Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១. តើអ្វីទៅជាគោលដៅនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា តើយុទ្ធសាស្រ្តចតុកោណនេះបានដាក់ចេញនូវោគោលការណ៍ចម្បងអ្វីខ្លះ ក្នុងការអភិវឌ្ឍន៍វិស័យមុខរបរនិងការងារនៅកម្ពុជា ? ហើយអ្វីខ្លះជាចំណុចប្រឈមក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណនេះ ?

២​.​តើអ្នកគិតថាអ្វីខ្លះជាមូលហេតុនៃការកកើតសហជីពដ៏ច្រើននៅកម្ពុជា? តើសហជីពមានតួនាទីអ្វីខ្លះក្នុងការរក្សាស្ថេរភាពក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ? តើក្រសួងគួរធ្វើយ៉ាងដូចម្តេចដើម្បីសំណូមពរឲ្យសហជីពដើរតួនាទីកាន់តែតម្លាភាព និងទទួលខុសត្រូវចំពោះសមាជិកខ្លួនផង និងសង្គមផង ?

៣.​តើអ្វីទៅជាការងាររដ្ឋបាល ? រដ្ឋបាលត្រូវបានគេប្រើប្រាស់ក្នងគោលបំណងយ៉ាងដូចម្តេច ? តើអ្នកយល់យ៉ាងដូចម្តេចអំពីការងាររដ្ឋបាលនៅកម្ពុជា ? តើអ្នកមានគំនិតចង់កែទម្រង់កិច្ចការរដ្ឋបាលយ៉ាងដូចម្តេច ?

៤. តើអ្វីជាគោលដៅរបស់រដ្ឋាភិបាល ក្នុងការបង្កើតឲ្យមានគោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈនៅតាមបណ្តាក្រសួងស្ថាប័ន ? ចូររៀបរាប់ ។

៥. អ្នកស្វែងរកការងារតែងតែប្រាថ្នាចង់បានប្រាក់បៀវត្សច្រើន តើអ្នកគិតថាអ្នកស្វែងរកការងារធ្វើគួរត្រៀមអ្វីខ្លះចាប់តាំងពីពេលកំពុងសិក្សារហូតដល់ពេលស្វែងរកការងារធ្វើ ?

ចម្លើយ

១.

 + គោលដៅនៃយុទ្ធសាស្រ្តចតុកោណសំណាក់ទី៣ គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព

 + យុទ្ធសាស្រ្តចតុកោណនេះបានដាក់ចេញនូវគោលនយោបាយចម្បងដូចជា៖

  • បន្តអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ខលការងារ
  • ការបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យស្របតាមសេចក្តីត្រូវការទីផ្សារ
  • រៀបចំ និងអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ
  • ពង្រឹងយន្តការវេទិកានិងពង្រឹងសេវារកការងារ និងផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារក្នុងនិងឥក្រៅប្រទេសឲ្យបានទូលំទូលាយ
  • បន្តអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានទីផ្សារការងារឲ្យកាន់តែល្អប្រសើរ
  • បន្តអភិវឌ្ឍន៍ធនធានមនុស្សលើផ្នែកបច្ចេកទេស ឲ្យឆ្លើយតបតាមសំណូមពរនៃការអភិវឌ្ឍន៍សង្គម
  • បន្តលើកកម្ពស់លក្ខខណ្ឌការងារឲ្យកាន់តែល្អប្រសើរ និងពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ
  • បន្តសិក្សាប្រាក់ឈ្នួលអប្បរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិក
  • បន្តពង្រឹងសេវាធានារ៉ាប់រង់ហានិភ័យការងារ រៀបចំអនុវត្តធានារ៉ាប់រង់សុខភាព សម្រាប់កម្មករនិយោជិកព្រមទាំងធានារ៉ាប់រង់ប្រាក់សោធន ។

 + បញ្ហាប្រឈមក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណ មានដូចជា៖

  • មិនសូវមានការចូលរួមខ្ពស់ និងមោះមុតពីសាធារណៈជន មន្រ្តី អ្នកនយោបាយ និងថ្នាក់ដឹកនាំគ្រប់អង្គភាពឬស្ថាប័ន
  • ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក
  • ការធ្វើវិសោធនកម្ម និងពង្រឹងយន្តការច្រើន ដើម្បីជម្រុញការអនុវត្ត
  • ភាពជឿទុកចិត្តលើការផ្តល់សេវាសាធារណៈ និងសេវាយុត្តិធម៌នៅមានកម្រិត
  • សមត្ថភាពធនធានមនុស្សនៅមានកម្រិត ។

២.  + មូលហេតុនៃការកកើតសហជីពដ៏ច្រើននៅកម្ពុជា ៖

  • កម្ពុជាជាប្រទេសកាន់លទ្ធិប្រជាធិបតយ្យសេរីពហុបក្ស និងសេដ្ឋកិច្ចទីផ្សារសេរី
  • រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺស្របតាមគោលដៅសកលនៃសិទ្ធិមនុស្ស និងមានលក្ខណៈសេរីនិយម
  • មានច្បាប់ការងារដែលស្របតាមអនុសញ្ញានានារបស់អង្គការអន្តរជាតិខាងការងារ ILO
  • រាជរដ្ឋាភិបាល មានសុឆន្ទៈឲ្យមានសន្ទនាសង្គម

 + សហជីពមានតួនាទី

  • ជាតំណាង ឬសម្លេងរបស់កម្មករនិយោជិក
  • ជាដៃគូសន្ទនា ( ចរចារ ) សង្គមរបស់និយោជិក និងរាជរដ្ឋាភិបាល ក្នុងការចរចារលក្ខខណ្ឌការងារទំនាក់ទំនងវិជ្ជាជីវៈនិងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ និយោជិក

 + ក្រសួងគួរមានវិធានការណ៍

  • បើកវគ្គបណ្តុះបណ្តាលបំពាក់បំប៉ន់ដល់ថ្នាក់ដឹកនាំសហជីព ឲ្យមានការយល់ដឹងពីតួនាទីរបស់សហជីព
  • ផ្សព្វផ្សាយឲ្យកម្មករ និយោជិក យល់ដឹងពីកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំសហជីព ក្នុងការធ្វើឥជាតំណាងរបស់ខ្លួនប្រក​បដោយភាពស្មោះត្រង់
  • ផ្សព្វផ្សាយអំពីច្បាប់ បទបញ្ញត្តិ គោលការណ៍ ដែលពាក់ព័ន្ធនិងសិទ្ធិសេរីភាពក្នុងការចូលរួម និងមិនចូលរួមសហជីព
  • ផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃស្ថេរភាពក្នុងទំនាក់ទំនងវិជ្ជាជីវៈដល់ការវិនិយោគទុនជនបរទេស ។

៣.

  • ការងាររដ្ឋបាល គឺជាការគ្រប់គ្រង ថែរក្សា មើលការខុសត្រូវទៅលើអង្គភាពដែលខ្លួនបំពេញការងារឲ្យមានសណ្តាប់ធ្នាប់ល និងចរន្តឯកសារបានល្អប្រសើរ
  • រដ្ឋបាលត្រូវបានប្រើផប្រាស់ក្នុងគោលបំណង ដើម្បីគ្រប់គ្រងនូវចរន្តការងាររបស់អង្គភាពនីមួយៗ សម្រួលដល់ការរៀបចំចាត់ចែងការការងាអង្គភាពកុំឲ្យមានភាពអនាធិបតេយ្យការងារ ។
  • ការងាររដ្ឋបាលនៅកម្ពុជាត្រូវបានរាជរដ្ឋាភិបាល ផ្តោតអាទិភាពជាចំណុចស្នូលក្នុងការធ្វើកំណែទម្រង់  ។

តាមរយៈកម្មវិធីកំណែទម្រង់នេះ នឹងធ្វើឲ្យកិច្ចការរដ្ឋបាលនៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរឡើង ឆ្លើយតបបានតាមកម្មវិធីអភិបាលកិច្ច ។

  + គំនិតដែលខ្ញុំចង់កែទម្រង់កិច្ចការលរដ្ឋបាលមមានដូចខាងក្រោម ៖​

  • សុំឲ្យមានច្រកចេញចូលតែមួយ
  • យន្តការ និងនីតិវិធីកាន់តែច្បាស់
  • សេវាល្អ រួសរាយ រាក់ទាក់
  • មានព័ត៌មានគ្រប់បែបយ៉ាងដល់សសាធារណៈជន
  • មានតម្លាភាពក្នុងការទទួលខុសត្រូវ
  • មានក្រមសីលធម៌វិជ្ជាជីវៈ  និងរក្សាការសម្ងាត់ក្នុងពេលបំពេញ ។

៤. គោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ត្រូវបានិរៀបចំឡើងដើម្បីសម្របសម្រួលនិងជួយដល់ក្រសួង ស្ថាប័ន ឲ្យសម្រេចនូវគោលដៅដូចខាងក្រោម ៖

          ១. កែលម្អរបៀបរបបគ្រប់គ្រងការងារ តាមរយៈការរៀបចំប្រព័ន្ធការងារច្បាស់លាស់ោ ការកំណត់ភារកិច្ចរបស់មុខតំណែងសំខាន់ៗមួយចំនួន និងកំណត់ផចំនួនមន្រ្តីឲ្យ (រៀបចំការពិពណ៌នាមុខតំណែង ) សមស្រប ប្រកបដោយគុណភាពទៅតាមទំហំការងារ

          ២. ពង្រឹងការគ្រប់គ្រង ការជ្រើសេរើស ការរៀចំចាត់ចែងមន្រ្តីតាមសមត្ថភាពជំនាញ ឲ្យបំពេញការងារចំកន្លែងឬចំមុខតំណែង និងឲ្យទាន់ពេលវេលា ដោយផ្អែកលើគោលការណ៍សមធម៌ តម្លាភាព និងគុណសម្បត្តិស័ក្កិសម

          ៣. ធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ធនធានមនុស្ស ដែលមានស្រាប់ឲ្យអស់លទ្ធភាពដោយធ្វើការគ្រប់គ្រងប្រសិទ្ធិភាពការងារ និងធ្វើការវាយតម្លៃការអនុវត្តការងាររបស់មន្រ្តី ដោយផ្អែកលើលក្ខខណ្ឌប្រតិបត្តិ និងសូចនាករដែលបានកំណត់

          ៤. លើកកម្ពស់ការ​អភិវឌ្ឍន៍សមត្ថភាពការងារថ្មីៗដល់មន្រ្តីរាជការនៅក្នុងក្រសួង ស្ថាប័ន ព្រមទាំងជំរុញការផ្លាស់ប្តូរឥរិយាបថ របស់មន្រ្តីរាជការជាបណ្តើរៗ តាមរយៈការបណ្តុះបណ្តាលដោយផ្តោតលើតម្រូវការចាំបាច់ និងការធ្វើកម្ពុជានីយកម្មលើការបណ្តុះបណ្តាល

          ៥. ពង្រឹងក្រមសីលធម៌ និងវិន័យមន្រ្តីរាជការ ដោយធ្វើការអនុវត្តប្រកបដោយសមភាព និងមានភាពវាងវៃ  ។

៥. មុននឹងស្វែងរកការងារអ្នកត្រូវត្រៀមរៀបចំ ៖

  • មានគោលដៅច្បាស់លាស់
  • អភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន
  • ធ្វើការរៀបចំនូវតារាងការងារពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន
  • ធ្វើការរៀបចំអាកប្បកិរិយានៅពេលសម្ភាសន៍
  • ធ្វើការស្វែងយល់កពីអង្គភាពដែលអ្នកចង់ទៅបំពេញការងារ
  • មានទំនាក់ទំនងល្អ
  • រៀនធ្វើការស្ម័គ្រចិត្តចំពោះការងារដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន
  • ធ្វើការផ្លាស់ប្តូរនូវអាកប្បកិរិយារបស់ខ្លួន
  • ធ្វើការងារដែលសមស្របទៅនឹងកជំនាញរបស់ខ្លួន
  • ស្មោះត្រង់នឹងការងារ និងមានគំនិតច្នៃប្រឌិត ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login