Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអ្វីខ្លះ ​ជាកត្តារាំងស្ទះដល់ទីផ្សារការងាររបស់យុវជន  ? ( ចំណេះដឹង ជំនាញ កការផ្សព្វផ្សាយ ព័ត៌មាន តម្លៃពលកម្ម... ) តើត្រូវដោះស្រាយ​ដោយរបៀបណា ? ដើម្បីដោះស្រាយនូវបញ្ហានេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងចាត់វិធានការអ្វីខ្លះ ?

២. ក្នុងឱកាសដែលរាជរដ្ឋាភិបាល បាននិងកំពុងកខិតខំបង្កើតឱកាសការងារដល់យុវជន តើយុវជនត្រូវមានកាតព្វកិច្ចអ្វីខ្លះ ដើម្បីអភិវឌ្ឍ​ន៍ខ្លួនឯង ?

៣. សូមបកស្រាយរកដំណោះស្រាយប្រឈម ចំពោះទីផ្សារការងាររបស់យុវជននាពេលបច្ចុប្បន្ននិងក្នុងសមាហរណកម្មអាស៊ាន ?

៤. មានសំណូមពរដែលតម្រូវឲ្យមានរៀបចំជាសាលាបណ្តុះបណ្តាញវិជ្ជាជីវៈមកចម្រុះឲ្យបានទូលំទូលាយ និងច្រើនកន្លែងនិងទាក់ទងវិនិយោគទុនក៏ដូចជាបំផុសឲ្យមានអ្នកមានលទ្ធភាពដើម្បីបង្កើតលជាឧស្សាហកម្មធុនតូចនិងមធ្យម ដើម្បីកែច្នៃកសិផលដែលអាចនាំចេញទៅទីផ្សារ​អន្តរជាតិ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដំណើរការអ្វីខ្លះ ដើម្បីឆ្លើយតបសំណូមពរខាងលើ ?

៥ .​ ដើម្បីឲ្យយុវជនកម្ពុជាដណ្តើមបានការងារធ្វើតាមកម្រិតជំនាញប្រកួតប្រជែងក្នុងតំបន់អាស៊ាន តើក្រសួងគួររៀបចំផែនការយ៉ាងដូចម្តេច ?

ចម្លើយ

១. មានកត្តាជាច្រើនដែលរាំងស្ទះ​ដល់ទីផ្សារការងាររបស់យុវជន ក្នុងនោះរួមមានទាំងកត្តាយុវជនខ្លួនឯងផងដែរ ។ កត្តាទាំងនោះរួមមាន៖

+ តម្រូវការទីផ្សារការងារ

  • គម្រោងវិនិយោគដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣ភាគច្រើនគឺនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មត្រូវការកម្លាំងពលកម្មជំនាញជិត ៨សែនកន្លែង ។
  • ឱកាសការងារ​មាននៅតាមរាជធានីភ្នំពេញ និងតំបន់ប៉ូលសេដ្ឋកិច្ច មួយចំនួនដែលមានកម្លាំងពលកម្មមិនគ្រប់គ្រាន់ ។
  • ហេដ្ឋារចនាសម្ព័ន្ធកន្លែងការងារ ​និងបរិយាកាសនៅតំបន់ជុំវិញ មិនទាន់មានភាពទាក់ទាញពលករ ជាពិសេស​ក្នុងវិស័យកសិឧស្សាហកម្ម ។
  • ការងារ​ក្នុងវិស័យរៀបរយបានពង្រីកយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែមិនទាន់ឆ្លើយតបនឹងចំនួនកកម្លាំងពលកម្មថ្មីដែលត្រូវចូលទីផ្សារការងារ ​និងចំនួនអ្នកដែលចាកចេញពីវិស័យកសិកម្ម ។

+ ការផ្គត់ផ្គង់កម្លាំងពលកម្ម

  • ជាង៦៦ភាគរយនៃប្រជាពលរដ្ឋអាយុ ២០-២៤ឆ្នាំនិង៧៧ភាគរយនៃប្រជាពលរដ្ឋអាយុចាប់ពី២៥ឆ្នាំបានបញ្ចប់កា​រសិក្សាត្រឹមកម្រិតបឋមសិក្សា (ទិន្នន័យអង្កេតចន្លោះជំនរឿនឆ្នាំ២០១៣របស់ក្រសួងផែនការ ) ដែលសូចនាករនេះបង្ហាញថាយើងនៅមានកម្រិតគ្មានជំនាញ ឬជំនាញ៍ទាបរបស់កម្លាំងពលកម្មកម្ពុជា និងផលិតភាពការងារ ។
  • ជិត៦០ភាគរយ នៃនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ(ចាប់ពីបរិញ្ញាបត្ររង ) សិក្សាមុខវិជ្ជាធុរកិច្ចហិរញ្ញវត្ថុ គ្រប់គ្រង និងវិទ្យាសាស្រ្តសង្គម ផ(ទិន្នន័យអង្កេតចន្លោះជំរឿន ឆ្នាំ២០១៣ របស់ក្រសួងផែនការ ) ដែលទីផ្សារការងារនៅផ្នែកនេះមានចំនួ​នតិច ។ និស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យផ្នែកវិទ្យាសាស្រ្តសង្គមមានអត្រាខ្ពស់ជាងតម្រូវការនៃទីផ្សារការងារ ដែលនាំឲ្យអត្រាស្រូបចូលក្នុងទីផ្សារនៃជំនាញផ្នែកនេះទាប ។
  • គុណភាពនិងកម្មវិធី នៃការអប់រំនិងបណ្តុះបណ្តាលមិនទាន់ឆ្លើយតបទាំងស្រុងទៅនឹង តម្រូវការនៃទីផ្សារកិការងារ ។
  • តាមការសង្កេតរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារឆ្នាំ២០១៣ជាមួយនិយោជកបង្ហាញថាអ្នកស្វែងរកការងារធ្វើគឺនៅកង្វះខាតជំនាញផ្នែកទំនាក់ទំនង ភាសាបរទេស ការប្រើប្រាស់កុំព្យូទ័រ ការងារក្រុមលឥរិយាបថការងារ និងទឹកចិត្តក្នុងការងារ ។ល។

ដើម្បីដោះស្រាយនូវបញ្ហាខាងលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននឹងកំពុងចាត់វិធានការបន្ថែមដូចខាងក្រោម ៖

  • ពង្រីកប្រមូល វិភាគព័ត៌មាននិងព្យាករណ៍ព័ត៌មានទីផ្សារការងារ រួមទាំងតម្រូវការជំនាញទំាងនៅក្នុង​ប្រទេសនិងអាស៊ាន ដើម្បីជាធាតុចូលសម្រាប់គ្រឹះស្ថានកអប់រំបណ្តុះបណ្តាល រៀបចំកម្មវិធី​សិក្សាបណ្តុះបណ្តាលស្របតាមទីផ្សារការងារ ។
  • ពង្រីកសេវាផ្តល់ការណែនាំ ប្រឹក្សាយោបល់និងមគ្គុទេសក៏អាជីពជំនាញដើម្បីជួយឲ្យយុវជនជ្រើសរើសជំនាញសិក្សា និងរៀបចំផែនការអាជីពឆ្លើយតបតាមសេចក្តីត្រូវការរបស់ ទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស និងបច្ចុប្បន្ននិងទៅអនាគត់ព្រមផ្តល់ការគាំទ្រក្នុងាការអភិវឌ្ឍន៍សហគ្រិនភាព ។
  • បន្តលើកកម្ពស់លក្ខខណ្ឌការងារ តាមរយៈការពង្រឹងអធិការកិច្ចការងារ ការព្រឹងទំនាក់ទំនងវិជ្ជាជីវៈ​និងស្ថាប័នទីផ្សារការងារ ដូចជាការបញ្ចប់ការកសាងកច្បាប់ស្តីពីសហជីព ការកំណត់យន្តការកំណត់និងដំឡើងប្រាក់ឈ្នួលអប្បបរមាតាមលក្ខណៈបច្ចេកវិទ្យាសាស្រ្ត គណៈកម្មាធិការប្រឹក្សាការងារ ព្រមទាំងយន្តការទប់ស្កាត់ ដោះស្រាយវិវាទដោយសន្តិវិធីរួមមានគណៈកម្មាធិការដោះស្រាយ និងទប់ស្កាត់បាតុកម្ម កុបកម្មគ្រប់មុខសញ្ញាក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការងាការងារ ។
  • បន្តខិតខំចរចារបើកទីផ្សារការងារប្រទេស ដែលមានលក្ខខណ្ឌការងារបន្ថែមទៀតសម្រាប់ពលករកម្ពុជា ។     

២. ដើម្បីសំរេចឲ្យបានទីផ្សារការងារសម្រាប់យុវជន រាជរដ្ឋាភិបាលក៏ដូចជាក្រសួង និងបណ្តុះបណ្តាលវិជ្ជាជីវៈបានយកចិត្តទុកដាក់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ផ្តោយជាចម្បងលើការកបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍន៍គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ដើម្បីបង្កើនសមត្ថភាព និងជំនាញឲ្យយុវជនដណ្តើមបានការងារធ្វើតាមកម្រិតជំនាញប្រកួតប្រជែង ក្នុងតំបន់អាស៊ាននាពេលខាងមុខ ។ ក្នុងនោះត្រូវ ៖

  • ធ្វើសមាហរណកម្មក្របខណ្ឌគុណវិឌ្ឍិជាតិកម្ពុជា ស្តង់ដារជាតិសមត្ថភាពកម្មវិធីសិក្សាផ្អែកលើសមត្ថភាពលើ ៣វិស័យគឺ៖ វិស័យសំណង់ វិស័យមេកានិច វិស័យសេវាធុរកិច្ចនិងងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន​វិទ្យាចូលទៅក្នុងតំបន់ ដើម្បីឲ្យប្រព័ន្ធនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស​ និងវិជ្ជាជីវៈនៅកម្ពុជាមានគុណភាព និងកម្រិតប្រហាក់ប្រហែលគ្នា ។
  • ពង្រឹងគុណភាព នៃការផ្តល់សេវាព័ត៌មានស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងព័ត៌មាន​ទីផ្សារការងារ ។
  • ជំរុញនិងលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ឲ្យមានភារកិច្ចសហប្រតិបត្តិការ​កភាពជាដៃគូ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឬសាកលវិទ្យាល័យនៅបរទេសនានា ពិសេសឲ្យមានកិច្ចលសហប្រតិបត្តិការជាមួយក្រុមហ៊ុនវិនិយោគបរទេសដើម្បីលពង្រីកការវិនិយោគ និងទីផ្សារការងារ​។​
  • ជំរុញឲ្យមានការទទួលស្គាល់ សមត្ថភាពជំនាញពីប្រទេសមួយទៅប្រទេសមួយក្នុងក្របខ័ណ្ឌតតំបន់ក៏ដូចសកលលោក រួមទាំងឲ្យមានការទទួលស្គាល់គ្នាដោយផ្អែកលើក្របខណ្ឌគុណវិឌ្ឍិយោងអាស៊ាន ។
  • យុវជនគួរគប្បីកសិក្សាស្វែងយល់ពីសង្គម វប្បធម៌ ភាសា ច្បាប់និងបែបបទបំពេញការងារ នៅតាមបណ្តាប្រទេសជាសមាជិក ឬប្រទេសដែលយុវជនមានបំណងស្វែងរកការងារធ្វើ ជាពិសេសប​ង្កើនចំណេះដឹងផ្នែកភាសាបរទេស(អង់គ្លេស ) ដើម្បីជាយាន្តក្នុងការសិក្សាការទំនាក់ទំនងនិងការបំពេញការងារដោយហេតុថាភាសាអង់គ្លេសនិងក្លាយជាភាសាទំនាក់ទំនងរួមរវាងសមាជិកក្នុងសហគមន៍អាស៊ានតាមដាននិងស្វែងយល់ជាប្រចាំអំពីព័ត៌មានទីផ្សារការងារ (ដូចជា ឱកាសការងារ ឬកម្មសិក្សា ) នៅក្នុងប្រទេស (តាមរយៈទីភា្នក់ងារជាតិមុខរបរ និងការងារ ) និងក្រៅប្រទេស ដើម្បីអាចវិភាគលើនិន្នាការឬការវិវត្តរបស់ទីផ្សារការងារ ដូចជាតម្រូវកា​រក្នុងការបំប៉ន់ជំនាញ​បន្ថែមឲ្យស្របតាមទីផ្សារការងារ ។
  • បង្កើនសមត្ថភាពស្រាវជ្រាវ និងអំនានឲ្យបានច្រើនជាអតិបរិមានៅលើមុខវិជ្ជាឯកទេសរបស់ខ្លួន ក៏ដូចជាកមុខវិជ្ជាពាក់ព័ន្ធដទៃទៀត ។ ប្រទេសសមាជិកអាស៊ាន បានចងក្រងជាបណ្តាញសាកលវិទ្យាល័យអាស៊ាន (ASEAN University   Network ) ក្នុងបំណងពង្រីក និងចែករំលែកចំណេះដឹងអំពីការស្រាវជ្រាវ ឬរបកគំហើញថ្មីៗ ។ បន្ថែមលើនេះអាស៊ានបានរៀបចំនូវកម្មវិធីប្រកួតប្រជែងជំនាញ (ASEAN Skills Competition ) តាមរយៈការបង្ហាញស្នាដៃស្រាវជ្រាវថ្មីៗលើជំនាញបច្ចេកទេសនិងជំនាញផ្សេងៗទៀត ក្នុងចំនោមនៃនិស្សិតនៃប្រទេសដែលជាសមាជិក ។ ដូច្នេះនិស្សិតត្រូវចាប់យកឱកាសនេះឲ្យបានដើម្បីទាញនូវការទទួលស្គាល់ពីមជ្ឈដ្ឋានអប់រំ និងនិយោជកតាំងពីមុនពេញបំពេញការងារ ។
  • គួរពិចារណាជ្រើសរើសជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលទីផ្សារការងារកំពុងត្រូវការដូចជាផ្នែកអគ្គិសនី អេឡិចត្រូនិច សំណង យន្តសាស្រ្ត វិស្វកម្ម កសិឧស្សាហកម្ម និងវិទ្យាសាស្រ្តពិត ។ល។ 
  • ចូលរួមពិព័រណ៍ការងារឬវេទិការការងារ ដើម្បីទទួលព័ត៌មានទូលំទូលាយពីឱកាសការងារ ការបំប៉ន់ជំនាញបន្ថែម និងការត្រៀមខ្លួនចូលទីផ្សារការងារ តាមរយៈការជួបប្រាស្រ័យដោយផ្ទាល់ ជាមួយនិយោជកក្រុមហ៊ុន សហគ្រាស និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ។ យុវជនអាចចូលលរួមកម្មវិធីនេះ តាមរយៈពិព័រណ៍ការងារថ្នាក់ជាតិ ខេត្ត និងចល័ត ឬតាមសាកលវិទ្យាល័យនានា ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ ។
  • ចូលរួមសកម្មភាពស្ម័គ្រចិត្ត ឬកិច្ចការសង្គមជាមួយ សមាគមន៍កយុវជន(ឧទាយហរណ៍៖​សហភាពសហព័ន្ធយុវជនកម្ពុជា UYFC ) ដើម្បីទទួលបានបទពិសោធន៍ខ្លួនឯង ក្នុងនាមជាសរសរទ្រូងរបស់ប្រទេសជាតិព្រមទាំងបង្កើតបណ្តាញទំនាក់ទំនង និងចែកចាយព័ត៌មានគ្រប់ប្រភេទយ៉ាងទូលំទូលាយ ឧទាហរណ៍៖ ឱកាសការងារ ព័ត៌មានពីការអប់រំ ឬអាហាររូបករណ៍... ។
  • គួរមា​នផែនការអាជីពឲ្យបានត្រឹមត្រូវ​មុននឹងសម្រេចចិត្តជ្រើសរើសជំនាញសិក្សា ព្រមទាំងគួរចាប់យកជំនាញកទន់ដូចជាការទំនាក់ទំនង ការធ្វើការងារជាក្រុម មនសិការការងារ ជំនាញភាសាបរទេស និងកុំព្យូទ័រ ។

៣. ការធ្វើសមាហរណកម្មអាស៊ាននឹងនាំមកនូវបញ្ហាប្រឈម និងឱកាសសម្រាប់យុវជន៖

១.​ចំណុចប្រឈមសម្រាប់យុវជន

+ ការងារនៃមុខរបរវិជ្ជាជីវៈឯកទេសទាំង៨រួមមាន៖

  • សេវាកម្មគណនេយ្យ
  • គ្រូពេទ្យ
  • ទន្តពេទ្យ
  • សេវាកម្មវិស្វកម្ម
  • សេវាកម្មគិលានុបដ្ឋាកយិកា
  • សេវាកម្មស្ថាបត្យកម្ម
  • ការវាស់ស្ទង់ដីលក
  • មគ្គទេសក៍ទេសចរណ៍

នឹងមានការប្រកួតប្រជែងក្រោយឆ្នាំ ២០១៥ដោយសារការងារ នៃមុខវិជ្ជាជីវៈឯកទេសទាំង៨ នេះគឹជាផ្នែកមួយនៃកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គលនៅពេលធ្វើសមាហរណកម្មអាស៊ាន ។

  • បញ្ហាពលករទូទៅស្ថិតនៅក្នុងដំណាក់កាលចរចារនៅឡើយ  ។ កម្ពុជាកំពុងធ្វើការជាមួយបណ្តាប្រទេសអាស៊ានដទៃទៀតជំរុញការអនុម័តឧបករណ៍រួមរបស់អាស៊ានស្តីពីការការពារេ នឹងលើកតម្កើងពលករទេសន្តរប្រវេសន៍ ។ ប្រសិនជាមានលិខិតូបករណ៍នេះ ពលករកម្ពុជានឹងទទួលបានការពារសិទ្ធិ​ក កាន់តែប្រសើរឡើង ។

២. ឱកាសម្រាប់យុវជន

  • យុវជនដែលបានសិក្សាជំនាញឯកទេសវិជ្ជាជីវៈ ៨នឹងមានឱកាសការងារកាន់តែប្រសើរ និងទូលំទូលាយនៅក្នុងតំបន់អាស៊ានទាំងមូល ហើយភាគច្រើនជំនាញទាំងនេះជាជំនាញដែលកំពុងខ្វះនៅក្នុងប្រទេសមានសមាជិកអាស៊ាន ។
  • យុវជនគ្មានជំនាញ និងជំនាញទាបក៏មានឱកាសការងារប្រសើរជាងមុននៅទូទាំងតតំបន់ងាស៊ាន ។
  • ទៅអនាគត់គម្លាតប្រាក់ឈ្នួលរវាងកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាននឹងត្រូវបានកាត់បន្ថយជាបណ្តើរៗដែលនាំផ្តល់ប្រយោជន៍ដល់យុវជន ដូចជាពលករ ដែលធ្វើការនៅក្នុងប្រទេសនិងដាក់សម្ពាធលើនោយោជកក្នុងប្រទេស ឲ្យផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ពលករព្រមទាំងកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស ។

៤. ដើម្បីឆ្លើយតបទៅនឹងសំណូមពរ សែលគេតម្រូវឲ្យមានរៀបចំសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ចម្រុះឲ្យបានទូលំទូលាយនិងច្រើនកន្លែង និងទាក់ទាញវិនិយោគទុន ក៏ដូចជាបំផុស ឲ្យអ្នកមានលទ្ធភាពដើម្បីបង្កើតជាឧស្សាហកម្ម ធុនតូច និងមធ្យមដើម្បីកែច្នៃកសិផលដែលអាចនាំចេញទៅទីផ្សារអន្តរជាតិ ក្រសួងបានដំណើរការ៖

  • មានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលហបច្ចេកទេស និងវិជ្ជាជីវៈស្ថិតក្រោមឱវាទផ្ទាល់មានចំនួន ៣៩ក្នុងនោះវិទ្យាស្ថានពហុបច្ចេកទេស/វិទ្យាស្ថានបច្ចេកទេស ចំនួន១១ (៥ជាមជ្ឈមណ្ឌលបណ្តុំបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈភូមិភាគ រួមមាននៅខេត្តតាកែវ កំពត់ សៀមរាប បាត់ដំបង និងស្វាយរៀង ) ស្ថិតនៅក្រោមបណ្តារាជធានី ខេត្តទាំង២៥ ។
  • បានបើកវគ្គអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈតាមរូបភាពនៅនឹងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផង ការបណ្តុះបណ្តាលចល័តដល់សហគមន៍ប្រជាពលរដ្ឋផង និងរួមទាំងបញ្ចូលសិក្ខាកាមទៅសិក្សាផ្ទាល់ជាមួយសហគ្រាស និងតាមរោងជាងនានា ។

៥.  ដើម្បីឲ្យយុវជនកម្ពុជាដណ្តើមបានការងារធ្វើតាមកម្រិតជំនាញប្រកួតប្រជែងក្នុងតំបន់អាស៊ាន ក្រសួងបាន៖

  • ផ្តោតការយកចិត្តទុកដាក់លើការសម្របសម្រួលឲ្យស៊ីចង្វាក់គ្នារវាងវិស័យ អប់រំនិងវិស័យបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
  • រៀបចំក្របខណ្ឌស្តង់ដារនៃការអប់រំ​បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអាចទទួលស្គាល់ឆ្លងពីគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទៅគ្រឹះស្ថានឧត្តមសិក្សា
  • ពង្រីកបណ្តាលក្ខខណ្ឌអនុគ្រោះឲ្យយុវជនបានទទួលការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ឬមធ្យមប្រកបដោយសមធម៌តាមគ្រប់រូបភាព ដើម្បីមានលទ្ធភាពបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារនៅតាមស្ថាប័ននានា ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login