មហាសមុទ្រទាំងអស់មានចំនួន៤ គឺ ៖
- មហាសមុទ្រប៉ាស៊ីភិច មានទីតាំងស្ថិតនៅចន្លោះទ្វីបអាស៊ីទ្វីបអាមេរិក និងអូស្រ្តាលីមានផ្ទៃ ១៨០លានគីឡូម៉ែត្រការ៉េ ទទឹងត្រង់អេក្វាទ័រ ១៧០០ គីឡូម៉ែត្រ និងមានជម្រៅទឺកមធ្យម ៣៩៤០ម៉ែត្រ ។ ផ្នែកខាងជើងអេក្វាទ័រ គឺប៉ាស៊ីភិចខាងជើង ផ្នែកខាងត្បូងអេក្វាទ័រ គឺប៉ាស៊ីភិចខាងត្បូង
- មហាសមុទ្រអាត្លង់តិច មានទីតាំងស្ថិតនៅចន្លោះទ្វីបអឺរ៉ុបទ្វីបអាព្រិច និងទ្វីបអាព្រិច និងទ្វីអាមេរិចដោយលាតសន្ធឹងពីជើងទៅត្បូង ។ មហាសមុទ្រអាត្លង់ទិចមានផ្ទៃ ១០៦ លានគីឡូម៉ែត្រការ៉េ និងមានជម្រៅមធ្យមប្រហាក់ប្រហែលមមហាសមុទ្រប៉ាស៊ីភិចដែរ ។
- មហាសមុទ្រឥណ្ឌាមានទីតាំងស្ថិតនៅខាងត្បូងទ្វីបអាស៊ីក្នុងអឌ្ឍគោលខាងត្បូងចន្លោះទ្វីបអាស៊ី ទ្វីបអាព្រិច និងអូស្រ្តាលី ។ មហាសមុទ្រឥណ្ឌាមានផ្ទៃ ៧៥លានគឺឡូម៉ែត្រការ៉េ និងមានជម្រៅមធ្យម ៣៩០០ម៉ែត្រ ។
- មហាសមុទ្រទឹកកអាក់ទិច លាតសន្ធឹងលើតំបន់ប៉ូលខាងជើង ។ មហាសមុទ្រនេះ ស្ថិតនៅជាយខាងជើងទ្វីបអ៊ីរ៉ាស៊ីនិងទ្វីបអាមេរិចហើយជាប់បន្តពីមហាសមុទ្រអាត្លង់ទិច និងមហាសមុទ្រប៉ាស៊ីភិចប៉ែកខាងជើង ។ មហាសមុទ្រទឹកកកអាក់ទិច មានផ្ទៃ១៣លានគីឡូម៉ែត្រការ៉េដែលមានភាគធំគ្របដណ្តប់ទៅដោយទឹកកកជាអចិន្ត្រៃយ៍ ។