប់រាជធានី ខេត្ត ។
២. រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ការងារ និងឱកាសការងារក្នុងប្រទេសដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ពិសេសយុវជន ។ ទន្ទឹមលនឹងនេះរាជរដ្ឋាភិបាលក៏បានខិតខំស្វែងរកទីផ្សារការងារល្អៗនៅបរទេសជូនយុវជន ដើម្បីទទួលបានប្រាក់ឈ្នួលខ្ពស់ និងជំនាញវិជ្ជាជីវៈកក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។
លើសពីនេះទៀត ដើម្បីទប់ស្កាត់ការធ្វើចំណាក់ស្រុកដោយខុសច្បាប់ និងផ្តល់ភាពធ្វើការងារស្របច្បាប់ជូនពលករខ្មែរ ក៏ដូចជាការលើកកម្ពស់ការការពារសិទ្ធិករបស់ពលកររាជដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យុវជនដូចជា ៖
- ផ្តល់លិខិតឆ្លងដែនដោយឥតគិតថ្លៃ
+លិខិតឆ្លងដែនកធម្មតាផ្តល់ជូនតែពលករ ពលការនីខ្មែរដែលត្រូវទៅធ្វើការស្របច្បាប់នៅបរទេសដោយអាករជាបន្ទុករបស់រដ្ឋ ។
+ តម្លៃ៤ ដុល្លារអាមេរិច សម្រាប់ថ្លៃថតរូបតែប៉ុណ្ណោះ ។
- ជួយកាត់បន្ថយបន្ទុកចំណាយដល់ពលករ ពលការនីខ្មែរនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ។
- បង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
- ពលករ ពលការនីខ្មែរទៅធ្វើការនៅបរទេសពិសេសនៅប្រទេសថៃទទួលបានភាពស្របច្បាប់គ្រប់ៗគ្នានាពេលអនាគត់ ។
- ពលករទៅធ្វើការបរទេសភាគច្រើនលជាយុវជននេះក៏ជាការចូលរួមចំណែកមួយលរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ឱកាសការងារដល់យុវជននៅបរទេស ។
- ពលករ ពលការនី ទទួលបានប្រាក់ឈ្នួលកខ្ពស់ ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមគ្រួសារ និងសេដ្ឋកិច្ចជាតិ ។
៣. រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយុវជន ដែលបានបោះបង់ចោលការសិក្សា នឹងចាត់ទុកយុវជនគឺជាជនងាយរងគ្រោះ។ ហើយដើម្បីគាំពារដល់យុវជនរាជរដ្ឋាភិបាល ក៏បានកដាក់ចេញនូវយុទ្ធសាស្រ្តដូចជា៖
- យុទ្ធសាស្រ្តជាតិគាំពារសង្គម សម្រាប់កជនក្រីក្រ និងជនងាយរងគ្រោះ (២០១១. ២០១៥ )របស់រាជរដ្ឋាភិបាលបានបង្កើតនូវកម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជន ដែលបោះបង់ចោលការសិក្សាបន្ថែមជាងនេះទៀតក្រសួងអប់រំក៏មានកកម្មវិធីបណ្តុះបណ្តាលវគ្គសិក្សាក្រៅប្រព័ន្ធ ។
- បណ្តុះបណ្តាលយុវជននូវកម្មវិធីពាក់កណ្តាលជំនាញ ដើម្បីបង្កើតអាជីវកម្មដោយខ្លួនឯង ឬស្វែងរកការងារនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
- ជំរុញការកសាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវជ្ជាជីវៈមាននៅគ្រប់ខេត្ត ដែលអាចផ្តល់ការបណ្តុះបណ្តាលនៅតាមសហគមន៍ ព្រមទាំងរួមចំណែកដល់ទិសដៅ«ភូមិមួយ ផលិតផលមួយ » ។
- លើកទឹកចិត្តការចូលរួមនៃវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការពង្រីកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសមស្របឲ្យកាន់តែមានវិសាលភាពឆ្លើយតបទៅនឹងតម្រូវការសង្គម ។
៤. ការអភិវឌ្ឍន៍ជំនាញ និងការងារសមរម្យដែលស្របបានតាមលបទដ្ឋានស្តង់ដារអន្តរជាតិ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងតាមរយៈការអប់រំបណ្តុះបណ្តាលដោយចូលរួមផ្ទាល់ពីស្ថាប័នអប់រំវិស័យឯកជន និងអង្គការជាតិនិងអន្តរជាតិ ។ បច្ចុប្បន្ននេះបញ្ហាជំនាញគឺកំពុងកតែកើតមានឡើងសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដូចនេះហើយដើម្បីពង្រឹងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មថ្មី ពិសេសកយុវជនក្រសួងមានយន្តការបន្ថែមទៀតរួមមាន៖
- ជំរុញនិងពង្រឹក ការអប់រំបណ្តុះបណ្តាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលវែងសំដៅផលិតនូវធនធានមនុស្ស ដើម្បីបំពេញតាមតម្រូវការ នៃការអភិវឌ្ឍន៍សង្គមកិច្ច សង្គមកិច្ចជាពិសេសគោលនយោបាយធ្វើពាណិជ្ជកម្មសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលមានមហិច្ឆិតាប្រែក្លាយកម្ពុជាទៅជាមូលដ្ឋានឧស្សាហកម្មបង្គុំគ្រឿងបរិក្ខាអគ្គិសនីរថយន្ត និងបរិក្ខាបច្ចេកវិទ្យាផ្សេងៗទៀត ។
- បង្កើតឲ្យមានគោលនយោបាយជំរុញ និងលើកទឹកចិត្តវិស័យឯកជន ចូលរួមអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈការរួមចំណែកបង់ភាគទានវិនិយោគលើការអភិវឌ្ឍន៍ជំនាញការរួមចំណែកផ្តល់ធាតុចូលក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សានិងការបង្កើនឱកាសដល់បរិក្ខាកាមសិស្ស និស្សិតអាចធ្វើកម្មសិក្សានៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន ។
- បន្តអភិវឌ្ឍន៍ស្តង់ដារជាតិសមត្ថភាពកម្មវិធីសិក្សា ផ្អែកលើសមត្ថភាព ឯកសារធ្វើតេស្តបញ្ជាក់សមត្ថភាពនិងបញ្ចប់ឯកសាររៀននិងបង្រៀន ផ្អែកលើសមត្ថភាពសម្រាប់វិស័យសំណង់ មេកានិច អគ្គិសនីតាមគេហដ្ឋាន សេវាធុរកិច្ចនិងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ឧស្សាហកម្ម និងផលិតកម្មម្ហូបអាហារ ក៏ដូចជា វិស័យផ្សេងទៀតដែលជាអាទិភាពរបស់រាជលរដ្ឋាភិបាល ។
- អនុវត្តនូវកកម្មវិធីសិក្សាថ្មីវិស័យសំណង់ មេកានិចអគ្គសនីតាមគេហដ្ឋាន សេវាធុរកិច្ចនិងបច្ចេកវិទ្យា ទូរគមនាគមន៍ព័ត៌មានវិទ្យា ឧស្សាហកម្មផលិតកម្ម និងផលិតកម្មម្ហូបអាហារ ។
- រៀបចំក្របខណ្ឌ និងស្តង់ដារនៃការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដែលអាចទទួលស្គាល់ឆ្លងពីគ្រឹះស្ថាន បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទៅគ្រឹះស្ថានឧត្តមសិក្សា ។
- សិក្សាស្រាវជ្រាវ និងវិភាគទៅលើគម្លាតនៃជំនាញព្រមទាំងចងក្រងជាកញ្ចប់សមត្ថភាពជំនាញថ្មីតាមមុខរបរនីមួយៗ ដែលទីផ្សារការងារត្រូវការក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត់ដើម្បីធាតុចូលក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
- បង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍ជំនាញតាមវិស័យ ដើម្បីប្រឹក្សាផ្តល់យោបល់និងតម្រង់ទិស ក្នុងការអភិវឌ្ឍន៍ជំនាញសមត្ថភាព ឬការធ្វើឲ្យប្រសើរឡើងនូវគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
៥. ដើម្បីសម្រេចបាននូវវគោលនយោបាយចតុកោណទី៣ ក្នុងអាណត្តិទី៤នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ផ្តោតជាចម្បងលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍន៍គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពនិងជំនាញឲ្យយុវជនដណ្តើមបានការងារធ្វើតាមកម្រិតជំនាញក្រតួតប្រជែកក្នុងតំបន់អាស៊ាននាពេលខាងមុខ ។ ក្រសួងក៏បានរៀបចំផែនការដូចខាងក្រោម ៖
- ធ្វើសមាហរណកម្មក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (៨កម្រិត ) ស្តង់ដារជាតិសមត្ថភាពកម្មវិធីសិក្សាផ្នែកលើាមត្ថភាពដែលមានសព្វថ្ងៃចំនួន ២១មុខរបរលើ ៣ វិស័យគឺ វិស័យសំណង់ (៧មុខរបរ ) វិស័យមេកានិច (៧មុខរបរ ) វិស័យសេវាធុរកិច្ចនិងបច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា (៧មុខរបរ ) ចូលទៅក្នុងតំបន់ ដើម្បីឲ្យប្រព័ន្ធនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជាមានគុណភាពនិងកម្រិតប្រហាក់ប្រហែលគ្នា ។
- ពង្រឹងគុណភាព នៃការផ្លល់សេវាព័ត៌មានស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងព័ត៌មានទីផ្សារការងារ ។
- ជំរុញនិងលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ឲ្យមានកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬសាកលវិទ្យាល័យនៅបរទេសនានា ពិសេសឲ្យកមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនវិនិយោគបរទេសដើម្បីពង្រីកការវិនិយោគ និងទីផ្សារការងារ ។
- ជំរុញឲ្យមានការទទួលស្គាល់សមត្ថភាពជំនាញ ពីប្រទេសមួយទៅប្រទេសមួយក្នុងក្របខ័ណ្ឌតំបន់ ក៏ដូចសកលលោក រួមទាំងឲ្យមានការទទួលស្គាល់គ្នាដោយផ្អែកលើ ក្របខណ្ឌគុណវិឌ្ឍិយោងអាស៊ាន (ASEAN Qualification Reference Frame Work –AQRRF ) ។