សំនួរ
១. បញ្ហាជំនាញកគឺកំពុងតែកើតមានឡើងសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដើម្បីពង្រីកការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មកថ្មីពិសេសយុវជនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវមានយន្តការយ៉ាងដូចម្តេច ?
២. តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានបេសកកម្មចម្បងៗអ្វីខ្លះ ? ។ចូររៀបរាប់ ?
៣. តើយុវជនគួរត្រៀមខ្លួនបែបណាដើម្បីធ្វើសមាហរណកម្មខ្លួនទៅក្នុងទីផ្សារការងារទាំងក្នុងស្រុក និងក្រៅស្រុក និងបញ្ហាប្រឈមចំពោះយុវជនដែលរាជរដ្ឋាភិបាល ត្រូវដោះស្រាយនៅពេលសមាហរណកម្មកត្រូវបានបង្កើតឡើង ?
៤. ចូរអធិប្បាយលើខ្លឹមសារសម្រាប់ការអភិវឌ្ឍន៍លក្ខខណ្ឌការងារ និងសុខដុមនីយកម្មកនៃទំនាក់ទំនងវិជ្ជាជីវៈ ?
៥. ចូរអធិប្បាយលើខ្លឹមសារសម្រាប់ការអភិវឌ្ឍន៍ការអប់រំមកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ?
ចម្លើយ
១. ដើម្បីពង្រីកលការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មថ្មី ជាពិសេសយុវជនក្រសួងបានរៀបចំ៖
- ពង្រីកកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលវែងដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមខេត្តមួយចំនួនទៀត ។
- រៀបចំអាហាររូបករណ៍ដល់សិក្ខាកាម សិស្ស និស្សិត ដែលមានជីវភាពខ្វះខាតឲ្យមានលទ្ធភាពទទួលបាននូវសេវាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
- ជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាម សិស្ស និស្សិត ដែលបានទទួលការបណ្តុះបណ្តាលជំនាញកមានលទ្ធភាពកអាចបង្កើតមុខរបរដោយខ្លួន តាមរយៈការផ្តល់ឥណទានខ្នាតតូចក្នុងវិធីមូលនិធិបង្កើតមុខរបរដោយខ្លួនឯង ។
- អនុវត្តកម្មវិធីទទួលោស្គាល់សមត្ថភាពជំនាញ តាមរយៈការធ្វើតេស្តសមត្ថភាពទទួលោស្គាល់ការសិក្សាពីមុននិងសមត្ថភាពបច្ចុប្បន្ន និងផ្តល់លិខិតបញ្ជាក់សមត្ថភាព ។
- បង្កើនការផ្សព្វផ្សាយ តាមរយៈគ្រប់មធ្យោបាយកផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរួមជាមួយនិងការប្រើប្រាស់ក្របខណ្ឌគយណវុឌ្ឍិមកម្ពុជា ស្តង់ដារជាតិកសមត្ថភាពកម្មវិធីសិក្សាផ្អែកលើសមត្ថភាព និងការកអនុវត្តនូវប្រព័ន្ធទទួលស្គាល់សមត្ថភាព ។
- បង្កើនលទ្ធភាពទទួលបានសេវាអប់រំបណ្តុះបណ្តាលបច្ចេកទេសមមក និងវិជ្ជាជីវៈប្រកបដោយសមធម៌តាមរយៈការបង្កើតបន្ថែមគ្រឹះស្ថានកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមរាជធានី ខេត្តនីមួយៗស្របតាមលទ្ធភាព និងភាពជាក់ស្តែង ។
២. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានបេសកម្មចម្បងៗដូចខាងក្រោម ៖
- ពង្រឹងនិងការជំរុញការអនុវត្តច្បាប់មបទប្បញ្ញត្តិ និងអនុសញ្ញាអន្តរជាតិបាក់ព័ន្ធ ដើម្បីធានាបាននូវនូវលក្ខខណ្ឌការងារល្អប្រសើរ និងរក្សាបាននូវភាពសុខដុមរមនានៃទំនាក់ទំនង វិជ្ជាជីវៈ។
- ពង្រឹងសុខភាព លនិងសុវត្ថិភាពការងារនៅនឹងកន្លែងធ្វើការ ការពារទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារ និងលើកកម្ពសិទ្ធិពលករទេសន្តរប្រវេសន៍ ។
- ពង្រឹងការអភិវឌ្ឍន៍ និងការអនុវត្តក្របខ័ណ្ឌគុណវិឌ្ឍិកម្ពុជា ស្តង់ដារជាតិសមត្ថភាព កម្មវិធីនិងឯកសារសិក្សាផ្អែកលើសមត្ថភាព និងឯកសារធ្វើតេស្តបញ្ជាក់សមត្ថភាពឲ្យបានទូទាំងប្រទេសដើម្បីលើកកម្ពស់ ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យមានប្រសិទ្ធិភាពខ្ពស់ និងមានការទទួលស្គាល់ជាសាធារណៈកម្រិតជាតិ និងអន្តរជាតិ ។
- ប្រែក្លាយការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យស្របទៅតាមការវិវត្តន៍នៃតម្រូវការក្នុងវិស័យឧស្សាហកម្ម និងសហគមន៍ ។
- ពង្រឹងការអនុវត្តគោលការណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកបដោយសមធម៌ដោយយកចិត្តទុកដាក់ ជាពិសេសដល់ស្រ្តីភេទ ជនពិការ ជនបាត់បង់ឱកាស តិចតួចក្នុងសង្គមនិងសិស្សានុសិស្សទីទាល់ក្រ និងយុវជនបោះបង់ចោលការសិក្សា ។
- ផ្តល់សេវាការងារជាមូលដ្ឋានប្រកបដោយប្រសិទ្ធិភាព ដូចជាការផ្គូរផ្គង់គ្នារវាងអ្នកស្វែងរកការងារធ្វើនិងកន្លែងការងារទំនេរ ដើម្បីបបង្កើនប្រសិទ្ធភាពទីផ្សារការងារ ។
- ប្រមូលវិភាគ និងចងក្រងព័ត៌មានទីផ្សារការងារ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការផ្តល់សេវាការងារ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្តល់ជាប្រភពទិន្នន័យដល់ អ្នករៀបចំគោលនយោបាយអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និយោជក និងសាធារណជនទូទៅ ។
- អភិវឌ្ឍន៍គោលនយោបាយនិងបទបញ្ជានានាដើម្បីចំណែកបង្កើនឱកាសទទួលការងារ និងបង្កើតការងារក្នុងប្រទេស និងក្រៅប្រទេសជូបប្រជាពលរដ្ឋកម្ពុជា ។
- ផ្តល់សេវាក្នុងផ្នែកសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលាសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារក្នុងគោលដៅជួយសម្រាលការលំបាកនានា នៅពេលជរាភាព ទុព្វលភាព ហានិភ័យការងារ ឬពេលជួបប្រទះយថាភាពផ្សេងៗទៀត ដូចជាជំងឺនិងមាតុភាពជាដើម ។
- ពង្រឹងសមត្ថភាពស្ថាប័ន បង្កើនប្រសិទ្ធភាពការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ។
- ជំរុញនិងលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីធានាបាននូវការផ្គត់ផ្គង់ធនធានហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
- ពង្រឹងភាពជាដៃគូជាមួយកដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ។
- លើកកម្ពស់សមធម៌យេនឌ័រ និងកាតត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
៣ . ក្នុងពេលធ្វើសមាហរណកម្មមអាស៊ានយុវជន នឹងមានឱកាសមការងារក្នុងស្រុកតាមរយៈការវិនិយោគពីបរទេសនិងឱកាសការងារនៅក្រៅប្រទេស តាមរយៈការអនុញ្ញតឲ្យមានលំហូរដោយសេរីនៃកម្លាំងពលកម្មជំនាញដូច្នេះយុវជនគួរត្រៀមលក្ខណៈដូចខាងក្រោម ៖
- កសាងសមត្ថភាពប្រកបដោយគុណភាព និងភាពប្រកួតប្រជែងតាមរយៈការអប់រំនិងបណ្តុះបណ្តាលជំនាញ (ជំនាញបច្ចេកទេសនិងជំនាញទន់ ) ដែលមានលក្ខណៈឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងប្រទេសនិងនៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន ។
- តាមដាននិងស្វែងយល់ជាប្រចាំអំពីព័ត៌មាន ទីផ្សារការងារ(ដូចជាៈឱកាសការងារឬកម្មសិក្សា ) នៅក្នុងប្រទេស (តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ ) និងនៅក្រៅប្រទេសដើម្បីអាចវិភាគកលើនិន្នាការ ឬការវិវត្តរបស់ទីផ្សារការងារកក៏ដូចជាតម្រូវការក្នុងការបំប៉ន់ជំនាញបន្ថែមឲ្យស្របតាមទីផ្សារការងារ ។
- បង្កើនចំណេះដឹងផ្នែកភាសាបរទេស(អង់គ្លេស )ដើម្បីជាយានក្នុងការសិក្សាការទំនាក់ទំនង និងការកបំពេញការងារ ដោយយថាហេតុថាភាសាអង់គ្លេស និងក្លាយជាភាសាទំនាក់ទំនងរួម រវាងសមាជិកក្នុងសមាគមន៍អាស៊ាន ។
- សិក្សាស្វែងយល់ពីសង្គមវប្បធម៌ភាសា និងបែបបទបំពេញការងារនៅតាមបណ្តាប្រទេសជាសមាជិកឬប្រទេសដែលយុវជន មានបំណងស្វែងរកការងារធ្វើ ។ ការយល់ច្បាស់ពីរបៀបបំពេញការងារក្នុងវប្បធម៌មួយផ្សេងពីវប្បធម៌ដើមរបស់ខ្លួន អាចជួយសម្រួលដល់ការទំនាក់ទំនង និងបំពេញការងារដោយជោគជ័យចៀសវាងកំហុស ឬវិវាទកើតឡើងពីការយល់ច្រឡំលើការប្រតិបត្តិ ឬការប្រកាន់យករបស់វប្បធម៌នីមួយៗ ។
+ បញ្ហាប្រឈម
- បញ្ហាប្រឈមក្នុងក្របខណ្ឌបច្ចេកទេសគឺពុំទាន់មានការងារឯកភាពឲ្យបានទូលំទូលាយចំពោះកម្រិតស្តង់ដារនៃជំនាញឬការអប់រំក្នុងបណ្តាប្រទេសជាសមាជិក ។ ការខិតខំក្នុងការចងក្រងបណ្តាញសាកលវិទ្យាល័យអាស៊ានបានធ្វើឡើងតែលើគ្រឹះស្ថានឯកទេសមួយចំនួនប៉ុណ្ណោះ ។
- វិស័យអប់រំនិងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មិនទាន់បានកសាងធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់លើគ្រប់ជំនាញនៅឡើយ ដើម្បីត្រៀមលក្ខណៈឆ្លើយតបតាមសេចក្តីត្រូវការរបស់ទីផ្សារការងារ ។
- ការផ្តល់ព័ត៌មានអំពីឱកាសការងារ និងព័ត៌មានទីផ្សារការងារតាមរយៈយន្តការដែលមានស្រាប់ (ទីភ្នាក់ជាតិមុខរបរ និងការងារ ) នៅមិនទាន់ជ្រួតជ្រាបដល់គ្រប់ស្រទាប់យុវជននិងកម្លាំងពលកម្មដែលនៅជនបទឆ្ងាយៗនៅឡើយ ដែលជាហេតុបណ្តាលឲ្យយុវជនខ្លះអាចមិនទាន់ស្វែងយល់ពីឱកាសការងារដែលមានច្រើន ។
- យុវជនដែលបោះបង់ការសិក្សា ឬយុវជននៅក្រៅសាលាអាចជាបញ្ហាប្រឈមដ៏ធំក្នុងការឈានចូលទីផ្សារការងារនិងការបណ្តុះបណ្តាលជំនាញ ។
- យុវជនខ្លះអាចមិនទាន់ស្វែងយល់បានស៊ីជម្រៅអំពីសហគមន៍អាស៊ានឬគោលដៅនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចឆ្នាំ២០១៥ ដូច្នេះពួកគេមិនបានត្រៀមខ្លួនទុកជាមុនទាំងលើការសិក្សានិងការបំពេញការងារ ។
៤. ការគោរពលក្ខខណ្ឌការងារនិងសុខដុមមនីយកម្មនៃទុំនាក់ទំនងវិជ្ជាជីវៈ គឺជាយុទ្ធសាស្រ្តមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ឪាងមុតមាំ ហើយបានអនុវត្តនូវគោលនយោបាយផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ដែលមានតែប្រទេសកម្ពុជាមួយគត់ហ៊ានអនុវត្តនូវគោលនយោបាយនេះ ដើម្បីធានាថាសិទ្ធិសេរីភាព និងលក្ខខណ្ឌការងារនៅប្រទេសកម្ពុជាត្រូវបានគោរពទៅតាមបទដ្ឋាន និងស្តង់ដារអន្តរជាតិ ។ រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែចងង់ឃើញកម្ករនិយោជិក និងប្រជាពលរដ្ឋកម្ពុជាទទួលបានផលប្រយោជន៍សេដ្ឋកិច្ច ដែលកើតចេញពីការវិនិយោគប៉ុណ្ណោះទេ ថែមទាំងមានមហិច្ឆិតាឲ្យកម្មករនិយោជិកខ្មែរ ទទួលការគោរពសិទ្ធិពីម្ចាស់រោងចក្រ សហគ្រាសគ្រឹះស្ថានផងដែរ ។
៥. ការអភិវឌ្ឍន៍ធនធានមនុស្សលើផ្នែកបច្ចេកទេសប្រកបដោយគុណភាព និងជំនាញដែលអាចឆ្លើយតបទៅនងសំណូមពរ និងតម្រូវការទីផ្សាការងារនិងគោលនយោបាយពាណិជ្ជកម្មសេដ្ឋកិច្ចត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងរាជរដ្ឋាភិបាលបានបង្វែរថវិកា ដែលមិនបានប្រើប្រាស់ទៅលើការធ្វើសង្រ្គាមយកទៅកសាងជាសាលារៀន គ្រឹះស្ថានអប់រំ ទាំងកម្រិតទូទៅនិងកម្រិតឧត្តមបានជាច្រើនពាន់ខ្នង និងបានខិតខំបង្កើតការចំណាយទៅលើការអភិវឌ្ឍន៍កម្មវិធីសិក្សា គរុកោសល្យបង្រៀន និងសម្ភាររៀនជាបន្តបន្ទាប់ទៀត ។ ក្នុងរយៈពេលចុងក្រោយនេះរាជរដ្ឋាភិបាលបានធ្វើអាទិភាពកម្មវិស័យអប់រំមួយជំហានទៀត ដោយបានកំណត់ផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឲ្យទៅជាវិស័យមួយ និងជាផ្នែកមួយដ៏សំខាន់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីជំរុញការចូលរួមរបស់វិស័យឯកជន សំដៅលើកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនចំណូលជូនពលករ និងនិយោជិក ក៏ដូចជាសំដៅបង្កើនលទ្ធភាពគៀគរប្រភពធនធានហិរញ្ញវត្ថុពីដៃគូរជាតិ និងអន្តរជាតិក្នុងការអភិវឌ្ឍន៍វិស័យនេះ ។