ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បានជាក្សត្រខ្មែរ ធ្វើការផ្លាស់ប្តូរករាជធានីពីក្រុងអង្គរមកភាគកណ្តាលប្រទេសព្រោះ នៅពេលនោះប្រទេសចិនបានងនុវត្តន៍នយោបាយ លើវិស័យពាណិជ្ជកម្មយ៉ាងខ្លាំង នៅតាមកំពង់ផែអាស៊ីអាគ្នេយ៍ ។ពេលនោះ អង្គរនៅឆ្ងាយពីសមុទ្រមិនអាចធ្វើជំនួញបាន ព្រោះការធ្វើជំនួយស្ថិតនៅតាមតំបន់មាត់សមុទ្រ ។ ដូចនេះ កម្ពូជាក៏ផ្លាស់ប្តូររាជធានីពីអង្គរ មកតាំងនៅទន្លេរចតុមុខវិញ ដែលជាកន្លែងប្រសព្វគ្នា៤មុខ នឹងជាទីប្រជុំនៃអ្នកធ្វើពាណិជ្ជកម្មតាមដងទន្លេមេគង្គចុះទៅសមុទ្រចិន ឬក៏ឡើងមកចតុមុខវិញ ។ ស្របពេលនោះ កម្ពុជាមានបញ្ហាផ្សេងៗផង ក៏ធ្វើការផ្លាស់ប្តូរពីអង្គរមកចតុមុខវិញ ព្រោះពេលនោះគឺជាសម័យធ្វើពាណិជ្ជកម្មជាមួយចិន ឥណ្ឌា និងពួកអឺរ៉ុប ( ដូចជាបច្ចុប្បន្ននេះ កម្ពុជាត្រូវតែចូលជាសមាជិក នៃ សមាគមន៍អាស៊ានអញ្ចឹងដែរ ) ។
ហេតុផលសេដ្ឋកិច្ច គឺពង្រឹងការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក ហើយការផ្លាស់ប្តូរទីតាំង ពីមជ្ឈមណ្ឌលកណ្តាលរបស់កម្ពុជា គឺជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមផ្លូវសមុទ្រ របស់ចិនជាមួយអាស៊ីអាគ្នេយ៍ ជាពិសេសអាស៊ីអាគ្នេយ៍ដីគោក ។ កម្ពុជាត្រូវរកតំបន់ផ្លូវទឹក ដែលជាប់ជាមួយសមុទ្រ ដើម្បីធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយបរទេសនេះឯង ព្រោះសម័យកាលនេះ គេធ្វើពាណិជ្ជកម្មតាមសមុទ្រ និងទន្លេរធំជាមួយប្រទេសចិន អឺរ៉ុប ឥណ្ឌា និងអាស៊ីមួយចំនួន ។ កំពង់ផែធំៗពេលនោះគឺ អយុធ្យា និងម៉ាឡាកា ។