Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-08-03 03:18

ដំណើរនៃការដាក់អត្តសញ្ញាណនៅលើផលិតផលទៅក្នុងផ្នត់គំនិតនៃអតិថិជនមានជំហានដូចជា​៖

  • ជំហានទី១ ៖ នៃដំណើរការនេះគឺជ្រើសរើសយុទ្ធសាស្រ្តនៃការដាក់ផ្លាកសញ្ញាផលិតផល ។ ក្រុមហ៊ុន ឬអ្នកបែងចែកលក់ជាច្រើនមិនបានជ្រើសរើស និងដាក់ផ្លាកសញ្ញាឲ្យផលិតផលរបស់គេទេ ។ យុទ្ធសាស្រ្តនេះអាចសមស្របសម្រាប់ផលិតផល ជាទំនិញសម្រាប់បម្រើមុខងារជាមូលដ្ឋានមួយចំនួន ដែលពិបាករកឲ្យបាននូវអត្ថប្រយោជន៍ដោយឡែកអាចរៀបចំជាគម្រោងបាន ។ ប្រការមួយផ្សេងទៀតក្នុងការផ្តល់ផ្លាកសញ្ញាទៅឲ្យផលិតផលនៅពេលគេជឿជាក់ថាផលិតផលនីមួយៗ អាចលក់នូវផលប្រយោជន៍ដោយឡែក ហើយផ្លាកសញ្ញាជួយបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីអត្ថប្រយោជន៍នោះ ។ ប្រការមួយផ្សេងទៀត គឺគេប្រើ Umbrella brand name សម្រាប់ក្រុមផលិតផលនៅពេលគេជឿលើសញ្ញាដែលមានឈ្មោះល្បី (Well know brand name) អាចបែងចែកដាក់ទៅឲ្យផលិតផលផ្សេង ។ Umbrella brand name អាចជាឈ្មោះសាជីវកម្ម ឬការជ្រើសរើសដោយឡែកនៃឈ្មោះគ្រួសារ ។
  • ជំហានទី២ ៖ ក្នុងដំណើរការដាក់ផ្លាកសញ្ញាផលិតផល គឺការជ្រើសរើសផ្លាកសញ្ញា ។ ការជ្រើសរើសផ្លាកសញ្ញាគួរតែស្រួលចាំ ងាយនឹក មានភាពដោយឡែក នឹងបង្ហាញឲ្យឃើញនូវគំនិតមួយចំនួនអំពីផលប្រយោជន៍របស់ផលិតផល ។
  • ជំហានទី៣ ៖​ គឺការបង្កើតនូវកញ្ចប់នៃផ្លាកសញ្ញាដែលរួមមានការប្រើប្រាស់សមស្រប ដើម្បីផ្តល់នូវអត្តសញ្ញាណកម្មដោយឡែកសម្រាប់ផលិតផល ការវេចខ្ចប់ និងការបរិយាយលើកញ្ចប់ផលិតផល បម្រើនូវការងារជាដំបូងត្រូវទាក់ទាញអតិថិជនចំពោះផលិតផល ។

ការវេចខ្ចប់ បម្រើការការពារផលិតផល និងភាគផ្សំវាពីការកំពប់ និងការបំផ្លាញ ហើយព្រមជាមួយនោះវាជួយអតិថិជនក្នុងការងាយបើកប្រើប្រាស់ផងដែរ ។ ការវេចខ្ចប់ក៏មានឥទ្ធិពលផងដែរក្នុងការបែងចែកលក់ និងលក់រាយ ព្រោះបើផលិតផលមិនខ្ចប់នាំឲ្យពិបាកក្នុងការស្តុក និងគរទុក ។

ការបរិយាយលើកញ្ចប់ គឺផ្តល់ព័ត៌មានជាមូលដ្ឋានផ្គួបផ្សំជាមួយផលិតផល ។ ការនេះជួយអន្ទងអតិថិជនឲ្យទិញផលិតផលព្រមជាមួយនោះវាស្របនឹងការទាមទាររបស់មាត្រាច្បាប់ផងដែរ​ ។ សំបកវេចខ្ចប់ និងការបរិយាយនៅលើកញ្ចប់ត្រូវគូសគ្រោងឲ្យបានម៉ត់ចត់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login