Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មុនឆ្នាំ១៩៧០មកដល់បច្ចុប្បន្ន ទំរង់ទង់ជាតិខ្មែរ បានផ្លាស់ប្តូរ ៦ដង ព្រោះប្រទេសខ្មែរផ្លាស់ប្តូររបបគ្រប់គ្រងប្រទេសជាញឹកញាប់ ។ ពណ៌នាទង់ជាតិ ៖

  • មុនឆ្នាំ ១១៩៧០ សណ្ឋានដូចទង់ជាតិបច្ចុប្បន្ន (ព្រះរាជាណាចក្រកម្ពុជាទី១)
  • ឆ្នាំ (១៩៧០ដល់១៩៧៥) សណ្ឋានផ្ទៃខៀវ ជ្រុងខាងលើប៉ែកខាងឆ្វេងប្រហែល ១/៣ នៃទង់ផ្ទៃក្រហមដែលមានរូបប្រាសាទកំពូលបីពណ៌ស នៅចំកណ្តាលផ្ទៃក្រហមនោះហើយប៉ែកខាងលើខាងស្តាំមានរូបផ្កាយបីដួងពណ៌សនៅតំរៀបគ្នា ។ (សម័យសាធារណរដ្ឋខ្មែរ)
  • ឆ្នាំ (១៩៧៥ដល់១៩៧៩) សណ្ឋានផ្ទៃក្រហមឆ្អៅ ហើយមានប្រាសាទ កំពូលបីពណ៌លឿន នៅចំកណ្តាលផ្ទៃក្រហម ។
  • ឆ្នាំ (១៩៧៩ដល់១៩៨៩) សណ្ឋានផ្ទៃក្រហមឆ្អៅមានរូបប្រាសាទ កំពូលប្រាំពណ៌លឿន នៅចំកណ្តាលផ្ទៃក្រហម ។
  • ឆ្នាំ (១៩៨៩ដល់១៩៩៣) សណ្ឋានផ្ទៃក្រហមប៉ែកខាងលើ១/២នៃទង់ ផ្ទៃខៀវចាស់ប៉ែកខាងក្រោម ១/២នៃទង់ ហើយមានរូបប្រាសាទកំពូលប្រាំពណ៌លឿន ស្ថិតចំកណ្តាលផ្ទៃទង់ដែលផ្នែកកំពូលនៅលើផ្ទៃក្រហ​ម និងតួបប្រាង្គនៅផ្នែកផ្ទៃខៀវ ។
  • ឆ្នាំ (១៩៩៣) គឺទង់បច្ចុប្បន្ន ។ បញ្ជាក់ ៖ រូបប្រាសាទពណ៌ស មានទ្រង់ទ្រាយជាក្បាច់ចំលាក់ ។​ រូបប្រាសាទពណ៌លឿង កំពូលបី កំពូលប្រាំក្រហមគ្មានទ្រង់ទ្រាយជាចំលាក់ទេ ។ រីឯរូបប្រាសាទកំពូលប្រាំពណ៌លឿង ផ្ទៃក្រហម ខៀវ មានក្បាច់ចំលាក់ ។

បទចំរៀងមានការប្រែប្រួលដូចតទៅ ៖

បទចម្រៀង គោរពទង់ជាតិ “សម័យសាធារណរដ្ឋខ្មែរ” (១៩៧០ដល់១៩៧៥) ៖​ ជនជាតិខ្មែរល្បីពូកែវមួយក្នុងលោកមានជ័យជោគកសាងប្រាសាទសិលាអារក្យធម៌ខ្ពស់វរជាតិសាសនា កេរ្តិ៍ដូនតាទុកលើភពផែនដី ។ ខ្មែរក្រោកឡើង ខ្មែរក្រោកឡើង ខ្មែរក្រោកឡើង តស៊ូតំកើងសាធារណរដ្ឋខ្មាំងរំលោភ ខ្មែរប្រយុទ្ធ មិនតក់ស្លុត យកជ័យបំផុតជូនជាតិខេមរា ឯករាជ្យថ្លៃថ្លាជាមហាប្រទេសតទៅ ។

គណៈកម្មការនិពន្ធ ៖​

  • លោកសាស្រ្តាចារ្យ នូ ញ៉ុង
  • ព្រឹទ្ធបុរសមហាវិទ្យាល័យតូរតន្ត្រី ម៉ម ផានី​
  • លោកសាស្រ្តាចារ្យ ហ៊ិនមេឌីត
  • ព្រឹទ្ធបុរស មែរ
  • លោកសាស្រ្តាចារ្យ ហាស់ សាឡង

អ្នកសំរបសំរួលចម្រៀង ៖

  • លោក ហង្ស ធុនហាក់ បទភ្លេងជាតិសម័យ “កម្ពុជាប្រជាធិបតេយ្យបទ” ១៧ មេសា មហាជោគជ័យ (១៩៧៦ដល់១៩៧៩) ។

១. ឈាមក្រហមច្រាល

ស្រោចស្រពក្រុងវាលកម្ពុជាមាតុភូមិ

           ឈាមកម្មករ           កសិករដ៏ឧត្តម

           ឈាមយុទ្ធជន         យុទ្ធនារីបដិវត្ត

           ឈាមយុទ្ធជន         យុទ្ធនារីបដិវត្ត

           ឈាមប្រែក្លាយជា    តស៊ូមោះមុត

           កំហឹងខ្លាំងក្លា           ១៧មេសាក្រោមទង់បដិវត្ត

           ឈាមរំដោះ              ផុតពីភាពខ្ញុំគេ ។

២.       ជយោ!                     ជយោ!                    ១៧មេសាជោគជ័យ

         ​​ មហាអសា្ចរ្យ             មានន័យធំធេង         លើសសម័យអង្គរ

          យើងរួបរួមគ្នា            កសាងកម្ពុជា            និងសង្គមថ្មីបវរ

          ប្រជាធិបតេយ្យ          សមភាពនិងយុត្តិ

          តាមមាគ៌ាម្ចាស់ការ    សាមគ្គីមរឹងមាំ

          តាមមាគ៌ាមម្ចាស់ការ សាមគ្គីរឹងមាំ ។

៣.      ប្តេជ្ញាដាច់ខាត           ការពារមាតុភូមិ

           ទឹកដីឧត្តម                 បដិវត្តដ៏រុងរឿង ។

           ជយោ!                        ជយោ!         ​​​              កម្ពុជាថ្មី

            ប្រជាធិបតេយ្យ           សំបូរ                         ថ្កុំថ្កើង

            ប្តេជ្ញា​                          ជ្រោងគ្រវីទង់បដិវត្ត   ក្រហមខ្ពស់ឡើង ។

គណៈកម្មការនិពន្ធ ៖

  • លោក ហ៊ូ នីម
  • លោក ហ៊ូ យន់
  • លោក ទីវ អុល
  • លោកស្រី យ៉ុន យ៉ាត ។

បទចម្រៀងជាតិ សម័យ “សាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា” (១៩៧៩-១៩៨៩) .(១៩៨៩-១៩៩៣)

១.      ពលរដ្ឋកម្ពុជា            ជាកម្លាំងប្តូរផ្តាច់                          សច្ចាកំទេចអស់ពួកបច្ចាមិត្ត

           តាំងចិត្តសាមគ្គី         ទើបមានមហិទ្ធិឫទ្ធិ                     ​​ស៊ូប្តូរជីវិតបង្ហូរឈាម

                                       ​      ប្តូរយកជ័យ ។

២.        កងទ័ពកម្ពុជា            ពុះពារក្លាហាន                             សំរុកឧបសគ្គរាំងមុខ

           ​ ឆ្លងកាត់សម្រេចបាន  កំទេចខ្មាំងចង្រៃពូជសាមាន្យ       នាំសេចក្តីថ្កើនថ្កាន

                                               ជូនប្រជាជន ។

៣.        វីរកម្ពុជាបុត្រ                មោះមុតក្នុងសង្រ្គាម                   ប្តេជ្ញាសងឈាមនឹងខ្មាំងសត្រូវ

            ទង់ជ័យប្រាសាទ         ពណ៌ឈាមខ្ពស់សន្ធៅ                 នាំជាតិទៅសាងសុខ

                                          ​      ក្សេមក្សាន្ត​ ។

និពន្ធដោយ ៖ លោក កែវ ចិន្តា

ទំនុកចៀងដោយ ៖ លោកជ័យ សោភា ។

 

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login