2019-03-04 16:18
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តំបន់មេសូប៉ូតាមី គឺជាទំនាបស្ថិតនៅចន្លោះទន្លេទីកនិងទន្លេអឺប្រាត មានព្រំប្រទល់ខាងជើងជាប់ទៅនឹងភ្នំអាមេនី ខាងត្បូងជាប់នឹងឈូងសមុទ្ទពែក ។ ខាងលិចតំបន់នេះជាវាលខ្សាច់អារ៉ាប៊ី ។ នៅខាងកើតមានប្រទេសអៀរ៉ង់ ដែលខណ្ឌតំបន់មេសូប៉ូតាមីនិងអាស៊ីកណ្តាល ។
មេសូប៉ូតាមី មានអាកាសធាតុក្តៅស្ងួត ពុំសូវមានភ្លៀងធ្លាក់ជោគជាំទេ តែដីនៅតាមដងទន្លេអឺប្រាត និងដងទន្លេទីកប្រកបដោយជីជាតិល្អ ហើយមានទឹកបង្គួរ ជាហេតុធ្វើឱ្យប្រជាជននៅតំបន់នោះអាចប្រកបរបរកសិកម្មបានផលច្រើននិងអាចធ្វើកសិកម្មបានបីដងក្នុង១ឆ្នាំ ។ នៅតំបន់នេះមានកុលសម្ព័ន្ធ រស់នៅយ៉ាងច្រើនក្រុមស្ថិតនៅក្រោមឳវាទរបស់ព្រឹទ្ធាចារ្យ ។ ព្រឹទ្ធាចារ្យមានអំណាចទូលំទូលាយណាស់ គឺអំណាចគ្រប់គ្រងបែបបិតីយការ ។ ក្រោយមកកុលសសម្ព័ន្ធទាំងនោះ បង្កបង្កើតរដ្ឋតូចៗជាច្រើន ក្នុងចំណោមរដ្ឋទាំងនោះមានរដ្ឋបីដែលសំខាន់ជាងគេគឺរដ្ឋស៊ុយមែន រដ្ឋអាស៊ីរី និងរដ្ឋកាល់ដេ ។