សំនួរ
១. តើអ្វីខ្លះជាគោលការណ៍ឯកភាពទាំង ៥ដែលត្រីភាគីបានកំណត់ក្រោយពីសិក្ខាសាលាថ្នាក់ជាតិស្តីពីពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បរមានៅកម្ពុជា ?
២. តើអ្វីខ្លះជាលក្ខណៈវិនិច្ឆ័យក្នុងការកំណត់ប្រាក់ឈ្នួលអប្បរមា ?
៣. តើប្រតិទិនការងារ នៃការចរចារប្រាក់ឈ្នួលនៅកម្ពុជា ចាប់ផ្តើមពេលណា និងត្រូវធ្វើដូចមម្តេចខ្លះក្នុងដំណាក់កាលនីមួយៗ ?
៤. តើច្បាប់សហជីពបានចាប់ផ្តើមសេចក្តីព្រាងនៅពេលណា ? ទទួលជំនួយបច្ចេកទេសតាក់តែងពីអ្នកណា ? បានប្រជុំប៉ុន្មានដង និងចំណាយអស់រយៈពេលប៉ុន្មានឆ្នាំ ? ហើយមានលក្ខណៈយ៉ាងដូចម្តេចប្រៀបធៀបជាមួយប្រទេសក្នុងតំបន់ ?
៥. តើគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ត្រូវបានរាជរដ្ឋាភិបាលដាក់ឲ្យដំណើរការនៅពេលណា ? មានសរសេរស្គមចំនួនប៉ុន្មាន ? អ្វីខ្លះសូមបរិយាយ ?
ចម្លើយ
១. ក្រោយសិក្ខាសាលាពិគ្រោះយយោបល់ត្រីភាគីោថ្នាក់ជាតិ ស្តីពីការពង្រឹងដំណើរការ នៃការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាដែលប្រព្រឹត្តិទៅក្រោមជំនួយបច្ចេកទេសរបស់អង្គការអន្តរជាតិខាងការលងារ ILO កាលពីថ្ងៃទី២៤ ២៥ ខែ មេសា ឆ្នាំ ២០១៤ ភាគីទាំងបីបានព្រមព្រៀងជាឯកច្ឆន្ទនូវគោលការណ៍ចំនួនប្រាំ ៖
- ការពិភាក្សាប្រាក់់ឈ្នួលត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ
- ប្រាក់ឈ្នួលអប្បបរមាត្រូវតែជាតួលេខដែលអាចព្យាករណ៍បានពោល គឺត្រូវកើនតាមកំដាប់បន្តបន្ទាប់
- ប្រកាន់យកគោលការណ៍ឈ្នះឈ្នះក្នុងការចរចារ
- ត្រូវយកជម្រើសកុងសង់ស៊ីសកក្នុងការសម្រេចចិត្តតែបើគ្មានកុងស៊ីសក្នុងកិច្ចប្រជុំលើកទី១ ត្រូវប្រជុំលើកទី២ ហើយបើក្នុងករណីនៅតែគ្មានកុងសង់ស៊ីស ត្រូវសម្រេចតាមការបោះឆ្នោតជាម្ងាត់ដោយយកសម្លេងភាគច្រើនក្នុងកិច្ចប្រជុំលើកទី២
- ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការរបស់វិទ្យាស្ថានជាតិស្ថិតិនិងយកលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចមកធ្វើជាមូលដ្ឋានក្នុងការពិភាក្សា ។
២. លក្ខណៈវិនិច្ឆ័យដែលត្រូវយកមកប្រើប្រាស់ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា មានចំនួន៧រួមមាន ៖
១. ស្ថានភាពគ្រួសារ
២. អត្រាអតិផរណា
៣. ការចំណាយក្នុងការរស់នៅ
- លក្ខណៈវិនិច្ឆ័យបែបសង្គមសេដ្ឋកិច្ច
៤. ផលិតភាព
៥. ភាពប្រកួតប្រជែង
៦. ស្ថានភាពិទីផ្សារការងារ
៧. កម្រិតកចំណេញរបស់វិស័យ ។
៣. ការពិភាក្សាប្រាក់ឈ្នួល អប្បបរមា ត្រូវអនុវត្តតាមប្រតិទិនដូចខាងក្រោម ៖
- កំណត់យកខែកក្កដា ជាការចាប់ផ្តើមពីភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ
- កំណត់យកខែសីហា ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួអប្បបរមាជាលក្ខណៈទ្វេភាគី
- កំណត់យកខែកញ្ញា ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈត្រីភាគី
- កំណត់យកដើមខែតុលាជាការបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែងជើង
- កំណត់យកថ្ងៃទី ០១ ខែ មករា នៃឆ្នាំបន្ទាប់ជាកាលបរិច្ឆេទចូលជាធរមាននៃប្រាក់ឈ្នួលអប្បបរមាថ្មី ។
៤.
- ច្បាប់ស្តីពីសហជីពត្រូវចាប់ផ្តើមកព្រាងតាំងពីឆ្នាំ ២០០៨ ក្រោមជំនួយបច្ចេកទេសតាក់តែងពីអង្គការកអន្តរជាតិខាងការងារ ( ILO )
- ដំនើរការនៃការព្រាងសេចក្តីព្រាងច្បាប់ស្តីពីសហជីព បានឆ្លងកាត់កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីជាមួយមួយសហជីពនានាចំនួនក ២៤លើកកភាគីនិយោជកចំនួន ៩លើកសិក្ខាសាលាត្រីភាគីចំនួន ៧លើកប្រជុំអន្តរក្រសួងចំនួន ១៣លើក និងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិរៀបចំ ដោយរដ្ឋសភាជាតិចំនួន១លើក ។
- ការតាក់តែងសេក្តីព្រាងច្បាប់នេះត្រូវបានប្រើប្រាស់រយៈពេល៨ឆ្នាំ( ពីឆ្នាំ ២០០៨ រហូតដល់ឆ្នាំ២០១៦ ) ។
- បើប្រៀបធៀបជាមួយច្បាប់ស្តីពីសហជីព នៃបណ្តាប្រទេសក្នុងតំបន់ យើងសង្កេតឃើញថា ច្បាប់ស្តីពីសហជីព នៃបណ្តាប្រទេសក្នុងតំបន់ យើងសង្កេតឃើញថា ច្បាប់ស្តីពីនិយោជក ក្នុងការបង្កើតសហជីពក ឬសមាគមនិយោជក និងអនុវត្តសិទ្ធិសេរីភាពសហជីព ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជាយើង ។
៥.
- គោលនយោបាយឥជាតិស្តីពីោកមុខរបរ និងការងារត្រូវបានរាជរដ្ឋាភិបាលដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥ ។
- គោលនយោបាយនេះត្រូវបារៀបចំឡើងឲ្យមានភាពស៊ីចង្វាក់គ្នាទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥ . ២០១៥ ដោយផ្តោតជាសំខាន់លើសសរស្តម្ភើ បីគឺ ៖
+ គោលបំណងទី១ ៖ ការបង្កើនឱកាសការងារសមរម្យនិងមានផលិតភាពការងារខ្ពស់
- គៅលដៅទី១៖ លើកស្ទួយការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពកការងារខ្ពស់នៅក្នុងប្រកខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច
- គោលដៅទី២៖ លើកស្ទួយការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យ
- គោលដៅទៅ៣៖ លើកកម្ពស់ការងារសមរម្យ និងមានផលិតភាពការងារខ្ពស់តាមរយៈការបង្កលក្ខណៈឲ្យមានការប្រែក្លាយកម្មករ និយោជិកនិងអង្គភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងសេដ្ឋកិច្ចផ្លូវការកដោយធានាបាននូវការកែលម្អ និងរក្សាបាននូវជីវភាពរស់នៅក្នុងកំឡុងពេលនៃសំណើរការប្រែក្លាយនេះ ។
+ គោលបំណងទី២ ៖ លើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស
- គោលដៅទី១ ៖ ពង្រឹង និងពង្រីការអភិវឌ្ឍន៍ជំនាញទន់
- គោលដៅទី២ ៖ ពង្រឹងគុណភាពឲ្យស្របតាមស្តង់ដារជាតិ អន្តរជាតិ និងក្របខណ្ឌអាស៊ាន និងលទ្ធភាពទទួលបានការអប់រំ និងការបណ្តុះបណ្តាលបច្ចេកគទេសនិងវីជ្ជាជីវៈ ឲ្យស្របតាមតម្រូវការទីផ្សារការងារ ។
+ គោលបំណងទី៣ ៖ ពង្រឹងអភិបាលកិច្ចទីផ្សារការងារ
- គោលដៅទី១៖ ពង្រឹងមូលដ្ឋានទិន្នន័យនិងប្រព័ន្ធព័ត៌មានទីផ្សារការងារ
- គៅលដៅទី២៖ ពង្រឹងប្រសិទ្ធភាពសេវាការងារ និងពង្រឹងវិសាលភាព
- គោលដៅទី៣៖ ធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងការពារកម្មករនិយោជិក
- គោលដៅទិ៤៖ធ្វើសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួល
- គោលដៅទី៥៖ សិក្សាឈានទៅបង្កើតសេវារបបលនិកម្មភាព ។