ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បានជាព្រះបាទនរេសួន មិនវាយយកតំបន់អង្គរបែរជាមកវាយយកលង្វែក ព្រោះព្រះអង្គជាស្តេចយាងមកសុខោទ័យព្រះអង្គមិនបានចាប់អារម្មណ៍ពីវប្បធម៌ប្រពៃណីប្រាសាទបុរាណនោះទេ ។ ព្រះអង្គចាប់អារម្មណ៍តែការពង្រីកអំណាច ឥទ្ធិពលនិងការត្រួតត្រាផ្លូវទន្លេខាងត្បូងឆ្ពោះទៅសមុទ្រ ក្នុងការរកស៊ីពាណិជ្ជកម្មហើយលង្វែកក៏ជាប្រទេសក្បែរខាងនិងជាគូរប្រកួតខាងពាណិជ្ជកម្ម ដែលរកស៊ីជាមួយចិន ឥណ្ឌា និងពួកអឺរ៉ុបដែរ ។
ចំណែកអយុធ្យា នៅមុខរាជវង្សសុខោទ័យមកគ្រប់គ្រងគឺជារាជវង្សមានខ្សែរស្រឡាយជាខ្មែរ ហើយគេបានចាត់ទុកតំបន់អង្គរ ( ណាខនហ្លួងៈ រាជធានីដ៏អស្ចារ្យ ) ជារបស់គេដែរ ។អយុធ្យា និងអង្គរ,លង្វែកកគឺមានប្រពៃណី វប្បធម៌ អរិយធម៌ សាសនា ការរស់នៅ ការគ្រប់គ្រង....ស្រដៀងគ្នា ។
សង្គ្រាមនៅសម័យអង្គរគឺជាសង្គ្រាមរវាងខ្មែរ២ក្រុម ដែលបង្ហាញពីអំណាច និងការដណ្តើមទីតាំងដូនតារបស់ខ្លួនដែលខុសពីសុខោទ័យ មកនៅអយុធ្យាជាសង្គ្រាមបង្ហាញពីអំណាចនិងការប្រជែងខាងផ្លូវពាណិជ្ជកម្មប៉ុណ្ណោះ ។