Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប៉ុន្មាន ? អ្វីខ្លះ ? ហើយយុទ្ធសាស្រ្តនីមួយៗមានកម្មវិធីប៉ុន្មាន ? អ្វីខ្លះ ? ចូរបកស្រាយ ?

២.សូមបកស្រាយលំអិតអំពីស្ថានភាពពលករបច្ចុប្បន្ន នីតិវិធី ដំណោះស្រាយ និងផែនការអនុវត្តបន្ត ?

ចម្លើយ

១. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ឬយុទ្ធសាស្រ្តកំណែទម្រង់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមាន៥ហើយយុទ្ធសាស្រ្តកនីមួយៗមានកម្មវិធីដូចខាងក្រោម ៖​

 + យុទ្ធសាស្រ្តទី១៖ ការអភិវឌ្ឍន៍លក្ខខណ្ឌការងារ និងសុខដុមនីយកម្មលទំនាក់ទំនងវិជ្ជាជីវៈ

  • កម្មវិធីទី១៖ បន្តលើកកម្ពស់លក្ខខណ្ឌការងារឲ្យកាន់តែប្រសើរឡើង
  • កម្មវិធីទី២៖ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ
  • កម្មវិធីទី៣៖ បន្តការសិក្សាស្រាវជ្រាវប្រាក់ឈ្នួលអប្បរមា និងអត្ថប្រយោជន៍របស់កម្មករនិយោជិក
  • កម្មវិធីទី៤៖ ពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារ
  • កម្មវិធីទី៥៖  ពង្រឹងនិងពង្រីកសេរីភាពសហជីព និងអង្គការវិជ្ជាជីវៈ
  • កម្មវិធីទី៦៖ ពង្រឹងការទប់ស្កាត់ការប្រើប្រាស់ ពលកម្មកុមារ

 +   យុទ្ធសាស្រ្តទី២ ៖ ការអភិវឌ្ឍន៍អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

  • កម្មវិធីទី១៖ ជំរុញការកសាង និងអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងផែនការនានា ដើម្បីពង្រឹងគុណភាពកវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
  • កម្មវិធីទី២៖ ពង្រឹងបន្តយន្តការជំរុញការចុះឈ្មោះចូលរៀនរបស់សិក្ខាកាម សិស្សនិស្សិតក្នុងផ្នែកអប់របណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
  • កម្មវិធីទី៣៖ ពង្រឹងយន្តការគ្រប់គ្រងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

 + យុទ្ធសាស្រ្តិទី៣ ៖ ការអភិវឌ្ឍមុខរបរ និងការងារ

  • កម្មវិធីទី១៖ ជម្រុញការកសាង និងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ
  • កម្មវិធីទី២៖ ពង្រឹងយន្តការផ្តល់សេវាមុខរបរ និងការងារ ឲ្យកាន់តែមានប្រសិទ្ធភាពោ និងឆ្លើយតបបានតាមតតម្រូវការរបស់អ្នកប្រើប្រាស់សេវា
  • កម្មវិធីទី៣៖ ពង្រឹងយន្តការផ្សព្វផ្សាយ និងបញ្ជា្របអំពីព័ត៌មានទីផ្សារការងារ
  • កម្មវិធីទី៤៖ ពង្រឹងកយន្តការគ្រប់គ្រងប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក
  • កម្មវិធីទី៥ ៖​ពង្រឹងយន្តការគ្រប់គ្រង និងការពារពលករទេសន្តវេសន៍ខ្មែរ នៅបរទេស

 + យុទ្ធសាស្រ្តទី៤ ៖ ការអភិវឌ្ឍន៍របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទបញ្ញត្តិ​នៃច្បាប់ស្តីពីការងារ

  • កម្មវិធីទី១៖ ពង្រឹង និងពង្រីកការអនុវត្តរបបធានារ៉ាប់រងហានិភ័យការងារ
  • កម្មវិធីទី២៖ រៀបចំឲ្យដំណើរការរបបធានារ៉ាប់រងសុខភាព
  • កម្មវិធីទី៣៖ ជម្រុញការរៀបចំ និងដាក់ឲ្យដំណើរការរបបប្រាក់សោធន៍

 + យុទ្ធសាស្រ្តទី៥៖ ការពង្រឹងអភិបាលកិច្ចល្អ​

  • កម្មវិធីទី១៖  ការបង្កើនប្រសិទ្ធភាព និងគុណភាពសេវារដ្ឋបាលសាធារណៈ
  • កម្មវិធីទី២៖ ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិលរដ្ឋប្រកបដោយ តម្លាភាព ប្រសិទ្ធភាពនិងគណនេយ្យភាព
  • កម្មវិធីទី៣៖ ពង្រឹងោ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ
  • កម្មវិធីទី៤៖ ពង្រឹងយន្តការកសាងផែនការ ស្ថិតិ និងនីតិកម្ម
  • កម្មវិធីទី៥៖ ពង្រឹងការងារសវនកម្មផ្ទៃក្នុង និងអគ្គាធិការកិច្ច
  • កម្មវិធីទី៦៖​លើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​។

២. កន្លងមកប្រទសថៃតែងតែមានចំណាត់ការកចំពោះពលករ ដែលកំពុងធ្វើការដោយខុសច្បាប់ នៅតាមសហគ្រាសគ្រឹះស្ថាននានានៅក្នុងប្រទេសថៃ ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួងនៃប្រទេសទាំងពីរ កម្ពុជា ថៃបានព្រមព្រៀង និងរៀបចំបែបបទជូនពលករខ្មែរដែលកំពុងធ្វើការខុសច្បាប់ ឲ្យក្លាយជាពលករស្របច្បាប់ ។ ប៉ុន្តែនៅពេលថ្មីៗលនេះរដ្ឋាភិបាលយោធាថៃបានបញ្ចូនពលករខ្មែរត្រលប់មកកម្ពុជាវិញយ៉ាងតក់ក្រហល់និងគំហុកដោយគ្មានការជូនដំណឹង និងពិភាក្សាជាមុនជាមួយកម្ពុជា ។ គិតចាប់ពីថ្ងៃទី ០៦ ដល់ ២៣ ខែមិថុនា ឆ្នាំ ២០១៤ ចំនួនពលករដែលបានត្រឡប់មកកម្ពុជាវិញមានចំនួនសរុប ២៤១ ៣៨៦ នាក់ ក្នុងនោះតាមច្រកខេត្តបន្ទាយមានជ័យចំនួន ១៩៤ ៤៨៧ នាក់ តាមច្រកខេត្តឧត្តរមានជ័យចំនួន ១២ ០៦២ នាក់ តាមច្រកខេត្តបាត់ដំបងចំនួន ២១​ ៨០៣ នាក់ តាមច្រកខេត្តប៉ៃលិនចំនួន ៤ ៩៦៧ នាក់តាមច្រកខេត្តកោះកុងចំនួន ៣ ០៦៧ នាក់ ។ ពលករដែលបានចាប់បញ្ចូនទាំងអស់រួមមានពលករដែលកំពុងធ្វើការខុសច្បាប់ ចាស់ជរា ជនពិការ កុមារ និងស្រ្តីមានផ្ទៃពោះ ។

ក. ពលករកម្ពុជាដែលមានបំណងវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ៖

 + រដ្ឋាភិបាលយោធាថៃបានចេញសេចក្តីប្រកាសចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៤ តាមរយៈគណៈកម្មាធិការជាតិរក្សាសន្តិភាព បានបង្កើតមណ្ឌលសម្របសម្រួល នៅតាមព្រំដែនចាប់ពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៤ ដែលមានចំនួន ៤កន្លែង ៖

          ១. អារញ្ញ ( ខេត្តស្រះកែវ ) ទល់មុខក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

          ២.បានប៉ាកាត ( ខេត្ត ច័ន្ទបុរី ) ទល់មុខក្រុងប៉ៃលិន

          ៣. កាត់ឆ្អឹង ( ខេត្តសូរិន ) ទល់មុខនិងអូស្មាច់ ខេត្តឧត្តរមានជ័យ

          ៤. ហាតលឹក ( ខេត្តត្រាត ) ទល់មុខចាំយាម ខេត្តកោះកុង

 + ពលករខ្មែរទាំងអស់ដែលបានចាកចេញពីប្រទេសថៃនាពេលថ្មីៗនេះ អាចទៅធ្វើនៅកន្លែងដើមវិញតាមមជ្ឈមណ្ឌលសម្របសម្រួលទាំងនេះ ដោយមាននិយោជកដែលខ្លួនបានធ្វើការពីមុននៅចាំទទួល។ ពលករខ្មែរដែលពុំមាន ឬមានឯកសារមិនគ្រប់គ្រាន់អាជ្ញាធរថៃទុកពេល ៦០ថ្ងៃ សម្រាប់ឲ្យពួកគេបែបបបទឲ្យបានត្រឹមត្រូវនៅតាមមជ្ឈមណ្ឌលច្រកចេញចូលតែមួយ ដែលមាននៅគ្រប់ខេត្តទាំង ៧៧របស់ថៃសម្រាប់ផ្តល់សេវាកម្មពិនិត្យសុខភាព និងចេញប័ណ្ណការងារ ប័ណ្ណស្នាក់នៅ ដែលលមានរយៈពេលតាមកិច្ចសន្យាការងាររវាងពលករ និងនិយោជិកនៅប្រទេសថៃអាចពី ២ឆ្នាំ ហើយបន្តទៀតបាន២ឆ្នាំ ។ ដើម្បីបានប័ណ្ណការងារ និងប័ណ្ណស្នាក់នៅ ពលករត្រូវមានឯកសាររបស់កម្ពុជារួមមាន៖ ប័ណ្ណពលករកម្ពុជាទៅធ្វើការបរទេស និងលិខិតឆ្លងដែន ។

ខ. វិធានការរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ពលករដែលវិលត្រឡប់ពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់ទៅធ្វើការនៅប្រទេសថៃ ៖

          អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធបានធ្វើប្រតិបត្តិការឆ្លើយតបទាន់ពេលវេលា ដើម្បីទទួលដំណើរ​មាតុភូមិនិវត្តន៍ដ៏កំហុសរបស់ពលករដោយធានានូវសេវាសង្គ្រោះបន្ទាន់ ឧបត្ថម្ភស្បៀងអាហារ ការថែរក្សាសុខភាព​ ដឹកជញ្ជូនបងប្អូនពលករទៅកាន់លំនៅដ្ឋានរៀងៗខ្លួន ។ 

  • ដើម្បីជាការលើកទឹកចិត្ត និងដោះស្រាយបញ្ហានានារបស់ពលករទាំងនោះ ក៏ដូចជាការស្វែងយល់ពីជីវភាពរស់នៅបន្ទាប់ពីការវិលត្រឡប់ពីប្រទេសថៃទៅកាន់ភូមិកដ្ឋានវិញ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានី ខេត្តបាន ៖

+ សហការជាមួយអាជ្ញារធរមូលដ្ឋានក្តាប់ឲ្យជាប់ជាប្រចាំអំពីចំនួនស្ថិតិ និងស្ថានភាព (ជីវភាព សុខភាព និងការងារ ) របស់ពលករទាំងអស់នោះ

          + ឧបត្ថម្ភសម្ភារ ឬគ្រឿងឧបភោគ និងបរិភោគ

          +ជួយគាំទ្រព្យាបាល និងឧបត្ថម្ភពលករដែលមានជំម្ងឺ ឬដែលជួបប្រទះគ្រោះថ្នាក់នានាឬទទួលមរណភាព

          + ខិតខំសហការជាមួយក្រសួង ស្ថាប័ននានា និងអង្គការជាតិ អន្តរជាតិដើម្បីស្វែងរកការងារជូនពលករនិងខិតខំជំរុញការបង្កើតការងារនៅតាមមូលដ្ឋានរបស់ខ្លួន ។

  • ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជិវៈ បានបង្កើតគណៈកម្មាការសម្រាប់ដោះស្រាយករណីពលករ ទេសន្តប្រវេសន៍ខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងបានសហការ​ជាមួយនឹងអាជ្ញាធរដែនដីនិងស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយ អំពីព័ត៌មានទីផ្សារការងារ និងចុះឈ្មោះពលករដើម្បីជួយរកការងារធ្វើនិងជួយសម្របសម្រួលដល់ពលករកម្ពុជា ដែលមានបំណងទៅធ្វើការនៅប្រទេសថៃ ។
  • ចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់សេវាការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជិវៈដែលមានបំណងបង្កើននូវជំនាញរយៈពេលខ្លី និងមធ្យម ( ពី«សប្តាហ៍ ទៅ ៤ខែ ) ។ កន្លងមកក្រសួងបានជូនដំណឹងដល់ពលករនូវឱកាសការងារក្នុងស្រុកជិត ៤ម៉ឺនកន្លែង ។ ពលកររាប់ម៉ឺននាក់ផ្សេងទៀតបានទៅរកការងារដោយផ្ទាល់នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានារួចទៅហើយ ។
  • សហការជាមួយក្រុមហ៊ុនជ្រើសរើសឯកជន ជួយសម្របសម្រួលដល់ពលករកម្ពុជា ដែលវិលត្រឡប់មកពីប្រទេសថៃវិញ និងរៀបចំបែបបទស្របច្បាប់ជូនពលករកម្ពុជា ក្នុងករណីពលករមានបំណងទៅធ្វើការនៅប្រទេសថៃវិញ ។
  • ដើម្បីកាត់បន្ថយការចំណាយ និងជួយសម្របសម្រួលកបែបបទជូនពលករកម្ពុជាក្នុងករណីពលករមានបំណងទៅធ្វើការនៅប្រទេសថៃវិញ
  • ដើម្បីបន្ថយការចំណាយ និងជួយសម្រួលបែបបទជូនពលករកម្ពុជា ដែលមានបំណងទៅធ្វើការនៅ​បរទេស ពិសេសពលករដែលមានបំណងត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច​ចេញលិខិតឆ្លងដែនជូនពលករដោអាករជាបន្ទុករបស់រដ្ឋ និងយកតម្លៃថតរូប ចំនួន៤ដុល្លារអាមរិច ។ រយៈពេលធ្វើលិខិតឆ្លងដែន ២០ថ្ងៃនៃថ្ងៃធ្វើការតាមររយៈអ​នុក្រឹត្យលេខ ២០៥​ អនក្រ.បកចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៤ ស្តីពីការផ្តល់លិខិតឆ្លងដែនជូនពលករពលការនី និងសិស្សនិស្សិតខ្មែរ ។
  • រៀបចំឲ្យមានច្រកចេញចូលតែមួយនៅគ្រប់រាជធានី ខេត្តមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងសាខាផ្តល់លិខិតឆ្លងដែន របស់ក្រសួងមហាផ្ទៃ ដើម្បីសម្រួលក្នុងការបំពេញបែបបទជូនពលករប្រកបដោយតម្លាភាព និងកាត់បន្ថយពេលវេលានូវការបំពេញបែបបទធ្វើលិខិតឆ្លងដែន ដែលអាករជាបន្ទុករបស់រដ្ឋ ( ពលករអត់មានចំណាយថវិកា )
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដោយកំណត់ឲ្យរាល់ការចំណាយផ្សេងៗជាបន្ទុករបស់ក្រុមហ៊ុនជ្រើសរើសឯកជនស្របច្បាប់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ពលករចំណាយតែ ២០ដុល្លារអាមេរិច សម្រាប់បង់ថ្លៃទិដ្ឋាការងារទៅឲ្យស្ថានទូតថៃប្រចាំនៅកម្ពុជាតែប៉ុណ្ណោះ ។
  • ក្រសួងការងារ និងបណ្តោះបណ្តាលវិជ្ជាជីវៈ និងបញ្ជូនប្រតិភូបច្ចេកទេសដើម្បីទីពិភាក្សាជាមួយភាគីថៃដើម្បីកំណត់នូវនីតិវិធីក្នុងការអនុវត្តអនុស្សរណៈ  នៃការយោគយល់គ្នារវាងប្រទេសទាំងពីរ ជាពិសេសការរៀបចំច្រកចេញចូលតែមួយកម្ពុជា ថៃ តាមស្មារតីអង្គប្រជុំដែលបានព្រមព្រៀងគ្នាកន្លងមករួចហើយ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login