ដើម្បីឱ្យការសម្រេចចិត្តរបស់យើងមានលក្ខណៈត្រឹមត្រូវ យើងត្រូវ ប្រើជំហាននៃការសម្រេចចិត្តដូចតទៅ ៖
១. កំណត់បញ្ហាឱ្យបានច្បាស់លាស់
- ចេះលើកឡើងឱ្យបានច្បាស់លាស់ អំពីបញ្ហាដែលទាមទារឱ្យធ្វើការ សម្រេចចិត្ត ។
២. ពិចារណារកវិធីដោះស្រាយឱ្យបានច្រើន
- ចេះរកវិធីសមស្របសម្រាប់ដោះស្រាយបញ្ហា
- ចេះធ្វើការសម្រេចចិត្តឱ្យសមស្របក្នុងការជ្រើសរើស ។
៣. ពិចារណាទៅលើផលវិបាកចំពោះវិធីដោះស្រាយនីមួយៗ
- ចេះប្រមូលផ្តុំលទ្ធផលវិជ្ជមាន និងអវិជ្ជមានដើម្បីដោះស្រាយ
- ចេះវិភាគ និងជ្រើសរើសព័ត៌មានដែលត្រឹមត្រូវគ្រប់គ្រាន់ ។
៤. ពិចារណាលើតម្លៃ
- តម្លៃដែលបានមកពីការបណ្ដុះបណ្ដាលនិងការអប់រំគ្រួសារមិត្តសង្គម
- ចេះវិភាគដោះស្រាយនីមួយៗសមស្របទៅនឹងតម្លៃសីលធម៌របស់ព្រះពុទ្ធ
៥. ពិចារណាលើឥទ្ធិពលប៉ះពាល់ផលប្រយោជន៍អ្នកដទៃ
- ចេះសម្រួលចិត្តដោយមិនធ្វើឪ្យប៉ះពាល់ផលប្រយោជន៍អ្នកដទៃ
- ចេះធ្វើការសម្រួលចិត្តដោយមិនឪ្យប៉ះពាល់ដល់អ្នកដទៃ ( ម្ដាយឪពុក បងប្អូន ប្រុសស្រី សាច់ញាតិ មិត្តភក្ដិ និងអ្នកដទៃ )
៦. ជ្រើសរើសវិធីដោះស្រាយមួយច្បាស់លាស់
- ចេះថ្លឹងថ្លែងរកវិធីដោះស្រាយនីមួយៗឪ្យបានច្បាស់លាស់
- ចេះជ្រើសរើសយកវិធីដោះស្រាយដែលសមស្របជាងគេបង្អស់តាមរយៈចំណេះដឹង តម្លៃសីលធម៌ ទស្សនៈសាសនា គោលដៅបច្ចុប្បន្ន គោលដៅអនាគត ។
- ផលប៉ះពាល់លើឥទ្ធិពលនៃការធ្វើសេចក្ដីសម្រេចចិត្ត ។